ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​សិស្ស​សិង្ហបុរី​ជាប់​លេខ​មួយ​ពិភពលោក​ខាង​ពូកែ​អាន​សៀវភៅ​ និង​អត្ថបទ

11 ខែ មុន

ប្រទេស​សិង្ហបុរី៖ ​កូន​សិស្ស​សិង្ហ​បុរី​​ជាប់​លេខ​មួយ​ពិភពលោក​ខាង​ពូកែ​អាន​សៀវភៅ ឬ​អត្ថបទ​​​។ នេះ​បើ​យោង​តាម​លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​ជា​អន្តរជាតិ​ដែល​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​អង្គារ​។ គេ​ស្រាវ​​​ជ្រាវ​​​ឃើញ​ថា​សិស្ស​​សិង្ហបុរីអាច​ពង្រឹង​ជំនាញ​អាន​បាន​យ៉ាង​ល្អ​បំផុត​ មិន​ថា​ការ​អាន​អត្ថ​បទ​ធម្មតា ឬ​អត្ថបទ​កម្រិត​ខ្ពស់​នោះ​ទេ​។ ចំណែក​ការ​អាន​តាម​ប្រព័ន្ធ​ឌីជីថល​ (អាន​អ៊ីប៊ុក -e-book)…

ប្រទេស​សិង្ហបុរី៖ ​កូន​សិស្ស​សិង្ហ​បុរី​​ជាប់​លេខ​មួយ​ពិភពលោក​ខាង​ពូកែ​អាន​សៀវភៅ ឬ​អត្ថបទ​​​។ នេះ​បើ​យោង​តាម​លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​ជា​អន្តរជាតិ​ដែល​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​អង្គារ​។ គេ​ស្រាវ​​​ជ្រាវ​​​ឃើញ​ថា​សិស្ស​​សិង្ហបុរីអាច​ពង្រឹង​ជំនាញ​អាន​បាន​យ៉ាង​ល្អ​បំផុត​ មិន​ថា​ការ​អាន​អត្ថ​បទ​ធម្មតា ឬ​អត្ថបទ​កម្រិត​ខ្ពស់​នោះ​ទេ​។ ចំណែក​ការ​អាន​តាម​ប្រព័ន្ធ​ឌីជីថល​ (អាន​អ៊ីប៊ុក -e-book) ឬ​អាន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិតក៏​ពួក​គេ​ធ្វើ​បាន​ល្អ​​​​ផ្ដាច់​គេ​​ដូច​គ្នា​​​។ នេះ​បើ​យោង​តាម​ក្រសួង​អប់​រំ​។

​​គ្រាន់​តែ​ចាប់​យក​អត្ថ​បទ​យក​​មក​អាន (គ្រាន់​តែ​ក្រឡេក​ឆ្វាច់​), ពួក​គេ​​ក៏​អាច​វាយ​តម្លៃ​ដឹង​ថា​​អត្ថ​បទ ឬ​ព័ត៌មាន​ទាំង​នោះ​អាច​ជឿទុក​ចិត្ត​កម្រិត​ណា​។ ពួក​គេ​អាច​វាយ​តម្លៃ​​ដឹង​ថា​អត្ថ​បទ​នោះ​ចង់​និយាយ​អំពី​អ្វី​, ​ចង់​បង្កប់​គតិ ឬ​ទស្សនៈ​អ្វី​​​ និង​​មាន​ភាព​លម្អៀង​​កម្រិត​ណា​​​។ ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្ដង​ មាន​គោល​ដៅ​វាស់​ស្ទង់​សមត្ថភាព​អាន​របស់​សិស្ស​។​

កាល​ពី​ឆ្នាំ​​​២០២១, គេ​បាន​ចុះ​ស្រាវ​ជ្រាវ​នៅ​ក្នុង​ចំណោម​កូន​សិស្ស​ថ្នាក់​ទី​៤​ចំនួន​ជាង​​៦​ពាន់​នាក់​ដែល​រៀន​នៅ​ក្នុង​សាលា​បឋម​សិក្សា​​១៨៣​កន្លែង​ទូទាំង​ប្រទេស​សិង្ហបុរី​។​ ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​ចាប់​ពី​ខែ​តុលា-​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​។ លទ្ធផល​​បង្ហាញ​ថា​កូន​សិស្ស​សិង្ហបុរី​ឈរ​នៅ​លំដាប់​ទី​១, អៀកឡង់​ឈរ​លំដាប់​ទី​២, ហុងកុង​ឈរ​លំដាប់​ទី៣ និ​ងរុស្ស៊ី​ឈរ​លំដាប់​ទី​៤​។ សូម្បី​តាំ​ង​ពី​មុន​នេះ​, ក៏​សិង្ហបុរី​នៅ​តែ​ឈរ​លំដាប់​កំពូល​​ផង​ដែរ​​។ កាល​ពី​ឆ្នាំ​២០១៦​ឈរ​លំដាប់​ទី​២​ពិភពលោក​ខាង​អាន​។​

ការ​ទទួលបាន​លទ្ធផល​កាន់​តែ​ល្អ​ជាង​មុន​​នេះ​បង្ហាញពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះ​មុត​របស់​វិស័យ​អប់​រំ​សិង្ហបុរី​ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ថា​កូន​សិស្ស​របស់​ខ្លួន​នៅ​តែ​បន្ត​ការ​ពង្រឹង​សមត្ថភាព​អាន​ ទោះ​បី​ពិភពលោក​ត្រូវ​ឆ្លង​កាត់​វិបត្តិ​កូវីដ១៩​យ៉ាង​ណា​ក្ដី​។ នេះ​បើ​យោង​តាមការ​អះអាង​របស់​​​​ក្រសួង​អប់​រំ​សិង្ហបុរី​​នៅ​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​។​


រង្វាយ​តម្លៃ​ឆ្នាំ​២០២១​នេះ​ធ្វើ​ឡើង​ដោយប្រើ​ប្រាស់​វិធី​សាស្ត្រ​២​យ៉ាង​៖
ទី​មួយ គេ​វាយតម្លៃ​សមត្ថភាព​អាន​របស់​កូន​សិស្ស​ដោយ​ឱ្យ​ពួក​គេ​អាន​អត្ថ​បទ​ឌីជីថល (e-text) និង​កិច្ច​ការ​​ដែល​ប្រើ​ប្រាស់​ចលនា​នៅ​លើ​អេក្រង់​ដូច​ជា​ប្រើ​ប្រាស់​រូប​ជីវចល និង​​តំណ​ភ្ជាប់​ទៅ​អត្ថ​បទ​ដទៃ (hyperlink)។ ធ្វើ​បែប​នេះ​ដើម្បី​វាស់​ស្ទង់​ថា​ពួកគេពូកែ​អាន​, ពូកែ​បក​ស្រាយ​អត្ថ​ន័យ​(interpret) និង​ពូកែ​សិក្សា​វិភាគ​(critique)​អត្ថ​បទ​នៅ​លើ​អ៊ីនធឺណិត​កម្រិត​ណា​។​​

ទីពីរ​ គេ​វាយ​តម្លៃ​កូន​សិស្ស​ដោយ​ប្រើ​ប្រាស់​តារាង​សំណួរ​ (questionnaire) ដើម្បី​ស្វែង​យល់​ពី​បរិបទ​រៀន​សូត្រ​របស់​ពួក​គេ​។ នៅ​ក្នុង​ចំណោម​នោះ ក៏​មាន​ការ​វាស់​ស្ទង់​ពី​ឥរិយាបថ​របស់​ពួក​គេ​ចំពោះ​ការ​អាន​ផង​ដែរ​៕

ប្រភព៖ Channel News Asia, The Strait Times
https://www.channelnewsasia.com/singapore/singapore-students-primary-schools-progress-international-reading-literacy-study-3491486

https://www.straitstimes.com/singapore/singapore-s-primary-school-pupils-are-world-s-best-in-reading

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ