ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត តន់ ចាន់​សី​ម៉ា សម្រេច​ក្តី​ស្រមៃ​កាលពី​ជិត​១០​ឆ្នាំ​មុន ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង តន់ ចាន់ សី​ម៉ា បាន​បង្ហាញ​ក្តី​រំភើប​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​សម្រេច​ក្តី​បំណង​ដែល​ប៉ង​កាលពី​ជិត​១០​ឆ្នាំ​មុន នៅ​ក្នុង​ការ​ក្តាប់​ឱកាស​ច្រៀង​លើ​ឆាក​ដ៏​ធំ​នៃ​កម្មវិធី​អង្គរ​សង្ក្រាន្

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង តន់ ចាន់ សី​ម៉ា បាន​បង្ហាញ​ក្តី​រំភើប​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​សម្រេច​ក្តី​បំណង​ដែល​ប៉ង​កាលពី​ជិត​១០​ឆ្នាំ​មុន នៅ​ក្នុង​ការ​ក្តាប់​ឱកាស​ច្រៀង​លើ​ឆាក​ដ៏​ធំ​នៃ​កម្មវិធី​អង្គរ​សង្ក្រាន្ត​។

ចាប់ពី​យុវជន​ស្ម័គ្រចិត្ត​របស់ ស​.​ស​.​យ​.​ក ខេត្តតាកែវ​មួយ​រូប ដែល​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត កាលពី​ឆ្នាំ​២០១៥ តន់ ចាន់​សី​ម៉ា ត្រឹមតែ​បាន​ច្រៀង​ជា​ក្រុម​នូវ​បទ «​នគ​រាជ​» និង​បទ «​ពង្សាវតា​ខ្មែរ​» តែ​ប៉ុណ្ណោះ ខណៈ​ពេល​នោះ​នាង​មិន​ទាន់​ក្លាយជា​តារាចម្រៀង​ដែល​មាន​កេរ្តិ៍​ដូច​ពេល​នេះ​ឡើយ​។ យ៉ាងណា ដោយសារ​មហិច្ឆតា​ចង់​ក្លាយជា​តារាចម្រៀង​អាជីព និង​មានឱកាស​បាន​ឡើង​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ នៃ​កម្មវិធី​អង្គរ​សង្ក្រាន្ត នៅ​ក្នុង​ឆ្នាំ​ណាមួយ​នោះ​តារាចម្រៀង​រូប​នេះ​បាន​ខិតខំ​ព្យាយាម​តស៊ូ ហើយ​នៅ​ទីបំផុត​នាង​ក៏​សម្រេច​បំណងប្រាថ្នា​នៅ​ក្នុង​ការ​ឡើង​ច្រៀង​លើ​ឆាក នៃ​កម្មវិធី​ដ៏​ធំ​ខាងលើ នា​ឆ្នាំ​២០២៣​នេះ​។

តារាចម្រៀង តន់ ចាន់​សី​ម៉ា បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «2015&2023 ពី​យុវជន​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក ខេត្តតាកែវ ច្រៀង​បទ នគររាជ និង​ពង្សាវតា បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥»​។ នាង​បញ្ជាក់​ថា «​ធ្លាប់​មាន​ក្តី​ស្រមៃ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ច្រៀង​លើ​ឆាក​ធំ អង្គរ​សង្ក្រាន្ត​ឱ្យ​បាន ពេល​នេះ​ខ្ញុំ​ធ្វើ​បាន​ហើយ អគុណ​ជា​ពិសេស​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​គាំទ្រ​»​។ នាង​ថា «​ឆ្នាំ​២០២៣​នេះ ខ្ញុំ​មាន​កិត្តិយស​បាន​សម្ដែង​នៅ​ឆាក​ធំ​ទី​លានជល់ដំរី​ជាមួយនឹង​បទ ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន ក្តី​ស្រមៃ និង​ក្តី​សង្ឃឹម សិល្បៈ​រស់​ក្នុង​សន្តិភាព អគុណ​សន្តិភាព​»​។

តាម​រយៈ​សំ​ណេ​រ​ខាងលើ​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​នាំ​គ្នា​ចូល​ទៅ​ខំ​មិន ដោយ​ម្នាក់​ៗ​សម្តែង​ការ​អបអរសាទរ និង​មោទកភាព​សម្រាប់​នាង​ដែល​អាច​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ ទំ​រាំ​មាន​ថ្ងៃនេះ តារាចម្រៀង តន់ ចាន់​សី​ម៉ា គឺ​មានការ​តស៊ូ​ខ្លាំង​ក្នុង​ដំណើរ​ជីវិត​មុន​នឹង​ឈាន​ជើង​ក្លាយជា​តារាចម្រៀង​អាជីព​នា​ពេល​បច្ចុប្បន្ន​។ តារាចម្រៀង តន់ ចន្ទ​សី​ម៉ា គឺជា​អតីត​បេក្ខភាព​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​២ មួយ​រូប ដែល​មាន​ភាព​លេចធ្លោ​ខ្លាំង ទោះបីជា​តារា​ស្រី​រូប​នេះ មិន​បាន​ឈ្នះ​ពាន ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ធំ​មួយ​នេះ​ក៏​ពិតមែន តែ​នាង​ក៏​ជា​បេក្ខភាព​ឆ្នើម​ដ៏​លេចធ្លោ​មួយ​រូប មាន​សមត្ថភាព​ខ្ពស់ ថែម​ទាំង​ទទួល​បានការ​ស្រឡាញ់​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ទៀត​ផង​។

បច្ចុប្បន្ន កញ្ញា តន់ ចន្ទ​សី​ម៉ា គឺជា​តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​កម្ពុ​ជាមួយ​រូប ដែល​មានឈ្មោះ​បោះ​សំឡេង​គ្រប់​ទិស​ទិ​នៅ​ទូ​ទាំង​ប្រទេស​។ បច្ចុប្បន្ន នាង​គឺជា​តារាចម្រៀង​ដែល​ត្រូវ​បាន​ចាត់ទុកជា​គ្រាប់ពេជ្រ​មួយ​ដួង​នៅ​ក្នុង​ផលិតកម្ម Galaxy Navatra ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ