ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វី​នឹង​! ស្រី​ស្អាត អែម គុន​ថង Add​ Story ថា «​ឈប់​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ទៀត​ហើយ​»

10 ខែ មុន
  • ភ្នំពេញ

មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដោយសារ​តែ​បវរកញ្ញា​ដ៏​មាន​សមត្ថភាព ម្នាក់​ដែរ​នោះ បាន​អស់ចិត្ត​នឹង​អាជីព​ប្រកួតប្រជែង​ដណ្ដើម​មកុដ​មួយ​នេះ​ទៀត​ហើយ ចំ​ពេល​វិស័យ​បង្អួត​សម្រស់​នេះ​កាន់តែ​

រាជធានី​ភ្នំពេញ ៖ មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដោយសារ​តែ​បវរកញ្ញា​ដ៏​មាន​សមត្ថភាព ម្នាក់​ដែរ​នោះ បាន​អស់ចិត្ត​នឹង​អាជីព​ប្រកួតប្រជែង​ដណ្ដើម​មកុដ​មួយ​នេះ​ទៀត​ហើយ ចំ​ពេល​វិស័យ​បង្អួត​សម្រស់​នេះ​កាន់តែ​ពេញ​និយម​ឡើង​។

កញ្ញា អែម គុន​ថង បាន​យល់ព្រម​មិន​បន្តដំណើរ​មួយ​នេះ ដូច​ជា​បវរកញ្ញា​ផ្សេង ហើយ​ប្រហែល​អាច​មាន​មូលហេតុ​ដែល​នាង​ធ្លាប់​ជួប​ច្រើន​នៅ​ពេល​ប្រកួត ទើប​យល់​ថា សម​ល្មម ជម្រាបលា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ហ្វេ​ន​ៗ​មួយ​ចំនួន​ពិតជា​ចង់​ឃើញ​គាត់​ប្រកួត​ម្ដងទៀត​ណាស់ ដោយ​ខ្លះ​រង់ចាំ​គាត់​ត្រឡប់​មក​វិញ​ជា​និច្ច ហើយ​សង្ឃឹមថា គាត់​នឹង​វិល​មក​វិញ​នៅ​ឆ្នាំ​ណាមួយ​ម្ដងទៀត​ជាក់​ជា​មិន​ខាន​ឡើយ​។

ស្រី​ស្អាត អែម គុន​ថង អាច​និយាយ​បាន​ថា ជា​បវរកញ្ញា​ម្នាក់​ដែល​មាន​ភាព​ទាក់ទាញ និង​យល់​ការងារ​ច្រើន​លើ​វិស័យ​បវរកញ្ញា​។ នាង​បាន​ឆ្លងកាត់​ការងារ​លើ​វិស័យ​ប្រឡង​បវរកញ្ញា​ច្រើន​ដង និង​ជា​តារា​បង្ហាញ​ម៉ូ​ដដែល​ឆ្លងកាត់​ច្រើន​ដង​ផង​ដែរ​។ និយាយ​រួម​ស្រី​ស្អាត គុន​ថង ខ្លាំង​មិន​ចាញ់​មិត្ត​រួម​អាជីព ដូច​ជា ប៉ូ​គី​ម​ថេ​ង សុត​ធីតា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី​នោះ​ទេ​។ ហើយ​អ្វី​ដែល​អ្នកគាំទ្រ​ស្តាយ គឺ​នាង​មិន​វិល​មក​ប្រកួត​ទៀត​នោះ​ទេ ក្រោយ​ពេល​នាង​យល់​ថា មាន​ភារៈ​ជា​ច្រើន និង​ទុក​ឱកាស​អោយ​រលក​ក្រោយ​អុកឡុក​ម្តង​។

នាង​ថា អាយុ​កាន់តែ​ច្រើន សម្ពាធ​កាន់តែ​ធំ គ្រួសារ​កាន់តែ​ត្រូវការ​យើង​ជា​បង្អែក តែ​ក្តី​ស្រមៃ​របស់​យើង​នៅ​វិលវល់​ចាប់​មិន​ជាប់ ពេល​ខ្លះ​មាន​តែ​ទ្រាំ​ដើរទៅ​មុខ​ទាំង​វង្វេង ហើយ​ផ្លូវចិត្ត​នេះ​កាន់តែ​ដុនដាប​ទៅ​ៗ​។

ហើយ​ចំពោះ​អ្នកគាំទ្រ​មាន​តែ​ពាក្យ​ជូនពរ​អោយ​ស្រី​ស្អាត គុន​ថង បន្ត​ជោគជ័យ​ជីវិត ហើយ​កាន់តែ​សម្បូរ​ការងារ​ជួយ​ដល់​គ្រួសារ និង​រំពឹង​ថា បងប្អូន​ទស្សនិកជន​មិន​បំភ្លេច​នាង​ចោល​ឡើយ​។ នាង​នៅ​តែ​លើកទឹកចិត្ត​ដល់​បវរកញ្ញា​ជំនាន់​ក្រោយ​ឱ្យ​ខិតខំ​តស៊ូ និង​លើក​ស្ទួយ​វិស័យ​បវរកញ្ញា​អោយ​កាន់តែ​ល្អ​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​រឹតតែ​ធ្វើ​អោយ​ពូកែ ដើម្បី​មុខមាត់​ប្រទេស​ជាតិ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ