ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ស៊ុ​យ​អ៊ែ​ត បង្ហាញ​កង្វល់​ជុំវិញ​ដំណើរការ​លទ្ធិ​ប្រជា​ធិ​ប​រតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី អាន​នី​កា បិ​ន​ដា​វីត (Annika Ben David) ឯកអគ្គរាជ

រាជធានី​ភ្នំពេញ ៖ លោកស្រី អាន​នី​កា បិ​ន​ដា​វីត (Annika Ben David) ឯកអគ្គរាជទូត​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា​ ឆ្នាំ​២០១៧ បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​របស់​លោកស្រី​លើ​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​នា​ពេល​ថ្មី​ៗ​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹ​ម សុខា ត្រូវ​ចាប់ខ្លួន​ឃុំ​ និង​គណបក្សប្រឆាំង​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​រំលាយ​។

លោកស្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ឯ​គេហដ្ឋាន​របស់​ឯកអគ្គរាជទូត​ស៊ុ​យ​អែ​ត ប្រចាំ​នៅ​កម្ពុជា​ក្នុង​ខណ្ឌចំការមន មុន​ពេល​លោកស្រី​ចាកចេញ​ទៅ​កាន់​ប្រទេស​ស៊ុ​យ​អែ​ត ក្រោយ​ពី​បញ្ចប់​ទស្សនកិច្ច​៥​ថ្ងៃ នៅ​កម្ពុជា​ និង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ​ខៀវ កា​ញា​រិ​ទ្ធ និង​លោកស្រី ​អឹុ​ង ក​ន្ថា​ថា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ព្រមទាំង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ទៀត​។

លោកស្រី អាន​នី​កា បិ​ន​ដា​វីត ​បាន​លើក​ឡើង​ថា​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ជា​ជំនួប​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងការបរទេស​ស៊ុ​យ​អ៊ែ​ត ​និង​ទូត​ស៊ុ​យ​អ៊ែ​ត​នៅ​កម្ពុជា​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​មន្ត្រី​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​ស៊ុ​យ​អ៊ែ​ត​ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ។ ប្រទេស​កម្ពុជា​ និង​ស៊ុ​យ​អ៊ែ​ត មាន​ទំនាក់ទំនង​សំខាន់​បី​ជាមួយ​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ ហើយ​នេះ​ជា​ជំនួប​លើក​ទី​៦ រវាង​ស៊ុ​យ​អ៊ែ​ត​ និង​កម្ពុជា​។

មន្ត្រី​ស្ថានទូត​ស៊ុ​យ​អ៊ែ​ត​បាន​អះអាង​ថា​ ក្នុង​នោះ​ភាគី​ទាំង​ពីរ​មាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​យ៉ែ​ន​ឌឺ​ ករណី​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា សិទ្ធិ​ទទួល​បាន​ព័ត៌មាន សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ស្តី​ពី​ការងារ​ និង​សេចក្តី​ព្រមព្រៀង​សកល ទាំងនេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​អង្គការ ​ILO​ និង​ប្រទេស​ស៊ុ​យ​អ៊ែ​ត ។ ដើម្បី​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ និង​ការ​សន្ទនា​សង្គម​បាន​កាន់តែ​ល្អ​ប្រសើរ​។​