ជនជាតិចិនបើករថយន្តស្រវឹងស្រា បុកមនុស្សស្លា.ប់ម្នាក់
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់២នាក់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង រីឯរថយន្តបង្កបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងស្ថានភាពស្រវឹង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កឌេលបើកបរដោយជនជាតិចិននោះ បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យម៉ូតូជនរងគ្រោះរមូលកង់ដូចលេខ៨។
រីឯជនរងគ្រោះត្រូវរថយន្តបុកអូសចម្ងាយជាង១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ សម្ភពរស្មី ដឹកទៅសង្គ្រោះភ្លាមៗផងដែរ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះ លីយ៍ សុបញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕
ចែករំលែកព័តមាននេះ