ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ្យស្មើ២-២​ ជា​មួយ​គិរី​វង់​សុខ​សែន​ជ័យ, អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​​ជាតិ​ឈ្នះ​បៀល​ប្រាយ៣-១

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ព្រះ​ខ័ន​រាជ្យ​បាន​ត្រឹម​តែ​យក​ស្មើ ២-២ ជា​មួយ​គិរី​វង់​សុខ​សែន​ជ័យ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​នៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មេសា ​កន្លង​ទៅ​នេះ ខណៈ​​ដែល​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ឈ្នះ​បៀល​ប្រាយ​ក្នុង​លទ្ធ​ផល ៣-១

រាជ​ធានី​ភ្នំពេញ ៖ ព្រះ​ខ័ន​រាជ្យ​បាន​ត្រឹម​តែ​យក​ស្មើ ២-២ ជា​មួយ​គិរី​វង់​សុខ​សែន​ជ័យ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​នៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មេសា ​កន្លង​ទៅ​នេះ ខណៈ​​ដែល​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ឈ្នះ​បៀល​ប្រាយ​ក្នុង​លទ្ធ​ផល ៣-១។

ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​មិត្ត​ហ្វូន​២០១១ បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី៣​ហើយ។ ព្រះ​ខ័ន​រាជ្យ ជួប​គិរី​វង់​សុខ​សែន​ជ័យ លើក​នេះ​មាន​ភាព​ស្វិត​ស្វាញ​បន្តិច​ហើយ​ ព្រោះ​ថា​ការ​គ្រប់​គ្រង​បាល់​រវាង​ក្រុម​ទាំង​២​មាន​​ភាព​ប្រហាក់​ប្រហែល​គ្នា។ ប៉ុន្តែ​នៅ​ក្នុង​តង់​ទី១ គិរី​វង់​​សុខ​សែន​ជ័យ មាន​ឱកាស​​រក​បាន​១​គ្រាប់​នាំ​មុខ​មុន​នៅ​នាទីទី​៤០ ដែល​ជា​ថ្វី​ជើង​របស់​កីឡា​ករ OLADIJI N-OLATUNDE ពាក់​អាវ​លេខ​១០។ ព្រះ​ខ័ន​រាជ្យ ​បាន​ព្យាយាម​តាម​យក​ស្មើ​១​គ្រាប់​សង​វិញ​នៅ​តង់​ទី២ នាទី​ទី៤៦ ដែល​រក​បាន​ដោយ​កីឡា​ករ​ទុំ សារ៉ាយ ពាក់​អាវ​លេខ​១៩។ ទោះ​បី​ជា​យ៉ាង​ណា ព្រះ​ខ័ន​រាជ្យ នៅ​តែ​តាម​ពី​ក្រោយ​គិរី​វង់​សុខ​សែន​ជ័យ​រហូត ព្រោះ​ថា​នៅ​​នាទី​ទី៦៣ ​កីឡា​ករ OLATUNDE ដដែល​​បាន​ទាត់​បំប៉ោង​សំណាញ់​​១​គ្រាប់​បន្ថែម​ទៀត ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​​ឃួន​ ឡាបូរ៉ាវី ពាក់​អាវ​លេខ​១១ របស់​ព្រះ​ខ័ន​រាជ្យ ​ទាត់​ចូល​១​គ្រាប់​​សង​វិញ​នៅ​នាទី​ទី៧២។ គិរី​វង់​សុខ​សែន​ជ័យ គិត​មក​​ដល់​ពេល​នេះ​ទើប​តែ​រក​បាន​៤​ពិន្ទុ​ប៉ុណ្ណោះ ​គឺ​លេង​៣​ប្រកួត​ឈ្នះ​១, ស្មើ​១ និង​ចាញ់​១។ ចំណែក​ព្រះ​ខ័ន​រាជ្យ​វិញ​លេង​បាន​៣​ប្រកួត​ដូច​គ្នា ស្មើ​ទាំង​៣​ប្រកួត​ មាន​៣​ពិន្ទុ​គត់។

អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ជាតិ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​បៀល​ប្រាយ​យូណាយ​ធីត​លើក​នេះ​ទៀត​នោះ​ គេ​​មាន​៦​ពិន្ទុ​ហើយ ក្នុង​​នោះ​​ឈ្នះ​២​ ចាញ់​១។ ចំណែក​បៀល​ប្រាយ​យូណាយ​ធីត​លេង​បាន​៣​ប្រកួត​ដូច​គ្នា ស្មើ​១ ចាញ់​២ ទើប​តែ​រក​បាន​១​ពិន្ទុ​ប៉ុណ្ណោះ៕