ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ លី ម៉ា​រី​ណា បង្ហាញមុខ​គូស្នេហ៍​ថ្មី​ក្នុង​ថ្ងៃ​ពិសេស អម​នឹង​សារ​ដ៏​មាន​ន័យ​ចាក់​ចំ​បេះដូង

11 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​សាច់​ចាំង គឺ​អ្នក​នាង លី ម៉ា​រី​ណា បាន​រៀបចំ​ពិធី​ខួបកំណើត​របស់​ខ្លួន​ក្នុង​វ័យ​៤២​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ យ៉ាង​ឱ​ឡា​រឹក ដោយ​មាន​វត្តមាន​អ្នកសិល្បៈ​ជា​ច្រើន​ដួង​ចូលរួម​ផង​ដែរ​។ ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះ គឺ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​ចាំង គឺ​អ្នក​នាង លី ម៉ា​រី​ណា បាន​រៀបចំ​ពិធី​ខួបកំណើត​របស់​ខ្លួន​ក្នុង​វ័យ​៤២​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ យ៉ាង​ឱ​ឡា​រឹក ដោយ​មាន​វត្តមាន​អ្នកសិល្បៈ​ជា​ច្រើន​ដួង​ចូលរួម​ផង​ដែរ​។ ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះ គឺ លី ម៉ា​រី​ណា ក៏​បាន​បើក​បង្ហាញ​យ៉ាង​ចំហរ​នូវ​មុខមាត់​គូស្នេហ៍​ថ្មី​របស់​នាង អម​ជាមួយនឹង​ពាក្យពេចន៍​យ៉ាង​ផ្អែមល្ហែម ចំពោះ​បុរស​ជា​គូស្នេហ៍​ដែល​លះបង់ និង​ផ្តល់​ក្តី​ស្រឡាញ់​មក​លើ​រូប​នាង​ជា​បន្តបន្ទាប់​។

ជាមួយនឹង​រូបភាព​ឱប​ថើប​យ៉ាង​ផ្អែមល្ហែម​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត តារា​សម្តែង​មេម៉ាយ​កូន​មួយ លី ម៉ា​រី​ណា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រយ៉ា​ង​មាន​ន័យ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា «​អគុណ​បង​ដែល​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​អូន​យ៉ាង​ធំធេង បង​បាន​រៀបចំ​ចាត់ចែង​កម្មវិធី​ថ្ងៃកំណើត​ជូន​អូន​យ៉ាង​ពិសេស អូន​ពិតជា​រំភើបចិត្ត​ឥត​គណនា កាដូ​ដែល​អូន​ទទួល​បាន​ពី​បង គឺ​ក្តី​ស្រឡាញ់ និង​ការ​យកចិត្តទុក​ដាក់ មើលថែ​គ្រប់ពេលវេលា កាដូ​ទាំងនេះ​មាន​តម្លៃ​បំផុត​សម្រាប់​អូន អគុណ​បង​គ្រប់យ៉ាង​»​។

តាម​រយៈ​រូបភាព​ស្និទ្ធស្នាល​អម​ជាមួយនឹង​សំ​ណេ​រ​ដ៏​ផ្អែមល្ហែម​ខាងលើ​នេះ ត្រូវ​បាន​មហាជន ជា​ពិសេស​មិត្តភក្តិ​នៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​នាំ​គ្នា​សម្តែង​ការ​អបអរសាទរ និង​ជូនពរ លី ម៉ា​រី​ណា ឲ្យ​ជួប​នូវ​សុភមង្គល​ក្នុង​ពេល​ដែល​នាង​បាន​រក​ឃើញ​បុរស​ដែល​គូស្នេហ៍​ថ្មី​ដែល​មក​ស្នំ​បេះដូង​របស់​នាង​ឲ្យ​មាន​ភាព​កក់ក្តៅ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​ធ្លាប់​ពើបប្រទះ​ស្នេហា​ដែល​មិន​សមប្រកប​នា​ពេល​កន្លង​មក​។

យ៉ាងណា បើ​ទោះបីជា លី ម៉ា​រី​ណា មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​បុរស​ដែល​ជា​គូស្នេហ៍​របស់​នាង​នា​ពេល​នេះ មាន​ប្រភព​មកពីណា​ក៏​ដោយ? ប៉ុន្តែ​តាម​ការ​សង្កេត គេ​អាច​ដឹង​ថា បុរស​រូប​នោះ​ អាច​ជា​អ្នកជំនួញ​មានទ្រព្យ​ស្តុកស្តម្ភ​មួយ​រូប ដែល​មានមុខមាត់​នៅ​ក្នុង​សង្គម​ម្នាក់​ផង​ដែរ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គូស្នេហ៍​របស់ លី ម៉ា​រី​ណា ក៏​ធ្លាប់​ជា​តារា​សម្តែង​ម្នាក់​ផង​ដែរ ដោយ​លោក​សម្តែង​ក្នុង​បទ «ពោធិ៍​ចិន​តុង​អន្លង់​ស្នេហ៍​ខ្ញុំ» ច្រៀង​ដោយ​អ្នក​នាង គឹ​ម ល​ក្ខិ​ណា នៅ​​ក្នុង​ផលិតកម្ម​ហង្ស​មាស​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​អ្នក​នាង លី ម៉ា​រី​ណា បាន​ប្រកាស​ជា​សាធារណៈ​ថា «​នាង​បាន​សម្រេច​លែងលះ​ជាមួយ​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ដែល​ឈ្មោះ សាត ចាន់​ថត ដោយសារ​មូលហេតុ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ ដោយ​ទទួល​បានកូន​ប្រុស​មួយ​រូប​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ