ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! តារា​ប្រុស​ស្រី​២​ដួង​ត្រូវ​គេ​សង្ស័យ​បែក​គ្នា ក្រោយ​ខាង​ស្រី​លុប​រូបភាព​ខាង​ប្រុស​ចោល

1 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃ​មកនេះ មហាជន​ក្នុង​ប្រទេស​ថៃ​ទាំងមូល​សម្ដែង​ការ​នឹក​ស្មាន​មិន​ដល់​ស្ទើរតែ​គ្រប់​ៗ​គ្នា ក្រោយ​លេចលឺ​ដំណឹង​ថា តារា​សម្ដែង​ប្រុស​លោក Tong Tong និង​គូស្នេហ៍​ដែល​មាន​សម្រស់​ស្រស់​ស្អាត​វ័យក្មេង កំពុង​តែ​ទទួល​បាន​នៅ​ប្រជាប្រិយភាព​មិនធម្មតា​នោះ​គឺ​កញ្ញា

ប្រទេស​ថៃ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ មហាជន​ក្នុង​ប្រទេស​ថៃ​ទាំងមូល​សម្ដែង​ការ​នឹក​ស្មាន​មិន​ដល់​ស្ទើរតែ​គ្រប់​ៗ​គ្នា ក្រោយ​លេចលឺ​ដំណឹង​ថា តារា​សម្ដែង​ប្រុស​លោក Tong Tong និង​គូស្នេហ៍​ដែល​មាន​សម្រស់​ស្រស់​ស្អាត​វ័យក្មេង កំពុង​តែ​ទទួល​បាន​នៅ​ប្រជាប្រិយភាព​មិនធម្មតា​នោះ​គឺ​កញ្ញា Best ដោយ​អ្នក​ទាំង​២​បាន​បែក​គ្នា​ហើយ​។ ដំណឹង​មួយ​នេះ ធ្វើ​អោយ​គ្រប់​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​នាំ​គ្នា​សម្រុក​យក​ទៅ​ចុះ​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម​ពី​មួយ​ទៅ​មួយ​តែ​ម្ដង​។

តែ​អ្វី​ដែល​យើង​ត្រូវ​រង់ចាំ​មើល និង​តាមដាន​ជាង​នេះ​ទៅ​ទៀត​នោះ​ថា តើ​ទំនាក់ទំនង​រវាង​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​រវាង​តារា​សម្ដែង​ថៃ​ប្រុស​ស្រី​មួយគូ​ខាងលើ​នេះ នឹង​ទៅ​ជា​យ៉ាងណា​អោយ​ពិតប្រាកដ?​។ ពី​ព្រោះ​ថា អ្នកគាំទ្រ​ស្ទើរតែ​មិន​ចង់​ជឿ​នោះ​ឡើយ ពេល​មាន​ព័ត៌មាន​ធ្លាយ​ចេញ​មកនេះ​។

ប៉ុន្តែ​តែ​អ្វី​ដែល​ធ្វើ​អោយ​ហ្វេ​ន​ៗ​បើកភ្នែក​ធំ​ៗ​ជាង​នេះ​ទៅ​ទៀត​នោះ ក្រោយ​ពី​លេចលឺ​ព័ត៌មាន​ថា តារា​​ប្រុស Tong Tong និង​មិត្ត​ស្រី​របស់​លោក គឺ​កញ្ញា Best បាន​ដើរ​ដល់​ផ្លូវបំបែក​ភ្លាម ស្រាប់តែ​គ្រប់​គ្នា​ចូល​ទៅ​តាមដាន​មើល​សកម្មភាព​របស់​ពួក​គេ ហើយ​នាំ​គ្នា​និយាយ​លែង​ចេញ​តែ​ម្ដង​។ ក្រោយ​ពួក​គេ​ប្រទះ​ឃើញ ភាគី​ខាង​ស្រី​កញ្ញា Best ត្រូវជា​គូស្នេហ៍​របស់​លោក Tong Tong បាន​ឈប់​តាមដាន​ភាគី​ខាង​ប្រុស​ទាំងអស់​ចោល​តែ​ម្តង​។ មិនតែប៉ុណ្ណោះ តារា​ស្រី​វ័យក្មេង​រូប​នេះ នាង​ថែម​ទាំង​លុប​រូប​គូ​ស្នេហ៍​របស់​ខ្លួន​ទាំង​ប៉ុន្មាន តាំងពី​ថ្ងៃ​ចាប់ផ្ដើម​រហូត​ដល់​ពេល​នេះ ហើយ​នៅ​ក្នុង​គណនី IG ត្រូវ​បាន​បិទ​ខ្ទេច​អស់​គ្មាន​សល់​។

យ៉ាងណាមិញ សម្រាប់​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​បាត់​មុខ​គ្នា​មិន​បាន កញ្ញា Best Rakwanee និង​តារា​ប្រុស​លោក Tongtong Kritsakorn ដែល​បែកបាក់​គ្នា​នេះ​ដែរ ព្រោះតែ​ថ្មី​ៗ​នេះ គេ​នាំ​គ្នា​សង្កេត​មើលឃើញ​ថា Best បាន​លុប​រូប​គូស្នេហ៍​ផ្អែមល្ហែម​ជាមួយនឹង Tong ទាំងអស់​នៅ​ក្នុង instagram ក៏​ដូច​ជា unfollow ថែម​ទៀត​ផង​។ តែ​ក៏​មិន​ប្រាកដ​ថា Best លុប​រូប​ចោល​ទាំង​អស់នោះ​ទេ នៅ​មាន​រូបភាព​មួយ​ចំនួន​តូច​ដែរ ដែល​រូបភាព​របស់​តារា​ប្រុស Tong Tong បង្ហាញ​នៅ​លើ​គណនី Instagram របស់​តារា​ស្រី Best​។ គ្រាន់តែ​រូបភាព​នោះ នៅ​ពេល​ដែល Best និង Tongtong ធ្វើ​រួម​គ្នា​ជាមួយ​គ្រួសារ​របស់ Best តែ​ប៉ុណ្ណោះ​ឯង​។ ហើយ Best ក៏​អាច​តាមដាន Instagram ផ្ទាល់ខ្លួន​របស់ Tongtong បាន​ដែរ​។

ដូចដែល​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ធើ​រ​ណែ​ត​ជា​ច្រើន ពិតជា​មានការ​សង្ស័យ​មិន​ឈប់​នោះ​ទេ ព្រោះថា នៅ​តែ​ដូច​ដើម ហើយ​អ្វី​ៗ​គឺ​នៅ​តែ​ពេញលេញ​ដដែល​គ្មាន​ប្រែប្រួល​ទៅ​ណា​ឡើយ​។ គ្រាន់តែ​ថា Best លុប​រូបភាព​គូស្នេហ៍​ទាំង​ប៉ុន្មាន​ចោល ដែល​បាន​ថត​រួម​ជាមួយ​គ្នា​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ ចំណែក​រូប​ដែល​ថត​ជួបជុំ​គ្នា​ជាមួយ​គ្រួសារ Best នៅ​តែ​មាន​រូបភាព​របស់ Tong Tong ដដែល​។ ហើយ​បើ​ទោះបីជា តារា​សម្ដែង​ប្រុស​លោក Tong Tong ត្រូវ​មិត្ត​ស្រី​របស់​ខ្លួន​លុប​រូប​ចោល Unfollow ខ្ទេច​អស់​គ្មាន​សល់​យ៉ាងណា​ក្ដី ចំពោះ​លោក​ផ្ទាល់​នៅ​តែ Follow Instagram ផ្ទាល់ខ្លួន​របស់ Best ដូច​ពី​មុន​។

យ៉ាងណា​ក៏​ដោយ ទោះបីជា​ព័ត៌មាន​នេះ​ច្បាស់​១០០%​ថា ដើរ​ដល់​ផ្លូវបំបែក​យ៉ាងណា ប៉ុន្តែ​ក៏​គ្មាន​នរណា​ម្នាក់​អាច​ធានា​បាន​នោះ​ទេ​ថា ចំពោះ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ ពិតជា​ចប់​ហើយ ឬ​មួយ​ក៏​យ៉ាងណា​នោះ​ទេ​។ ដូច្នេះ​ហើយ មាន​តែ​រង់ចាំ​ស្ដាប់​ស​ម្លើ​យ​ចេញពី​មាត់​របស់​តារា​ប្រុស​លោក Tong Tong និង​ស្រី​ស្រស់ Best តែ​ប៉ុណ្ណោះ ទើប​អាច​ដឹង​ច្បាស់​ថា តើ​វា​ទៅ​ជា​យ៉ាងណា​អោយ​ពិតប្រាកដ?​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ