ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មុខ​ចោរ​គាស់ថតជាប់​ច្បាស់​ក្រឡែត សង្ឃឹម​ក្របួច​.​ក​បានឆាប់​ ! ​​គាស់​ចំរឹង​បង្អួច​​ផ្ទះ​​​ពលរដ្ឋ​

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សកម្មភាព​និងមុខមាត់របស់ចោរ​​គាស់​ផ្ទះ​មួយ​កន្លែង ត្រូវ​បាន​​​ថត​ជាប់​​​យ៉ាង​ច្បាស់​ៗ ខណៈ​កំពុង​គាស់​ចំរឹង​បង្អួច​​ទ្វារ​​ក្រោយ​ផ្ទះ​​របស់ប្រជាពលរដ្ឋ​យ៉ាង​គ​គ្លើ​ន​​តែ​ម្តង ។ យោង​តាម​គណនី​អាក់​ខោ​ន​មួយ​ឈ្មោះ «Keng Bunsai»​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​នូវ​សកម្ម ភាព​ចោរ​​…

រាជធានី​ភ្នំពេញ ៖ សកម្មភាព​និងមុខមាត់របស់ចោរ​​គាស់​ផ្ទះ​មួយ​កន្លែង ត្រូវ​បាន​​​ថត​ជាប់​​​យ៉ាង​ច្បាស់​ៗ ខណៈ​កំពុង​គាស់​ចំរឹង​បង្អួច​​ទ្វារ​​ក្រោយ​ផ្ទះ​​របស់ប្រជាពលរដ្ឋ​យ៉ាង​គ​គ្លើ​ន​​តែ​ម្តង ។

យោង​តាម​គណនី​អាក់​ខោ​ន​មួយ​ឈ្មោះ «Keng Bunsai»​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​នូវ​សកម្ម ភាព​ចោរ​​ និង​​សរសេរ ​​​កាលពី​ថ្ងៃ​ទី​២១ ឧសភា ​ថា «​មុខ​ក្រុម​ចោរ​គាស់​ផ្ទះ​របស់ខ្ញុំ​នៅ​កំ​បូល សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​» ។ ​ក្នុង​រូបភាព​នីមួយ​ៗ គឺ​ឃើញ​ចោរ​ទាំងនោះ​ព្រហើន​ខ្លាំង​ ហាក់​ដូច​មិន​ខ្លាច​ញញើតសមត្ថកិច្ច ឬ​ម្ចាស់ផ្ទះ​នោះទេ​ ដោយមាន​​បក្ស​​ប្រហែល​២​នាក់ ​​ម្នាក់​ដោះ​អាវ​ចេញ​និង​ទាញ​ចំរឹង​ដែក​បង្អួច​ឱ្យ​ខ្ពស់​​រុល​ខ្លួន​ចូល​​មក​​ក្នុងផ្ទះ ឯ​ម្នាក់​ទៀត​ចាំ​នៅ​ខាងក្រៅ ។ រូបភាព​ខ្លះ​ទៀត គឺ​ចោរ​​បាន​រើ​កកាយ​អីវ៉ាន់​នៅ​ក្នុង​បន្ទប់ ដូច​ជា​ខោអាវ និង​របស់របរ​រញ៉រ​ញ៉ៃ​ពេញ​ក្នុង​បន្ទប់ សង្ស័យ​វា​កាយ​រក​របស់​ដែល​មាន​តម្លៃ ។

ទោះបីជា​យ៉ាងណា ម្ចាស់​អាក់​ខោ​ន​ខាងលើ​នេះ ក៏​មិន​បាន​បញ្ជាក់​ថា ​​កើតហេតុ​នៅម៉ោងប៉ុន្មាន និងថ្ងៃណា​នោះទេ ​ហើយ​ក្រុម​ចោរ​បាន​យក​អ្វីខ្លះទៅ ឬបាន​​ទៅ​ដាក់​ពាក្យបណ្តឹង​ហើយ​ឬ​នៅក៏មិន​ទាន់ដឹង ដឹង​ត្រឹម​ម្ចាស់ផ្ទះ​​បញ្ជាក់​ទៀត​​ថា «​យក​អីវ៉ាន់​ហើយ​បំផ្លាញ​របស់របរ​យើង​ទៀត​»

ពាក់ព័ន្ធ​ករណី​ខាងលើ សូម​សមត្ថកិច្ច​តាម​មូលដ្ឋានចុះស្រាវជ្រាវ​តើកើតមានដូចការបង្ហោះនេះ​ដែរទេ? ហើយបើថតបានមុខច្បាស់ដូច្នេះ សង្ឃឹមសមត្ថកិច្ចនឹង​ធ្វើការ​បាន​យ៉ាងស្រួលតាម​ស្រាវ​ជ្រាវ​អត្តសញ្ញាណ​ចោរទាំងនេះ បានឆាប់រហ័ស ។ បើ​មិន​ដូច្នេះទេ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កើតក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​សុវត្ថិភាព​រស់នៅ និង​បញ្ហា​អសន្តិសុខ ក្រោយ​ពី​មាន​ចោរ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​បែប​នេះ មិន​ថា​នៅ​ទីណា​កន្លែង​ណា​នោះ​ទេ ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ