ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៅកែ​រកស៊ីពុះ​ដី​ឡូ​តិ៍​លក់ម្នាក់​ ត្រូវ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​​បុរស​ជា​ថៅកែ​រកស៊ីពុះ​ដី​ឡូ​តិ៍​លក់​ម្នាក់ ដែល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ​៖ ​​បុរស​ជា​ថៅកែ​រកស៊ីពុះ​ដី​ឡូ​តិ៍​លក់​ម្នាក់ ដែល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន តាម​ដី​​កា​ប​ង្គាប់​អោយ​នាំ​ខ្លួនរ​បស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែឧសភា ឆ្នាំ ២០២៣​ នេះ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ពី​បទ «​កំហែង​យក និង​បទ គំរា.មកំហែង​ហែកកេរ្តិ៍​» ។

ថៅកែ​រកស៊ី​ពុះ​ដី​ឡូ​តិ៍លក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នោះ​ឈ្មោះ​គឹ​ម ចាន់​រតនា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មាន​អ​សយ​ដ្ឋា​ន​បច្ចុប្បន្ន ផ្លូវលំ ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​ល្ងាច ថ្ងៃ​ទី​២៤​ខែ ឧសភា ឆ្នាំ ២០២៣ នៅ​ម្តុំ​ផ្សា​របឹង​បៃតង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដិ​កា​រប​ង្គ្រា​ប់​អោយ​នាំ​ខ្លួន របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លេខ​៤៤៤«​ឃ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​១៥​ខែឧសភា ឆ្នាំ ២០២៣​ ដោយ​ចៅក្រម​ស៊ើបសួរ​សាយ ស្រី​ល័ក្ខណ៍​។

​តាម​ដី​ការ​បង្គាប់​អោយ​នាំ​ខ្លួន បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ គឹ​ម ចាន់​រតនា ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​រកស៊ីពុះ​​ដី​ឡូ​តិ៍​ពី​បទ​«​កំហែង​យក​ និង​គំរា.មកំហែង​ហែកកេរ្តិ៍​ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ​កាលពី​កំឡុង​ខែ​កុ​ម្ភះ​ ឆ្នាំ​២០២៣​ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​អោយ​ផ្តន្ទាទោស​តាម​បញ្ញា​តិ​មាត្រ​៣៦៣, មាត្រា​៣៦៤, ​មាត្រា​៣៧២​ និង​មាត្រា​៣៧៣​នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយ​យល់​ឃើញ​ថា តាម​ដី​កា​ប​ង្គាប់​អោយ​ចូលខ្លួន​លេខ​៦០៨«​ឃ​១»​ព្រ​.​ទ​ចុះ​ថ្ងៃ​ទី​២៤​ ខែមេសា ឆ្នាំ​២០២៣​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជន​ត្រូវ​ចោទ​ពុំ​បាន​មក​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ទាល់តែ​សោះ​ ហេតុ​ដូចនេះ​តុលាការ​​គប្បី​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​គឹ​ម ចាន់​រតនា​ មក​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ តុលាការ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​អោយ​បាន​ពេញលេញ​គប្បី​សម្រេច​អោយ​នាំ​ខ្លួន​ឈ្មោះ​គឹ​ម ចាន់​រតនា​មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បំភ្លឺ​ការ​ពិត​។

​គួរ​បញ្ជាក់​ថា លោក​គឹ​ម ចាន់​រតនា ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​ដី​ឡូ​តិ៍​ត្រូវ​បាន​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី​ដាក់​ពាក្យ​ប្តឹង​ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​បទ «​កំហែង​យក និង​បទ គំរា.មកំហែង​ហែកកេរ្តិ៍​» ដោយ​ទាម​ទារជំងឺចិត្ត ចំនួន​២០​ម៉ឺន​ដុល្លារ​។​ ការ​ប្តឹង​ចោទប្រកាន់​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១០ កុម្ភៈ ឆ្នាំ​២០២៣ ​បន្ទាប់​ពីអាជីវករ​រូប​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​គំរា.មកំហែង ដល់​ក្រុមហ៊ុន និង​បុគ្គលិក ក្រុមហ៊ុន ។

តាម​ពាក្យបណ្ដឹង​របស់​លោក ង៉ែត ចំរើន ដែល​ជា​តំណាង​ក្រុមហ៊ុន បានអោយ​ដឹង​ថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២២ ឈ្មោះ គឹ​ម ចាន់​រតនា បាន​ចាក់​បេតុង​លាយ​ស្រេច​ពី​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី ដោយ​ចាក់​អស់​ថ្លៃ ២៨៤០​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពេល​ចាក់​រួច​ឈ្មោះ គឹ​ម ចាន់​រតនា មិន​បាន​ធ្វើការ​ទូទាត់​ថ្លៃ​បេតុង​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ ដោយ​ខាង​ទីផ្សារ​នៃ​ក្រុមហ៊ុន​បាន​ធ្វើការ​ទាក់ទង​តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ត្រូវ​បាន​ឈ្មោះ គឹ​ម ចាន់​រតនា យក​លេស​មិន​ទូទាត់​ឲ្យ និង​បាន​បើ​ពាក្យ​ប្រមាថមើលងាយ​លើ​បុគ្គលិក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី​ថែម​ទៀត​ផង​។​ រហូត​ដល់​ថ្ងៃ​ទី​២ ទី​៣ និង​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ ឈ្មោះ គឹ​ម ចាន់​រតនា បាន​ប្រើ​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​គណនី​តេ​ឡេ​ក្រាម ធ្វើការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ក្រោម​ការ គំរាមកំហែង​ហែកកេរ្តិ៍ និង​កំហែង​យក មក​កាន់​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន ស៊ី​ធី ។

ក្រោយ​ពី​បាន​ប្រើ​ពាក្យ​គំរាមកំហែង​ជា​ច្រើន ឈ្មោះ គឹ​ម ចាន់​រតនា ក៏​បាន​ប្រាប់​ទៅ​ខាង​បណ្តាញ សារព័ត៌មាន​មួយ​ចំនួន ឲ្យ​ចុះ​ផ្សាយ​មិន​ពិត​ទៅ​លើ​ក្រុមហ៊ុន​ដ្រេ​ហ្គ​ន​ស៊ី​ធី និង​បុគ្គលិក​។

នៅ​ក្នុង​ពាក្យបណ្តឹង​នោះ​លោក ង៉ែត ចំរើន ដែល​ជា​តំណាង​ក្រុមហ៊ុន ក៍បាន​សំណូមពរ ដល់​តុលាការ​ឲ្យ កោះហៅ និង​ចាប់ខ្លួន​ឈ្មោះ គឹ​ម ចាន់​រតនា ពី​បទ​កំហែង​យក និង បទ​គំរា.មកំហែង​ហែកកេរ្តិ៍ និង ឲ្យ​ឈ្មោះ គឹ​ម ចាន់​រតនា សងការ​ប្រាក់ សំណង​ជម្ងឺ​ចិត្ត និង​ថ្លៃ​សេវាកម្ម​ផ្លូវច្បាប់​គិត​ជា​ប្រាក់​ចំនួន​២០០០០០​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ