ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អាច​​ទេ ម្ជូរ​២​ថង់​និង​​ម្នាស់​២​ផ្លែ​​តម្លៃ​រហូត​ដល់​​៥​ម៉ឺន​រៀល​​​ទិញ​ពី​ក្នុង​ផ្សារ​ធំ​ថ្មី?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​មួយ​បាន​កើតឡើង​ ធ្វើឱ្យអ្នកទិញ​ហួសចិត្តបានសរសេរបង្ហោះ​និយាយពី​អ្នក​លក់​​ម្ជូរ​ម្នាក់នៅក្នុងផ្សារធំថ្មី គ្រាន់តែ​ទិញ​ម្ជូរ​២​ថង់ ​និង​ផ្លែ​ម្នាស់​២​ផ្លែមាន​តម្លៃ​រហូត​ដល់​៥​ម៉ឺន​រៀល​​ឯណោះ ក្រោយពីកីឡាករវៀតណាមម្នាក់​បានទិញ​​ឱ្យមិត្តរួមការងារញ៉ាំ ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ​Marie Crilyn…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​មួយ​បាន​កើតឡើង​ ធ្វើឱ្យអ្នកទិញ​ហួសចិត្តបានសរសេរបង្ហោះ​និយាយពី​អ្នក​លក់​​ម្ជូរ​ម្នាក់នៅក្នុងផ្សារធំថ្មី គ្រាន់តែ​ទិញ​ម្ជូរ​២​ថង់ ​និង​ផ្លែ​ម្នាស់​២​ផ្លែមាន​តម្លៃ​រហូត​ដល់​៥​ម៉ឺន​រៀល​​ឯណោះ ក្រោយពីកីឡាករវៀតណាមម្នាក់​បានទិញ​​ឱ្យមិត្តរួមការងារញ៉ាំ ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ​Marie Crilyn បាន​​​បង្ហោះ​ កាលពី​ថ្ងៃ​​​ទី​១៤ ឧសភា ម្សិលមិញ ។

មិន​ថា​អ្នក​ណា​ឡើយ គ្រាន់តែ​ដឹង​តម្លៃ​នេះ ​ប្រាកដជា​ស្រែក​វ៉ាស​ទៅ​ហើយ ព្រោះ​គិត​ថា តម្លៃ​រាង​ខ្ពស់​បន្តិច​ហើយ​សម្រាប់​ម្ជូរ​២​ថង់និងម្នាស់២ផ្លែ ដែល​អ្នកលក់ហាក់​កោរមិនដាក់ទឹក​បែប​នេះ ។

ជាក់ស្តែង រឿងរ៉ាវ​​ដែល​អត់ទ្រាំ​មិន​បាននេះ ធ្វើឱ្យ​ម្ចាស់​គណនី​​ឈ្មោះ Marie Crilyn បាន​បង្ហោះ​រូប​ភាព​១​សន្លឹក ​ភ្ជាប់​នឹង​ការ​សរសេរ​បែបនេះ​ថា «​ហួសចិត្ត​ខ្មែរ​យើង​ណាស់ ព្រះ​អើយ ខ្ញុំ​បាន​ជូន​កី​ទ្បា​ក​វៀតណាម​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ផ្សា​ធំ​ថ្មី ពេល​នោះ​គាត់​បាន​ទិញ​ម្ជូរ​២​ថង់ ក្នុង​មួយ​ថង់​៥​ម៉ឺន​រៀល ខ្ញុំ​ចង់​ស្ទះ​ទ្រូង ហេតុ​អី​ក៏​លក់​កាប់​គ្នា​ទាំងមូល​ចឹ​ង ដោយសារ​តែ​គាត់​ខ្ចប់​ម្ជូរ​ហើយ
អ​ញ្ចឹ​ង​ខ្ចិ​លត​វ៉ា​ច្រើន ក៏​យក​តែ​ម្ដង​ទៅ សំខាន់​អ្នកលក់​គាត់​និយាយ​ដាក់​យើង​ថា លក់​អោយ​បរទេស​ប៉ុណ្ណឹង បើ​លក់​អោយ​ខ្មែរ​ថ្លៃ​ជាង​នឹង​ទៀត ។ ខ្ញុំ​ពិតជា​សោកស្ដាយ និង​មាន​អារម្មណ៍​ខ្មាស់​អៀន​កី​ទ្បា​ក​រ​ណាស់​លោក​អើយ មិនដឹង​និយាយ​ថា​ម៉េច សូម​ជួយ​ចាត់ការ​ផង»
​។

ទាក់ទិន​ករណី​ខាងលើ​នេះ ក៏​មាន​អ្នក​ឃើញ​បាន​ចូល​​មក​ខម​មិន​តប​វិញ​ថា «​អូន​ឯង​និយាយ​ខុស​ហើយ​ម្ជូរ​2​ថង់​50000​រៀល ផ្លែ​ម្នាស់​2​ផ្លែ​ទៀត ដំលៃ​ទាំងអស់​50000​រៀល​ទេ អូន​ឯង​និយាយ​បំ​ភ្លើ​សការ​ពិត​ហើយ​សូន​អូន​ឯង​មក​បកស្រាយ​»​។

យ៉ាងណា​ម្ចាស់​គណនី​ខាងលើ​អះអាងទៀត​ថា «​ម្ជូរ​ពីរ​ថង់​ហ្នឹង ហេ​ី​យ​ម្នាស់​ពីរ​ផ្លែ​អស់​50000r​ក៏​ថ្លៃ​ដែរ​បង​» ។ ម្ចាស់​គណនី​លើក​ឡើង​​​ថា «​សំខាន់​ម្ជូរ​នឹង​គាត់​ទិញ​មក​អត់​ញ៉ាំ​ទេ គាត់​អោយ​ពួក​ខ្ញុំ​ញ៉ាំ​»

ជា​ទូទៅ នៅ​ក្នុង​ប្រទេស​យើង​ បើមាន​ពិធីបុណ្យ​ជាតិ​ណាមួយ​នោះ មន្ត្រី​ជំនាញ​តែង​តែង​ចេញ​សេចក្តី​ជូន​ដំណឹង​មិន​ឲ្យ​ម្ចាស់អាជីវ​កម្ម​តូច​-​ធំ​ណាមួយ ​មិន​ត្រូវ​លួច​ដំឡើង​ថ្លៃ​នោះ​ទេ ។ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ កម្ពុជាយើង​ ​ក៏កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ផងដែរ ដែល​ជា​ព្រឹត្តការណ៍​ទុកជាប្រវត្តិសាស្ត្រខ្មែរនោះ ដូច្នេះ សូមកុំ​ឱ្យ​បញ្ហា​នេះ​កើតឡើង​បាន ព្រោះ​យើង​កំពុង​ទទួលភ្ញៀវ​ជា​ជនបរទេស​ច្រើន​ដែល​មក​កម្មវិធី​កីឡា​ស៊ី​ហ្គេ​ម​របស់​កម្ពុជា ព្រោះ​ពួក​គាត់​មក​លេង​កម្សាន្ត តាម​រមណីយដ្ឋាន តាម​ផ្សារ​នានា​នេះ ដូច្នេះ​ក៏​សូម​ឱ្យ​បងប្អូន​ជា​អ្នកលក់​មួយ​ចំនួន ត្រូវ​គិតពិចារណា​ពី​រឿង​តម្លៃ​នេះ​ឡើង កុំ​ចង់​តែ​ចង់បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពេក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ