ប្រទេសថៃ ៖ បើនិយាយទៅដល់ប្រុសសង្ហាមួយរូប ដែលត្រូវគេស្គាល់យ៉ាងច្បាស់នោះ គឺលោក BJ Pratcha ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាដឹងខ្លះៗហើយ ចំពោះតួអង្គក្មេងប្រុសម្នាក់ ដែលដើរតួជា «Phra Naresuan» ឬអាចហៅថា ធំឡើងសង្ហា អនាគតពិតជាឆ្ងាយមែន។
ជាពិសេស បើយើងសង្កេតមើលសម្រាប់ BJ Pratcha សិស្សប្រុសសង្ហានៅក្រៅប្រទេសថៃរូបនេះ យើងស្គាល់គាត់ពីការសម្តែងរឿងដើរតួជាព្រះអង្គដាំ ឬព្រះបាទនរេសួននៅកុមារ។ ហើយនៅក្នុងខ្សែភាពយន្តបែបព្រេងនិទាន «ព្រះបាទ នរិន្ទ្រ មហា» នោះមក ដែលនៅក្នុងរឿងនោះផងដែរ មានចំណងជើងថា «The Legend of King Naresuan Part 1» ហើយបើគិតមកទល់នឹងពេលនេះថ្ងៃនេះ ត្រូវបានគេហៅថា វាច្រើនទសវត្សរ៍មកហើយ។ នេះបើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់ថៃ ឈ្មោះថា «Sannok Campus» បានចុះផ្សព្វផ្សាយរាយការណ៍ប្រាប់អោយដឹង។
ថ្ងៃនេះផងដែរ យើងខ្ញុំនឹងនាំប្រិយមិត្តពុកម៉ែបងប្អូនយើង នឹងនាំមិត្តៗជាទីរាប់អាន មកធ្វើបច្ចុប្បន្នភាព ហើយនិយាយអំពីជីវិតរបស់បុរសសង្ហាលោក BJ Pratcha បន្តិចមើលថា តើគាត់ឥឡូវនេះមានប្រវត្តិយ៉ាងដូចម្តេចខ្លះ ទម្រាំលោកមកដល់សព្វថ្ងៃនេះ? អញ្ចឹងហើយសូមទស្សនាទាំងអស់គ្នា ៖
បុរសសង្ហាលោក BJ Pratcha មានឈ្មោះពិត គឺ Pratcha Sananwattananont លោកកើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៥ មានទីលំនៅនៅក្រុងបាងកក។ លោកបានបញ្ចប់ការសិក្សាពី Dulwich College Beijing ប្រទេសចិន មិនតែប៉ុណ្ណោះលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាទៀត។ បុរសសង្ហា BJ Pratcha កើតក្នុងត្រកូលគ្រួសារដែលមានបងប្អូនចំនួន៤នាក់ គាត់ជាកូនពៅ ហើយបងប្អូនបង្កើតរបស់គាត់ទាំងអស់មានឈ្មោះចាប់ផ្តើមដោយ B ៖ Bix, Bon Bon និង Bonnie ឈ្មោះពិតរបស់គាត់ គឺ B. Junior ត្រូវបានគេហៅថា BJ យ៉ាងខ្លី។ ឈ្មោះ BJ របស់លោក ត្រូវបានគេស្គាល់ និងល្បីល្បាញយ៉ាងខ្លាំង ដោយសារតួនាទីរបស់គាត់។
កាលពីកុមារភាព លោកសម្តែងនៅក្នុងខ្សែភាពយន្តដែលមានឈ្មោះថា«The Legend of King Naresuan the Great, Part 1:» និងរឿង«The Hongsa Insurance and Legend of Naresuan, Part 2: » និងចុងក្រោយ«The Declaration of Independence» ដែលហៅថាជាតារាវ័យក្មេង ដែលគេស្គាល់ថា ជាតារារះនៅក្នុងពេលនោះ។ បន្ទាប់មក BJ បានទៅសិក្សានៅវិទ្យាល័យ Dulwich College Beijing ប្រទេសចិន ហើយបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ California, Berkeley សហរដ្ឋអាមេរិកទៀតផង។
ការថតកុន បច្ចុប្បន្ននេះ លោក BJ Pratcha ភាគច្រើនរស់នៅសហរដ្ឋអាមេរិក។ ក្រោយពេលលោកធំពេញរូបពេញរាង ក៏ធ្វើអោយនារីៗជាច្រើនបាក់ចិត្តស្រលាញ់ធ្លាក់ ហើយធ្លាក់ក្នុងអន្លង់ស្នេហ៍លោកគ្រប់ៗគ្នាតែម្ដង។
បន្ទាប់ពីបានឃើញមានសារព័ត៌មានជាច្រើននាំគ្នាចុះផ្សាយនិយាយអំពីជីវៈប្រវត្តិរបស់លោក និងឃើញរូបរាងដ៏ស្រស់សង្ហារបស់លោករួចមក ក៏មានអ្នកចូលទៅខមិនជាពិសេសនារីៗមួយចំនួន ដោយពួកគេនាំគ្នានិយាយាថា «ពិតជាស្រស់សង្ហាមែនលោកអើយ គួរអោយស្រលាញ់ខ្លាំងណាស់»។ អ្នកខ្លះទៀតលើកសរសើរថា «មិនត្រឹមតែមានរូបរាងស្រស់ស្អាត មុខមាត់សង្ហាតែមួយមុខនោះទេ ថែមទាំងមានចំណេះដឹងមិនធម្មតាទៀត»៕ ដោយ ៖ សុភា ដានេត
ចែករំលែកព័តមាននេះ