ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិន​នឹក​ស្មាន​ថា​សាលា​កំពូលៗ​នៅ​វៀតណាម​តម្លៃ​សិក្សា​ខ្ពស់​កប់​ពពក​

1 ឆ្នាំ មុន

សម្រាប់​ឪ​ពុក​ម្ដាយ ឬ​អាណា​ព្យាបាល​ ការ​​ចំណាយ​លុយ​ឱ្យ​កូន​រៀន​សូត្រ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​វិនិយោគ​​ដ៏​ល្អ​បំផុត​នៅ​ក្នុង​វិស័យ​អប់​រំ ​​និង​ជា​ការ​វិនិយោគ​រយៈ​ពេល​​វែង​​មួយ​ជីវិត​​ (life-long)​។ អ្នក​ខ្លះ​​មិន​ខ្លាច​នឹង​ចំណាយ​ទៅ​លើ​ការ​រៀន​សូត្រ​របស់​កូន​ទេ​ ទោះ​បី​តម្លៃ​សិក្សា​ប្រចាំ​ឆ្នាំ​រាង​ខ្ពស់​បន្តិច​ក៏​ដោយ​។ ​​នៅ​វៀតណាម​ ​​សាលា​អន្តរជាតិ​ខ្លះ​គិត​តម្លៃ​​សិក្សា​​ប្រចាំ​ឆ្នាំ​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។ ឃើញ​ថា​មិន​ចាញ់​ប្រទេស​អភិ​វឌ្ឍ​នៅ​ទ្វីប​អឺរ៉ុប​…

សម្រាប់​ឪ​ពុក​ម្ដាយ ឬ​អាណា​ព្យាបាល​ ការ​​ចំណាយ​លុយ​ឱ្យ​កូន​រៀន​សូត្រ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​វិនិយោគ​​ដ៏​ល្អ​បំផុត​នៅ​ក្នុង​វិស័យ​អប់​រំ ​​និង​ជា​ការ​វិនិយោគ​រយៈ​ពេល​​វែង​​មួយ​ជីវិត​​ (life-long)​។ អ្នក​ខ្លះ​​មិន​ខ្លាច​នឹង​ចំណាយ​ទៅ​លើ​ការ​រៀន​សូត្រ​របស់​កូន​ទេ​ ទោះ​បី​តម្លៃ​សិក្សា​ប្រចាំ​ឆ្នាំ​រាង​ខ្ពស់​បន្តិច​ក៏​ដោយ​។

​​នៅ​វៀតណាម​ ​​សាលា​អន្តរជាតិ​ខ្លះ​គិត​តម្លៃ​​សិក្សា​​ប្រចាំ​ឆ្នាំ​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។ ឃើញ​ថា​មិន​ចាញ់​ប្រទេស​អភិ​វឌ្ឍ​នៅ​ទ្វីប​អឺរ៉ុប​ និង​អាមេរិក​ប៉ុន្មាន​ទេ​។​ សព្វ​ថ្ងៃ​នេះ សាលា​អន្តរជាតិ​ដែល​ថ្លៃ​ជាង​គេ​នៅ​ហាណូយ​គឺ​ចន្លោះ​ពី​​១ម៉ឺន ៦​ពាន់​ដុល្លារ​​សម្រាប់​ថ្នាក់​មត្តេយ្យ​​ (preschool)​ទៅ​​៣ម៉ឺន ៥​ពាន់​ដុល្លារ​​​សម្រាប់​ថ្នាក់​មធ្យម​សិក្សា​។ តម្លៃ​នេះ​គិត​នៅ​ក្នុង​មួយ​ឆ្នាំ​។

​ដូច្នេះ ឃើញ​ថា​ទម្រាំ​កូន​រៀន​​ចប់ថ្នាក់​​វិទ្យាល័យ​, ​គ្រួសារ​នី​មួយ​ៗ​ត្រូវ​ចំណាយ​លុយ​ច្រើន​គួរ​សម​ដែរ​។ ​សូម្បី​តែ​អ្នក​មាន​ល្មម​ៗ​​ក៏​សឹង​តែ​ញ៉ាក​ម្ដង​ៗ​។​ ប៉ុន្តែ​ដើម្បី​អនាគត​កូន​, ពួក​គេ​នឹង​បន្ត​​ចំណាយ​។ គេ​គិត​ថា​ឱ្យ​កូន​រៀន​​​សាលា​ថ្លៃ​ៗ ភាគ​ច្រើន​កូន​មាន​អនាគត​ល្អ​។ ​​​សាលា​ទាំង​នេះ​​មាន​អ្នក​ជំនាញ​ច្បាស់​លាស់​ខាង​វិស័យ​អប់​រំ។ គេ​មាន​​​​វិធី និង​យុទ្ធ​សាស្ត្រ​​​ល្អ​ៗ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​​មនុស្ស​, ការ​អភិវឌ្ឍ​មនុស្ស​ទាំង​រាង​កាយ និង​សតិ​បញ្ញា​​ និង​ការ​តម្រង់​ទិស​របស់​សិស្ស​ឱ្យ​ដើរ​នៅ​លើ​មាគ៌ា​​​ត្រឹម​ត្រូវ​។​​

ងាក​មក​មើល​ប្រទេស​វៀតណាម​ឯណេះ​វិញ​។ សព្វ​ថ្ងៃ​នេះ​នៅ​ទូទាំង​ទី​ក្រុងហាណូយ​មាន​សាលា​រៀន​អន្តរ​ជាតិ​ចំនួន​១៣​កន្លែង​ ដែល​គិត​ថ្លៃ​សិក្សា​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​ម៉ឺន​​ដុល្លារ​​។ នៅ​ក្នុង​ចំណោម​នោះ, សាលា​អន្តរជាតិ​យូណាយ​ធីត​ណេសិន​នៅ​ហាណូយ​ និង​សាលា​អន្តរជាតិ​អង់គ្លេស​នៅ​ហាណូយ​គិត​ថ្លៃ​សិក្សា​ខ្ពស់​ជាង​គេ​។ តម្លៃ​សិក្សា​នៅ​​​យូណាយ​ធីត​ណេសិន​សម្រាប់​ឆ្នាំ​សិក្សា​២០២៣-២០២៤​ មាន​ចាប់​ពី​​​១ម៉ឺន ២ពាន់ ៥រយ​ដុល្លារ​ ទៅ​​៣ម៉ឺន ៥ពាន់​​ដុល្លារ​ អាស្រ័យ​​​​លើ​កម្រិត​សិក្សា​។

ចំណែក​សាលា​អន្តរ​ជាតិ​អង់គ្លេស​នៅ​ហាណូយ​មិន​ទាន់​ប្រកាស​តម្លៃ​សិក្សា​សម្រាប់​ឆ្នាំ​ថ្មី​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​គេ​ដឹង​ថា​កម្រិត​សិក្សា​ថ្នាក់​វិទ្យាល័យ​សម្រាប់​ឆ្នាំ​២០២២​​ត្រូវ​បង់​​​៣ម៉ឺន ៤ពាន់​​ដុល្លារ​ក្នុង​មួយឆ្នាំ​​​។

សាលា​អន្តរជាតិ​បារាំង​គិត​លុយ​ធូរ​ថ្លៃ​ជាង​គេ​ ១​​ឆ្នាំ​​បង់​៩​​ពាន់​ដុល្លារ​​សម្រាប់​សិស្ស​ដែល​មិន​មែន​​ជន​ជាតិ​​​​បារាំង​ ឬ​វៀតណាម​។ ចំពោះ​សិស្ស​​ថ្នាក់​វិទ្យាល័យ​ដែល​ជា​ជន​ជាតិ​វៀតណាម​បង់​៨ពាន់ ២​រយ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​។ សាលា​ខ្លះ​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ពី​៣​%ទៅ​៥%​សម្រាប់​សិស្ស​ដែល​ដាក់​ពាក្យ​ចូល​រៀន​​​មុន​កាល​កំណត់​ ឬ​សិស្ស​ដែល​មាន​បង​ប្អូន​រៀន​នៅ​ក្នុ​ងសាលា​ជា​មួយ​គ្នា​៕​

ប្រភព៖ Vietnam Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ