តើស្រីស្រស់ អ៊ិន លក្ខិណា អាចរក្សាការចាប់អារម្មណ៍បានទេ? ពេលត្រឡប់មកប្រកួតMGC2023
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតបវរកញ្ញាពីកម្មវិធីល្បីប្រចាំប្រទេស Miss Grand Cambodia 2023 បានបើកបង្ហាញបេក្ខភាពបណ្តាស្រីស្អាតចំនួន២៥រូប តំណាងឱ្យ២៥ខេត្ត-ក្រុងហើយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ មុននេះ។ នេះជាការមើលឃើញ ហើយមានការប្រែប្រួលជាងបណ្តាឆ្នាំមុនៗ ព្រោះថា បេក្ខនារីដែលដាក់ពាក្យមកប្រកួតប្រជែងសុទ្ធតែបង្ហាញភាពជឿជាក់ អង់អាច មិនភិតភ័យ ហើយពូកែ ព្រោះត្រឹមតែវគ្គផ្លូវការដំបូងម្នាក់ៗមានការទាក់ទាញស្ទើរតែគ្រប់គ្នាទៅហើយ។

ហ្វេនៗជាច្រើននាក់កំពុងតែតាមដានបេក្ខភាពដែលជានារីដ៏ស្រស់សោភា ហើយត្រូវបានកត់សម្គាល់ថា មានការទាក់ទាញច្រើនអំពីការឡើងឆាក និងប្រទាញគ្នាដណ្តើមប្រជាប្រិយភាព នោះគឺកញ្ញា អ៊ិន លក្ខិណា, កញ្ញា ភឹម ស្រីណូ និងកញ្ញា កុយ អេណា។ ហើយអ្នកទាំង៣ ត្រូវគេដៅថា អាចមានវាសនាឡើងប្រកួតដល់វគ្គចុងក្រោយ។ ពួកគេក៏បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃឡើងបំពាក់ឈៀង ដោយមើលទៅទាក់ទាញ ជាពិសេសផ្នែករ៉ូប សម្លៀកបំពាក់ពិតជាចែងចាំងម្យ៉ាងៗម្នាក់។ ពួកគេសុទ្ធតែជាអ្នកមានបទពិសោធន៍ក្នុងការប្រឡង ហើយយល់តិចនិចច្រើន មិនថាឡើងឆាក ឬរបៀបតុបតែងខ្លួនឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានការលើកឡើងថា ថ្ងៃដំបូង អ្នកណាថតរូបបានស្អាតជាងគេ? ធ្វើបានល្អជាងគេ? ចូររើសអ្នកដែលមានសមត្ថភាពពិតប្រាកដ ព្រោះយើងត្រូវការអ្នកដែលខ្លាំងសម្រាប់តំណាងប្រទេស Miss Grand Cambodia ឆ្នាំនេះ ពិតជាធ្វើបានល្អ។ ទាំងឆាក ទាំងដំណើរការកម្មវិធី ទាំងរូបថត ពិតជាអស្ចារ្យ ។

ចំណែកម្ចាស់មកុដ Miss Supranational Cambodai 2022 អ៊ិន លក្ខិណា ក៏បានវិលមករំលេចខ្លួនឡើងវិញក្នុងនាមជាបេក្ខភាពផងដែរ។ មកម្តងនេះ លក្ខិណា ជះភាពជឿជាក់ក្នុងការតាមដាន ដោយមហាជនជឿជាក់លើនាងថា អាចដណ្តើមមកុដបាន។ ម្ល៉ោះហើយ ក៏បានជម្រុញអោយ អ៊ិន លក្ខិណា ដែលមានប្រវត្តិប្រកួតច្រើនដងទាំងក្នុង និងក្រៅប្រទេស ត្រូវតែខិតខំប្រឹងប្រែងអោយកាន់តែខ្លាំង ហើយមិនអាចមើលស្រាលស្ថានការបានទេ ក្នុងពេលដែលជើងថ្មីក៏មិនអន់នោះឡើយ។

ហើយកាន់តែពិបាកក្នុងការថ្លឹងថ្លែងនោះ ព្រោះថា អ្នកមកបង្ហាញខ្លួនអោយទស្សនិកជនបានឃើញនៅមុខគណៈកម្មាការ ឃើញថា ពិតជាធ្វើបានយ៉ាងល្អ។ បែបនេះហើយ ទើបធ្វើអោយស្រីស្រស់ អ៊ិន លក្ខិណា ដែលមានដានជាអ្នកធ្លាប់ប្រកួត អមទាំងធ្លាប់គ្រងមកុដសំខាន់ៗផងនោះ កាន់តែបន្ថែមអោយគេឃើញថា មានអ្វីពិសេសជាងគេ ព្រោះស្ថានការបានប្រែ មិនអាចបណ្តោយឡើយ កាន់តែធ្វើអោយគេមើលឃើញពីចំណុចពិសស ព្រោះមហាជនខ្លះគិតថា នាងមានខ្សែអាចជាប់យោងលើអតីតកាលការងារ។
យ៉ាងណា អ្នកដាក់ពិន្ទុឆ្នាំនេះ សុទ្ធតែអ្នកជំនាញ និងមានទុនសិល្បៈរាប់ឆ្នាំ ហើយពិតជាប្រឹងរកអ្នកណាខ្លាំងជាតួឯកពិត។















ចែករំលែកព័តមាននេះ