ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ក្មេ.ង​ម្នាក់​ឈប់កង់​ចាំមិត្តភក្តិសុខៗ ស្រាប់​​តែ​ជួបគ្រោះ​អកុសល​ត្រឹម​មួយប៉ប្រិចភ្នែក

11 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​ ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​ ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​ទៅ​បុ.ក​​ពីក្រោយកង់​ក្មេង​ប្រុស​វ័យ​១០​ឆ្នាំ​ម្នាក់​ដែល​កំពុង​ឈប់​ បណ្ដាល​ឲ្យ​ក្មេង​ប្រុស​រូប​នោះ​ស្លា.ប់​ពេល​បញ្ជូន​ទៅសង្គ្រោះ​និង​គ្លីនិក​ឯកជន ។

ហេតុការណ៍​ខាងលើនេះ​​បានបង្កការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ទល់មុខ​រោង​ម៉ាស៊ីនកិនស្រូវ ផ្លូវ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។​ 

​ក្មេង​រង​គ្រោះ​ឈ្មោះ ភាព ទិ​ទិ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ​ជា​​សិស្ស ស្នាក់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ម្តុំ​សំបុក​ចាប ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ 

អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ គុយ ឡេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើ​ស្លាក​យីហោ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៥ ផ្លូវ​៤៨០ ភូមិ​២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន (ត្រូវ​​ឃាត់ខ្លួន​ប្រគល់​ទៅ​អោយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​)​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​រង​គ្រោះ​បាន​ជិះ​កង់​លេង​តាម​ផ្លូវ​២១៧ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​​ចំនុច​កើតហេតុ ក៍​ស្រាប់តែ​ឈប់​កង់​រង់​ចាំ​គ្នីគ្នា​ផ្សេង​ទៀត គាប់​ជួន​ពេល​នោះ​ដែរ ក៍​ស្រាប់តែ​បុរស​ម្នាក់បាន​បើករថយន្ត​ស៊េរីទំនើប​មួយគ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-7943 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​វ៉ា​ជែង​ខាងស្ដាំ ក៍​ជ្រុល​ទៅ​បុ.ក​នឹង​កង់​របស់​ក្មេង​ប្រុស​ បណ្តាល​ឲ្យ​អូស​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​បោក​ក្បាល​ក្មេង​ប្រុស​ហូរ​ឈា.ម​សន្លប់​បាត់ស្មារតី ។ ភ្លាម​ៗនោះ​​ដែរ​ក្មេង​រង​គ្រោះ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន បាន​មក​ដឹក​យក​ទៅ​សង្គ្រោះដែរ​ តែ​ពេលទៅ​​ដល់​គ្លីនិក ​ក្មេង​​រង​គ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ  ​។​ 

ដោយឡែក​ខាង​រថយន្ត​វិញ រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ​ចំហៀង​ខាងស្តាំ​បន្តិច ហើយ​អ្នកបើកបរ​មិន​ព្រម​ឈប់​រថយន្ត​នោះ​ទេ គឺ​បើក​ទៅ​មុខ​ជិត​ដល់​ស្តុ​ប​ស្ពានដែក​ចំការ​ដូង ក៍​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជួយដេញតាម​​កាក់​ជាប់ ហើយ​ឃាត់​រថយន្ដ​និង​អ្នកបើកបរ​ប្រគល់​អោយ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​និង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ផង​ដែរ  ​។​ 

ពេល​សមត្ថកិច្ច​សាកសួរ​អ្នកបើកបរ និយាយ​ទាំង​ស្ថានភាព​ស្រវឹង​ថា ខ្លួន​មិនដឹង​ថា​បុ.ក​កង់​របស់​ក្មេង​ប្រុស​រង​គ្រោះ​នោះ​ទេ  ​។​ 

ក្រោយ​ពេល​កើតហេតុ ​ដោយសារ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​អោយ​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​មធ្យោបាយ​ទាំង​២​គ្រឿង រួម​ទាំង​អ្នកបើកបរ​ទៅ​រក្សា​ទុក​និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ចំនែក​ស.ព​ក្មេង​ប្រុស​រងគ្រោះ​វិញ សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ