ខេត្តកំពង់ចាម ៖ គណៈកម្មការ រួមទាំងលោកតា លោកយាយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ សារតែឃើញព្រះចៅអធិការវត្តបានសម្រេចចិត្តគិតខ្លី ចង.កធ្វើអត្តឃាតបញ្ចប់ព្រះជន្ម ។ ហេតុ ការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅវត្តបុទុមគិរីសារវន្ត ក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចបង្កើតគណៈកម្មការចម្រុះធ្វើការពិនិត្យកោសល្យវិច្ច័យព្រះសពចៅអធិការ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅមុនហេតុការណ៍កើតឡើង ព្រះតេជគុណ ព្រះនាម ឯម សំអឿន ព្រះជន្ន៨១ព្រះវស្សា ព្រះចៅអធិការវត្តបុទុមគិរីសារវន្ត ហៅវត្តបិតធ្នូ បានសឹងនៅក្នុងកុដិរបស់ព្រះអង្គ នារសៀលថ្ងៃទី២៨ ឧសភា បានប្រហែលកន្លះម៉ោងទៅ១ម៉ោង គណៈកម្មការវត្តដែលនៅលើកុដិឈើនោះ បានគោះទ្វារហៅលោកតា តែមិនឮសំឡេងតបត ។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឱ្យដឹងទៀតថា ពេលនោះក៏បានត្រូវនាំគ្នារុញទ្វារក៏ប្រទះឃើញ ព្រះអង្គចង.កធ្វើអត្តឃាតទៅហើយដោយប្រើខ្សែស្បង់ជីវរ ជើងផុតពីរនាបប្រហែលជិតមួយម៉ែត្រ នាំគ្នាប្រញាប់ប្រញាល់ស្រាយចំណងហេតុការណ៍នេះ ក៏បានភ្ញាក់ផ្អើលដល់កម្លាំងមូលដ្ឋាន ហើយក៏រាយការណ៍មកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ ជាមួយនោះ ក៏បានចាត់ឱ្យក្រុមជំនាញបច្ចេកទេស សហការជាមួយមណ្ឌលសុខភាពអូរម្លូ ចុះទៅពិនិត្យកោសល្យវិច័យព្រះសពព្រះចៅអធិការវត្តបិទធ្នូនេះឃើញថា គឺមិនមានជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនោះទេ គឺជាអំពើអត្តឃាតតែប៉ុណ្ណោះ។

ក្រោយពិនិត្យរួចរាល់ ក្រុមគណៈកម្មការចម្រុះបានប្រគល់សពឱ្យខាងគណៈកម្មការវត្តរៀបចំធ្វើ បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។ បើតាមប្រភពចុងក្រោយឲ្យដឹងទៀតថា ព្រះសពចៅ អធិ ការវត្តត្រូវបានរៀបចំបញ្ចុះនៅក្នុងបរិវេណវត្តតែម្ដង ។ ចំពោះមូលហេតុដែលព្រះចៅ អធិការវត្តសម្រេចចិត្តធ្វើឃាតុបញ្ចប់ព្រះជន្មដោយសារមូលហេតុមានជំងឹប្រចាំកាយ លើសឈាម ក្រពះពោះវៀន ឡើងជាតិស្ករ និងឫសដូងបាត ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ឲ្យដឹងទៀតថា កន្លងទៅព្រះចៅអធិការវត្តបានប៉ងធ្វើឃាតម្ដង ដោយប្រុងឆាន់ថ្នាំជាច្រើនគ្រាប់ តែត្រូវបានគណៈកម្មការវត្តឃើញទាន់និយាយលួងធ្វើឱ្យព្រះអង្គរសាយ ចិត្តវិញ ។ ក្នុងមួយរយៈចុងក្រោយនេះ ដោយសារព្រះអង្គសឹងមិនបាន ពិបាកក្នុងព្រះកាយ ទើបសម្រេចចិត្តធ្វើអត្តឃាតតែម្ដង ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ជាមួយនេះ សមត្ថកិច្ចបានរកឃើញបណ្ដាំមួយច្បាប់សរសេរដោយផ្ទាល់ដៃរបស់ព្រះចៅអធិការវត្តដែលមានខ្លឹមសារថា «អាត្មាភាពសូមលាបងប្អូនកូនចៅទាំងអស់ ធ្វើបុណ្យឱ្យអាត្មាភាពផង ។ បានជាអាត្មាគិតខ្លី គឺរោគអាត្មាច្រើនណាស់ឫសដូងទុំហើយ ទឹកនោមផ្អែម លើសឈាម ក្រពះពោះវៀន រោគនៅច្រើនទៀត គួរទ្រាំមិនបានរស់ក៏ពិបាកសូមឱ្យក្មួយសុខជាប្អូនទ្រី អូនសុងនិងយាយតាទាំងអស់កុំអាក់អន់ចិត្តអីសូមលាហើយលាទាំងអាល័យ…។»
ចែករំលែកព័តមាននេះ