វណ្ណដា សិល្បករកម្ពុជាដំបូងគេដែលបានជាប់ឈ្មោះនៅក្នុងបញ្ជី “the 30 Under 30 Asia list – Class of 2023” របស់ទស្សនាវដ្តី Forbes
តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា (VannDa) ជាសិល្បករកម្ពុជាដំបូងគេ ដែលបានជាប់ឈ្មោះនៅក្នុងបញ្ជី the 30 Under 30…
តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា (VannDa) ជាសិល្បករកម្ពុជាដំបូងគេ ដែលបានជាប់ឈ្មោះនៅក្នុងបញ្ជី the 30 Under 30…
តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា (VannDa) ជាសិល្បករកម្ពុជាដំបូងគេ ដែលបានជាប់ឈ្មោះនៅក្នុងបញ្ជី the 30 Under 30 ” Asia-Pacific’s Brightest Music And Sports Stars Of 2023″ ដែលសំដៅលើសិល្បករ និងអត្តពលិក អាយុក្រោម ៣០ឆ្នាំ ដែលមានឥទ្ធិពលនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៣ ដោយទស្សនាវដ្តីអាមេរិក Forbes។
ក្នុងអត្ថបទទស្សនាវដ្តីអាមេរិកនេះបានសរសេររៀបរាប់ថា វណ្ណដា មានឈ្មោះបោះសំឡេងដោយសារភាពប៉ិនប្រសព្ធទាំងការច្រៀង ការនិពន្ធ និងការរួមបញ្ចូលឧបករណ៍ប្រពៃណីទៅក្នុងចម្រៀងស្នាដៃសម័យថ្មី ដែលធ្វើឱ្យគាត់មានភាពល្បីល្បាញទាំងនៅក្នុងតំបន់ អាចចេញទៅបញ្ចេញសមត្ថភាពនៅប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គាត់ Skull 2 (Season 1) កាលពីខែមិថុនា។
ថ្មីៗនេះ វណ្ណដា ទទួលបានការចូលមើល ១០០ លានដងនៅលើ YouTube ជាមួយនឹងបទដ៏ធំបំផុតរបស់គាត់គឺ «Time to Rise» ដែលមានលោកគ្រូ គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករជើងចាស់ជាច្រើនទៀត ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បន្ទាប់ពីចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ២០១៩ វណ្ណដា បានបន្តសហការជាមួយតារារ៉េបថៃ OG Bobby និង F.HERO ល។
ក្រោយពីជាប់ក្នុងបញ្ជី Asia-Pacific’s Brightest Music And Sports Stars Of 2023 វណ្ណដា បានបង្ហាញពីអារម្មណ៍រំភើប ដោយលោកបានសរសេររៀបរាប់ថា៖ «ខ្ញុំពិតជាចង់អរគុណទៅកាន់អ្នកទាំងអស់គ្នាមុនគេសម្រាប់ការគាំទ្រដ៏ខ្លាំងក្លាមួយនេះ, បើសិនជាគ្មានអ្នកក៏គ្មាន VANNDA នៅពេលនេះដែរ អរគុណខ្លាំងមែនទែនទៅកាន់ Forbes ! អរគុណចំពោះវត្តមានខ្ញុំនៅក្នុង “the 30 Under 30 Asia list – Class of 2023″»៕
ចែករំលែកព័តមាននេះ