សិល្បករជាច្រើនដួង កំពុងព្រួយបារម្ភពីជំងឺម្តាយ ឌួង ហ្សូរីដា ខណៈធ្វើទុក្ខរហូតបន្តដាក់ក្នុងបន្ទប់ ICU
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សិល្បករ និងអ្នកគោរពរាប់អាន អ្នកម្តាយរបស់កញ្ញា ឌួង ហ្សូរីដា គឺអ្នកស្រី លីម យ៉ាលីន កំពុងតែមានការព្រួយបារម្ភអំពីស្ថានភាពនៃការប្រែប្រួលយ៉ាងខ្លាំង ដោយសារជំងឺធ្វើទុក្ខរហូតបន្តដាក់ក្នុងបន្ទប់ ICU នាប្រទេសថៃ។

អ្នកស្រី ត្រូវបានកូនៗទាំងអស់ខ្នះខ្នែងជួយព្យាបាលតាំងពីវិនាទីដំបូង ហើយ ហ្សូរីដា វិញ មិនដែលពោលពាក្យថា ធុញ ហត់ដាក់បណ្តូលចិត្ត អ្នកម្តាយឡើយ។ ក្នុងស្ថានភាពបែបនេះ ម្នាក់ៗបន់ស្រន់សុំឱ្យទេវតាឃុំគ្រងស្ថានការអ្នកជំងឺអោយបានរឹងមាំបន្តជួបជុំកូនចៅដូចមុនប្រកបដោយស្នាមញញឹម និងសុភមង្គលក្នុងគ្រួសារ។
បើតាមការបង្ហោះដោយផ្ទាល់ពីកញ្ញា ហ្សូរីដា កាលពីប៉ុន្មានថ្ងៃមុនលើកឡើងថា (ពេលព្រឹក) ជូនលោកម៉ែ ជួប Doctor មហារីកផ្ទាល់របស់លោក ហើយត្រូវចាក់គីមីម្សិលម៉ិញពេលព្រឹករយៈពេលជិត៨ម៉ោង ទើបចេញពីពេទ្យ ហើយត្រូវរង់ចាំមើលប្រតិកម្មគីមី បន្ទាប់ពីបញ្ចូលហើយពី៥ថ្ងៃទៅមួយអាទិត្យទៀត។ ជាទូទៅលោកម៉ែ ត្រូវត្រឡប់មកគេងពេទ្យវិញនៅចន្លោះ 2-3ថ្ងៃ ព្រោះឈា.មស និងភ្លាកេតចុះខ្លាំង ត្រូវការបញ្ចូលឈា.ម និងភ្លាកេត និងបន្ថែមProtein ផ្សេងៗ ព្រោះគាត់តែងតែក្អួតញ៉ាំអីអត់បាន។

កញ្ញា ហ្សូរីដា លើកឡើងបន្តថា ឆ្លៀតយកអូនបំណង បងប្រាថ្នា ជូន Doctor និងប្អូនប្រុស Lee Peacekeeper ជាអ្នកបកប្រែខ្មែរប្រចាំនៅពេទ្យ និងមានប៉ុន្មានគូទៀតទុកជូន Doctors លោកម៉ែ ៤នាក់ទៀត។ ពេលគាត់គេងពេទ្យ គឺគាត់ត្រូវការអោយ Doctors គាត់គ្រប់គ្នាចូលមកជួប ដើម្បីផ្តល់កម្លាំងចិត្ត។ Srey Nuch Vichitrabooth May Lim Yalin Zorima Duong ស្រី ម៉ៅ។
ពិតណាស់ កាលពីមានកម្លាំង អ្នកស្រី យ៉ាលីន តែងតែជូនពរកូនៗ ទោះលំបាកយ៉ាងណា មិនទុកអ្នកមានគុណចោល នៅក្បែរកាយជាកម្លាំងចិត្តរហូត។
ចំណែកលោក យ៉ែម សំអូន ក៏បានបង្ហោះសារថា «សូមគោរពឧទ្ទិស ជូនអ្នកមីង ជាទីគោរពពីចម្ងាយ។ អ្នកមីងជាទីគោរព ត្រូវតែប្រញាប់ក្រោកមកនិយាយជាមួយកូនៗអ្នកមីងវិញ។ អ្នកមីងមិនអាចធ្វើអញ្ចឹងបានទេ ក្មួយទទួលយកមិនបានទេ ហើយកូនស្រីដ៏ល្អលើសលប់របស់អ្នកមីង ត្រូវការអ្នកមីងណាស់ ដើម្បីជាម្លប់តម្រង់ផ្លូវពួកគេ មីងកុំអញ្ចឹងណា កូនៗមីងគ្នាបារម្ភខ្លាំងណាស់ ក្នុងនាមក្មួយ ជាអ្នកដែលគោរព និងស្រឡាញ់អ្នកមីងខ្លាំង គឺសុំឱ្យអ្នកមីង ឆាប់មានកម្លាំង ដើម្បីក្រោកមកប្រដៅកូនៗរបស់អ្នកមីង ឲ្យធ្វើដំណើរតាមគន្លងធម៌បន្តទៀតណា អ្នកមានជាទីគោរព Lim Yalin»។

រីឯអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់សំណេរដែរថា «អ្នកអើយឆាប់ដឹងខ្លួនណា កូនៗអ្នកបារម្ភណាស់ គ្នាភ័យធ្វើការលែងកើតគ្រប់ៗគ្នា។ តាំងស្មារតីអោយរឹងមាំណាប្អូនស្រី Duong Zorida ឌួង ហ្សូរីដា Zorima Duong @Srey Nuch។ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយថែរក្សាអ្នកឆាប់ជា មានសុខភាពល្អ កម្លាំងមាំមួន Lim Yalin»។
អ្នកនាង មឿន និមល ហៅប៉េង ប៉ោង វិញ ក៏បានសរសេរដែរថា «សូមទេវតាថែរក្សាអ្នកឆាប់ដឹងខ្លួនមកវិញ អ្នកជាម្ដាយដ៏រឹងមាំ អ្នកធ្វើបាន កូនៗត្រូវការអ្នក។ កូនសូមជូនពរអ្នកមានអាយុយឺនយូជាម្លប់ដល់កូនៗ។ សុខភាពល្អប្រសើរ ឆាប់មកជួបកូនៗ អ្នកជាមនុស្សទឹកចិត្តល្អណាស់ អ្នកជួយយកអាសាគេគ្រប់គ្នា ស៊ូៗអ្នក។ គោរពស្រលាញ់អ្នកណាស់»។
ចំពោះលោក ចន ចានតារា ប្អូនប្រុសអ្នកនាង ចន ច័ន្ទ ក៏បានសម្តែងការព្រួយចិត្តផងដែរថា ១សូមទេវតាជួយតាមថែរក្សាមនុស្សល្អដូចអ្នកផង Lim Yalin អ្នកត្រូវរឹងមាំឆាប់ដឹងខ្លួនក្រោកមកប៉ាវកូនញ៉ាំអី អ្នកសន្យាជាមួយកូនចនហើយថា អ្នកចង់នាំកូនចនហូបសាគូរ៉ា ឯណាពាក្យសន្យារបស់អ្នក? Zorima Duong Zorida Duong»។
គួរបញ្ជាក់ផងដែរថា មហាជនដែលដឹងរឿងនេះ ក៏បានចូលរួមបែរបន់អោយអ្នកម្តាយជាទី ស្រឡាញ់របស់ពិធីការិនី ឌួង ហ្សូរីដា ប្រសើរត្រឡប់មកសភាពដើមល្អវិញ។

















ចែករំលែកព័តមាននេះ