ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ភ្លៀង​កំពុង​តែ​ធ្លាក់​ខ្លាំង ជួប​គ្រោះ​អកុសល

11 ខែ មុន
  • រតនគិរី

បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ ខណៈ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ឆ្លងកាត់​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្គរ និង​រន្ទះ ហើយ​ក៏​ត្រូវ​រន្ទះបា.ញ់ បណ្ដាល​ឱ្យ​

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ ខណៈ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ឆ្លងកាត់​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្គរ និង​រន្ទះ ហើយ​ក៏​ត្រូវ​រន្ទះបាញ់ បណ្ដាល​ឱ្យ​ដួល​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ចម្ការ​របស់​ឈ្មោះ​យាយ​ចិន ស្ថិត​ក្នុងភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

បើ​តាម​ប្រភព​ពី​អធិការ​ស្រុក​លំ​ផាត់ បាន​ឲ្យ​ដឺ​ង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ព្រំ ឃ្នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១៤​រសៀល ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​វាស់ដី​នៅ​ចម្ការ​របស់​ឈ្មោះ​ហាក់ តែ​នៅ​ពេល​ទៅ​ដល់​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ដោយ​ខ្យល់​ផង ពិបាក​ក្នុង​ការ​ចុះ​វាស់ដី​មិនកើត ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​ជា​អកុសល ពេល​កំពុង​តែ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ចម្ការ​របស់​ឈ្មោះ​យាយ​ចិន ស្ថិត​ក្នុងភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម ក៏​ស្រាប់​មាន​រន្ទះបាញ់​ផាំង​ត្រូវ​ជន​រង​គ្រោះ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ បណ្ដាល​ឱ្យ​ដួល​ទៅ​លើ​ដី​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​នោះ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ធ្វើការ​ពិនិត្យ​ជុំវិញ​ករណី​កើតហេតុ និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សាកស​.​ព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ