វិមានក្រឹមឡាំងនិយាយសកសម្ដីត្រឡប់ទៅវិញ បន្ទាប់ពីមន្ត្រីកំពូលចារកម្មអ៊ុយក្រែនម្នាក់ប្រើពាក្យសម្ដីហាក់ដូចជាជ្រុលបន្តិចដែរ រហូតដល់ទៅប្រមាថជីវិតលោកពូទីន។ មន្ត្រីចារកម្មអ៊ុយក្រែនព្រមានថាលោកពូទីនស្ថិតនៅក្នុងកំពូលតារាងនៃបញ្ជីខ្មៅដែលត្រូវកម្ទេចចោល។ ក្រឹមឡាំងសូមផ្ដាំត្រឡប់ទៅវិញថា «កងសន្តិសុខជាតិរុស្ស៊ីគេចេះធ្វើការរបស់គេហើយ»។
វិមានក្រឹមឡាំងសូមរម្លឹកថាអនុប្រធានអង្គភាពចារកម្មយោធារបស់អ៊ុយក្រែន លោកវ៉ាឌីម ស្គីប៊ីតស្គី (Vadym Skikbitsky) ប្រាប់កាសែតអាល្លឺម៉ង់ថា «អ៊ុយក្រែនពិតជាបានដាក់ផែនការធ្វើឃាតលោកពូទីនមែន» ពីព្រោះលោកជាអ្នកដុតបញ្ឆេះសង្គ្រាម។ មន្ត្រីចារកម្មរូបនេះថ្លែងថាលោកពូទីនខ្លួនឯងក៏បានដឹងដែរថាឈ្មោះរបស់គាត់ស្ថិតនៅលើកំពូលតារាងនៃបញ្ជីធ្វើឃាត។
មេចារកម្មអ៊ុយក្រែន លោកវ៉ាឌីម ស្គីប៊ីតស្គី (Vadym Skikbitsky)លោកពូទីនដឹងថាយើងកំពុងខិតទៅកៀកនឹងរូបគាត់កាន់តែខ្លាំង។ គាត់ក៏ខ្លាចស្លាប់ក្រោមស្នាដៃរបស់ជនជាតិរុស្ស៊ីខ្លួនឯងផងដែរ។ មន្ត្រីចារកម្មរូបនេះទទួលស្គាល់ថាលោកពូទីនមិនមែនងាយស្រួលចាត់ការ ពីព្រោះគាត់សម្ងំលាក់ខ្លួននៅកន្លែងសុវត្ថិភាពជានិច្ច។ ប៉ុន្តែមួយរយៈចុងក្រោយនេះ, លោកពូទីនចាប់ផ្ដើមបង្ហាញខ្លួននៅទីសាធារណៈរាងញឹកញាប់ជាងមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កោហ្វ (Peskov) ថ្លែងថា «កងសន្តិសុខរបស់យើងយល់ច្បាស់អំពីការងាររបស់ខ្លួន»។ លោកក៏ឆ្លៀតច្បិចយកពាក្យសម្ដីរបស់មេចារកម្មអ៊ុយក្រែនមកនិយាយត្បកទៅវិញថា «ការផ្ដល់សម្ភាសពីគម្រោងធ្វើឃាតលោកពូទីនជាសក្ខីភាពបញ្ជាក់ថាការដែលលោកពូទីនបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ ជាការសម្រេចចិត្តត្រឹមត្រូវ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov)ត្រឹមត្រូវនៅត្រង់ថាពួកគេជាក្រុមភេរវកម្មដែលចូលចិត្តផ្ដាច់ផ្ដិលជីវិតមនុស្ស»។ ដូច្នេះ លោកចង់មានន័យថាដើម្បីកុំឱ្យពួកគេវាយមកលើយើងទាន់, យើងត្រូវតែចាត់ការទៅលើពួកគេជាមុន។ លោកប៉េស្កោហ្វយល់ថាការបញ្ជូនកងទ័ពវាយប្រហារអ៊ុយក្រែនជាង១ឆ្នាំកន្លងទៅនេះគឺលើសពីការត្រឹមត្រូវ និងលើសពីការចាំបាច់ ដែលត្រូវតែធ្វើដោយខានពុំបានទៅទៀត។

រុស្ស៊ីចាត់ទុកថាសំណុំរឿងប្រើប្រាស់យន្តហោះដ្រូន២គ្រឿងចុចបំផ្ទុះនៅលើដំបូលវិមានក្រឹមឡាំងកាលពីដើមខែឧសភានោះ គឺជាស្នាដៃរបស់អ៊ុយក្រែនដើម្បីប៉ុនប៉ងធ្វើឃាតលោកពូទីន។ ប៉ុន្តែការចោទប្រកាន់នេះត្រូវរដ្ឋាភិបាលទីក្រុងកៀវបដិសេធ។ ទោះជាខំប្រកែកយ៉ាងណាក្ដី, កាសែតញូយ៉កថាមស៍ទើបតែចុះផ្សាយថ្មីៗនេះ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារចារកម្មអាមេរិកជាច្រើនអង្គភាព។ ចារកម្មអាមេរិកសន្និដ្ឋានថានោះជាស្នាដៃរបស់ភ្នាក់ងារបង្កប់អ៊ុយក្រែន ឬភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
https://www.channelnewsasia.com/world/ukraine-putin-kill-list-kremlin-russia-security-services-3515761


មេចារកម្មអ៊ុយក្រែន លោកវ៉ាឌីម ស្គីប៊ីតស្គី (Vadym Skikbitsky)
វិមានក្រឹមឡាំង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov)


ក្បួនអមដំណើរលោកពូទីន
ក្បួនអមដំណើរលោកពូទីន
ចែករំលែកព័តមាននេះ