ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ម្ចាស់​មកុដ​ថ្មី បវរកញ្ញា​ចក្រ​វា​ឡ MISS UNIVERSE PHILIPPINES 2023

11 ខែ មុន

ការ​ប្រកួត​ដ៏​ស្វិតស្វាញ នៃ​កម្មវិធី បវរ​កញ្ញា​ចក្រ​វា​ឡ ពី​ប្រទេស​ហ្វី​លី​ពី​ន​បាន​ស្វះ​ស្វែងរក​បេក្ខភាព​ឆ្នើម​ៗ​ពី​មួយ​វិញ្ញាសា​ទៅ​មួយ​វិញ្ញាសា ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​បណ្តា​គណៈ​ក​ម្មា​ការ​ជា​ច្រើន​រូប​ដែល​ពោរពេញ​ទៅ​ដោយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដ៏​ស្វិតស្វាញ នៃ​កម្មវិធី បវរកញ្ញា​ចក្រ​វា​ឡ ពី​ប្រទេស​ហ្វី​លី​ពី​ន​បាន​ស្វះ​ស្វែងរក​បេក្ខភាព​ឆ្នើម​ៗ​ពី​មួយ​វិញ្ញាសា​ទៅ​មួយ​វិញ្ញាសា ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​បណ្តា​គណៈ​ក​ម្មា​ការ​ជា​ច្រើន​រូប​ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​។ ក្នុង​នោះ​រួម​មាន​ស្រី​ស្អាត​ៗ​ជា​ច្រើន​រូប សុទ្ធតែ​មាន​ភាព​វ័យឆ្លាត​មក​តតាំង​គ្នា​ធ្វើការ​ប្រកួត​នៅ​លើ​វេទិកា​យ៉ាង​អស្ចារ្យ​។

នៅ​ទីបំផុត បវរកញ្ញា MICHELLE DEE រស់នៅ​តំបន់ «MAKATI» បាន​ដណ្តើម​មកុដ​ដ៏​វិសេស​នេះ​បាន​ដោយ​ជោគជ័យ​។ នាង​គឺជា​បវរកញ្ញា​ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​យ៉ាង​គរ​ដូច​ភ្នំ នេះ​បើ​យោង​លើ​ការ​បង្ហើប​ពី​អ្នក​តាមដាន​។

បន្ទាប់​ពី​ប្រកាស​ទទួល​បាន​ជ័យ​លា​ភី កញ្ញា​រូប​នេះ​ក៏​ទទួល​កិត្តិយស​មួយទៀត ដោយ​អ្នក​ឡើង​បំពាក់​មកុដ​ឱ្យ​នាង គឺជា​បវរកញ្ញា​ចក្រ​ពិភពលោក មក​ពី​អ​មេ​រិ​ក ព្រមទាំង​ម្ចាស់​តំណែង​រដូវ​កាល​មុន​នា​ប្រទេស​ហ្វី​លី​ពី​ន​ទៀត​ផង​។ បរ​វ​កញ្ញា​រូប​នេះ​ក៏​ជាប់​នូវ​លំដាប់​លេខ​១ ចំពោះ​ការ​គ្រង​ឈុត​ស​មោ​លស​ស្អាត​ជាងគេ​ផង​ដែរ​។ បើ​តាម​ដឹង បវរកញ្ញា​ហ្វី​លី​ពី​ន ២០២៣​នេះ បាន​ហែល​ឆ្លង​ការ​ឡើង​ប្រកួត​មិន​តិច​ដងនោះ​ឡើយ ហើយដោយ​មើលឃើញ​ពី​ការ​ដើរ​មិន​ទាន់​គោលដៅ នាង​នៅ​តែ​ប្រឹងប្រែង​តស៊ូ​ទៅ​មុខ រហូត​សម្រេច​គោលដៅ​សមតា​មការ​ចង់បាន​របស់​ខ្លួន​។

លើស​ពី​នេះ​ក៏​លេចឮ​ថា នៅ​ចេះ​ភាសា​បាន​ច្រើន ដែល​នាង​អាច​ចេះ​ប្រើ​បាន​គួរសម​។ ដូចនេះ នាង​នឹង​បន្តការងារ​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ខ្លួន និង​ការងារ​ចាំបាច់​ទៅ​ប្រកួត​នៅ​ក្នុង​កម្រិត​អន្តរ​ជាតិ​នា​ពេល​ខាង​មុខ​។

ហើយ​ចំពោះ​ការ​ប្រកួត បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​២០២៣ នៅ​កំពុង​ស្វែងរក​បេក្ខភាព​ខ្លួន ដែល​មិន​ទាន់​រកបាន ខណៈ​កម្មវិធី​នេះ​ប្តូរ​អ្នកគ្រប់គ្រង និង​បាន​ក្តោប​ក្តាប់​ដោយ​ក្រុមហ៊ុន​មហាហង្ស​។ លើស​ពី​នេះ​ផង​ដែរ គេ​ក៏​ចង់​ដឹង​ថា តើ​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​នេះ ស្អាត​ឆ្លាត ពូកែ និង​ចុះ​ចំណោម​គេ​ដែរ​ឬទេ? ពេល​ធ្វើខ្លួន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ប៉ះ​ជាមួយ​ស្រី​ស្អាត​ប្រទេស​ផ្សេង​ទៀត​។ ហើយ​ចំពោះ​ប្រទេស​ក្នុង​អាស៊ាន ទើប​រក​ឃើញ​ចក្រ​វា​ឡ​ហ្វី​លី​ពី​ន ខណៈ​ប្រទេស​ក្នុង​តំបន់ កំពុង​ស្វែង​បវរ​កញ្ញា​ជាតិ​ខ្លួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ