ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​បុរស​ម្នាក់​កប់​ក្នុង​ចម្ការ​ដំឡូង ហើយ​​លើ​ទ្រូង​មានសាក​ថា «ស្លា.ប់​រស់​ព្រោះដុល្លារ»

11 ខែ មុន
  • កំពង់ចាម

អ្នក​ភូមិ​មានការ​​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ ក្រោយ​ពី​​​ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​ត្រូវ​បាន​គេ​កប់​នៅ​ក្នុង​​ចម្ការ​ដំឡូង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​​

ខេត្តកំពង់ចាម ៖ អ្នក​ភូមិ​មានការ​​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ ក្រោយ​ពី​​​ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​ត្រូវ​បាន​គេ​កប់​នៅ​ក្នុង​​ចម្ការ​ដំឡូង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​​ភូមិ​៣៤ ឃុំ​តា​អុង ស្រុក​ចំការលើ ។

​ចម្ការ​ដំឡូង​នោះ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៧៣ ជិត​ដល់​ព្រំ​ប្រទល់​​ស្រុក​ព្រៃឈរ ហើយ​ក្រោយ​ពី​ប្រទះ​ឃើញ​សព.​នេះ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​មេ​ភូមិ និង​សមត្ថ​កិច្ច​​មូលដ្ឋាន​ភ្លាម​ៗ​ផងដែរ។

តាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​​ បាន​ឱ្យ​ដឹង​ថា បុរស​ម្ចាស់ចម្ការ​ខាងលើ​​មាន​ឈ្មោះ ចាន់ ម៉ុ​ល អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំព័រ ឃុំ​តា​អុង ស្រុកចំការលើ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​នោះ គាត់​បាន​ទៅ​មើល​​ដំឡូង​គាត់​ដែល​​​ដាំ​នៅ​ចម្ការ​ខាងលើ ដោយសារ​ខ្វះ​ទឹកភ្លៀង​ធ្វើ​ឲ្យ​ដំឡូង​ក្រៀម​ស្វិត ។ ពេល​ដើរ​មើល​​តាម​រងដំឡូង ស្រាប់តែ​ប្រទះ​ឃើញ​ដៃ​មនុស្ស​តែម្តង ភ្លាម​ៗ​នោះ​​នៅ​មិន​ទាន់​ដឹង​ថា តើ​ជា​មនុស្ស​​ប្រុស​ឬ​ស្រី​នោះ​​ទេ? ព្រោះ​ឃើញ​តែ​ដៃ​ចេញពី​ក្នុង​ដី ។

សមត្ថកិច្ច​មូលដ្ឋាន​ បាន​បន្ត​ថា ក្រោយ​ពី​ប្រទះឃើញ​បែប​នេះហើយ​ បុរស​ម្ចាស់​ចម្ការ​ក៏​ត្រឡប់​មក​ផ្ទះ
វិញ ហើយ​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន ។ បន្ទាប់​មក នគរបាល​ប៉ុស្តិ៍​ក៏​បាន​រាយការណ៍​ជូន​លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការ​នគរបាល​ស្រុក​ចំការលើ ទើប​មានការ​បង្កើត​​គណៈកម្មការ​ចម្រុះ ដោយ​មានការ​ចូលរួម​ពី​គ្រូពេទ្យ​ផង​ដែរ​ចុះ​ទៅ​ពិនិត្យ ។

តាម​ការ​ពិនិត្យ គឺជា​ស.ព​មនុស្ស​ប្រុស​ដែល​គេ​កប់​មិន​ជ្រៅ​នោះ​ទេ ហើយ​ធំ​ក្លិនស្អុយ​ទៅ​ហើយ និង​មាន​ដង្កូវ​ចោះ​​ទៀត​ផង ។ ស.ពជន​រងគ្រោះ​​នេះ គឺ​​មាន​អាយុ​ប្រហែល​២៦​ឆ្នាំ ពាក់​អាវដៃវែង​ក្រឡា​ការ៉ូ ពណ៌​ឈា.ម​ជ្រូក​លាយ​ពណ៌​ប្រផេះ​ក្រមៅ ស្លៀកខោ​ជើងវែង​សាច់​ក្រណាត់​ពណ៌​ខ្មៅ កម្ពស់​១,៦៥​ម៉ែត្រ មាន​សាក់​នៅ​លើ​ទ្រូង​ជា​អក្សរ​ខ្មែរ ​«​ស្លា.ប់​រស់​ព្រោះ​ដុល្លារ​» និង​នៅ​លើ​កំភួ​ន​ដៃ​ឆ្វេង​មាន​សាក់​ជា​អក្សរ​​ខ្មែរ ​«​តស៊ូ​ដើម្បី​កូន​» ។ ជា​ការ​សន្និដ្ឋាន ស.ពជន​រងគ្រោះ​​នេះ ​ត្រូវ​បានគេ​យក​មក​កប់​នៅ​ក្នុង​ចម្ការ​ដំឡូង​នេះ​ប្រហែលជា​៣​ទៅ​៤​ថ្ងៃ​​មក​ហើយ គឺ​កប់​រាក់ ។

ចំពោះ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ស្រាវជ្រាវ​រក​សាច់ញាតិ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ហើយ​ស.ព​ជន​រងគ្រោះ​​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​នៅ​វត្ត​ស្វាយមាស ស្ថិត​ក្នុងភូមិ​តា​អុង ឃុំ​តា​អុង ស្រុកចំការលើ តាម​បញ្ជា​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

តាម​ការ​សួរនាំ​គ្រប់​ឃុំ​នៅ​ក្នុងស្រុក​ចំការលើ មិន​មាន​ក្រុម​គ្រួសារ​ណាមួយ​បាត់​សមាជិក​ដែល​មាន​ភិន​ភាគ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ទេ ហើយ​ស.ព​ជន​រងគ្រោះ​​នេះ អាច​ជា​មនុស្ស​នៅ​ក្រៅ​ស្រុក ។
ដូច្នេះ បើ​បងប្អូន​ណា​មាន​បាត់​សមាជិកគ្រួសារ​មាន​ភិនភាគ​ដូច​ខាងលើ សូម​ទាក់ទង​ជាមួយនឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ នឹង​ទទួល​បាន​ព័ត៌មាន​ពិស្ដារ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ