ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា​.ប់​ខ្លួន​គ្រូ​មន្ត​អាគមឥណ្ឌូណេស៊ីដែលសម្លា.ប់​មនុស្ស​រាប់​សិប​នាក់​​​​​

1 ឆ្នាំ មុន

ប្រយ័ត្ន​ប្រយែង​ផង​បង​ប្អូន​ដែល​និយម​ចូល​ចិត្ត​ទៅ​រក​គ្រូ​មន្ត​អាគម រំដោះគ្រោះ ស្រោច​ទឹក​លើក​រាសី ធ្វើ​ខ្សែ​ចង្កេះ ​ដោះ​អំពើ​អំពាន់​ផ្សេងៗ​​​។ លោក​អ្នក​មាន​ជំនឿ​​បែប​នេះ​ក៏​មាន​ចុះ​។​ ​បើ​ទៅរក​​ប៉ះ​ចំ​គ្រូ​​​ល្អ​មិន​អី​ទេ​។ ​ប៉ុន្តែ​មាន​ករណី​គ្រូ​បោក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ថ្មី​ៗ​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជា​មុន​​​ដែល​​មាន​ស្ថាន​ទម្ងន់​ទោស​។​ ​សមត្ថកិច្ច​​​​​គាស់​ឃើញ​​​គ្រោង​ឆ្អឹង​មនុស្ស​​​ចំនួន​​​​១២​នាក់​នៅ​ក្នុង​បរិវេណ​ដី​របស់​គាត់​​។…

ប្រយ័ត្ន​ប្រយែង​ផង​បង​ប្អូន​ដែល​និយម​ចូល​ចិត្ត​ទៅ​រក​គ្រូ​មន្ត​អាគម រំដោះគ្រោះ ស្រោច​ទឹក​លើក​រាសី ធ្វើ​ខ្សែ​ចង្កេះ ​ដោះ​អំពើ​អំពាន់​ផ្សេងៗ​​​។ លោក​អ្នក​មាន​ជំនឿ​​បែប​នេះ​ក៏​មាន​ចុះ​។​ ​បើ​ទៅរក​​ប៉ះ​ចំ​គ្រូ​​​ល្អ​មិន​អី​ទេ​។ ​ប៉ុន្តែ​មាន​ករណី​គ្រូ​បោក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ថ្មី​ៗ​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជា​មុន​​​ដែល​​មាន​ស្ថាន​ទម្ងន់​ទោស​។​ ​សមត្ថកិច្ច​​​​​គាស់​ឃើញ​​​គ្រោង​ឆ្អឹង​មនុស្ស​​​ចំនួន​​​​១២​នាក់​នៅ​ក្នុង​បរិវេណ​ដី​របស់​គាត់​​។

​​អ្នក​ទាំង​នោះ​មិន​ដឹង​ស្លាប់​តាំង​ពី​អង្កាល់​ខ្លះ​ទេ​។ ប៉ុន្តែ​អ្នក​ដែល​ស្លាប់​ចុង​ក្រោយ​គេ​បាន​ធ្វើ​ឱ្យ​រឿង​រ៉ាវ​អាថ៌​កំបាំង​របស់​​គាត់​​ត្រូវ​​បែក​ធ្លាយ​។​​ ​​គ្រូ​មន្ត​អាគម​​ឈ្មោះ​តូហារី (Tohari)​ ​អាយុ​៤៥​ឆ្នាំ​ បើ​មើល​ពី​សម្បក​ក្រៅ​គឺ​ជា​គ្រូ​ថ្លៃ​ថ្នូរ​គួរ​ឱ្យ​គោរព​។​ ប៉ុន្តែ​ធាតុ​ពិត ​លោក​គ្រូ​ជា​មនុស្ស​​បោក។ រឹត​​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​, លោក​គ្រូ​ជា​ឃាត​ករ​​ឈាម​ត្រជាក់​​។ ​​​លោក​គ្រូ​​​ក្លាយ​ជា​ឃាត​ករ​លាក់​មុខ​ដ៏​សាហាវ​ដែល​សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់ ​​(serial killer)​ សឹង​តែ​ឆ្នើ​មជាង​គេ​​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​​។

​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​, ​សមត្ថកិច្ច​គាស់​​សព​​ជន​រង​គ្រោះ​ដប់​នាក់​​។ ក្រោយមក​​​គាស់​បាន​២​នាក់​ទៀត​។ ​លោក​គ្រូ​​​​​ចាំ​​មិន​​ច្បាស់​ថា​សម្លាប់​មនុស្ស​​​ប៉ុន្មាន​នាក់​ទេ ​​ប្រហែល​ជា​១១​នាក់​។ ប៉ុន្តែ​សមត្ថកិច្ច​គិត​ថា​ចំនួន​ជន​រង​គ្រោះ​​ពិត​ប្រាកដ​​អាច​​ច្រើន​ជាង​នេះ​​​​​ ព្រោះ​លោក​គ្រូ​​បើក​សេវា​បញ្ចូល​រូប​ ស្ដោះ​ផ្លុំ​ មន្ត​អាគម​អូម​​អាម​​​​ជា​ច្រើន​ឆ្នាំមក​​ហើយ​​។ នៅ​ក្នុង​ចំណោម​​សាកសព​ដែលរក​ឃើញ​​​នោះ, ៦​នាក់​ជា​បុរស​អាយុ​ចន្លោះ​ពី​៤០​​ឆ្នាំ​ទៅ​៥០​ឆ្នាំ​ និង​​​៣​នាក់​​​ជា​ស្ត្រី​​​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ​ទៅ​៣៥​ឆ្នាំ​។​

ជន​សង្ស័យ​ប្រាប់​ថា​គាត់​ភ្លេច​អស់​ហើយ​មិន​ដឹង​ថា​ពួក​គេ​​រស់​នៅ​ទី​ណា​ខ្លះ​ទេ​។​ គ្រាន់​តែ​ដឹង​ថា​ពួក​គេ​ជា​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ទី​ឆ្ងាយៗ​​​។​ ទី​នេះ​​ជា​​តំបន់​​ដែល​សម្បូរ​គ្រូ​មន្ត​អាគម​​។ ប៉ុន្តែ​អ្នក​ដែល​ល្បី​ខ្លាំង​ជាង​គេ​គឺ​​​តូហារី។ ​អីចឹង​ហើយ​បាន​ជា​មនុស្ស​ភ្លូក​ទឹក​ភ្លូក​ដី​​​ទៅ​រក​គាត់​​​។​ ​​គាត់​ប្រាប់​​អ្នក​ដែល​​ទៅ​​មើល​​ទាំ​ង​នោះ​ថា​​គាត់​​អាច​​បញ្ចុះ​មន្ត​អាគម​ដើម្បី​​ឱ្យ​ពួក​គេ​រក​ស៊ី​មាន​បាន​, ​​ទ្រព្យ​សម្បត្តិ​ហូរ​ចូល​ដូច​ទឹក​។ គាត់​ថែម​ទាំង​ឡាយ​ហ្វេស​ប៊ុក​ប្រកាស​ខ្លួន​​ឯង​នៅ​តាម​អន​ឡាញ​ថែម​ទៀត​ដើម្បី​ឱ្យ​​​​​ល្បី​​កាន់​តែ​ខ្លាំង​។​

គាត់​ប្រាប់​ថា អ្នក​ខ្លះ​ឱ្យ​ថ្លៃ​ទ្រនឹប​​២​ពាន់​ដុល្លារ​, អ្នក​ខ្លះ​ឱ្យ​ជាង​៣​ពាន់​ដុល្លារ​។ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​នេះ, ​​អ្នក​ដែល​ទៅ​រក​​គាត់​​ឱ្យ​​ជួយ​​បញ្ចុះ​មន្ត​អាគម ឬ​លើក​រាសី​អាច​មាន​ដល់​រាប់​ពាន់​នាក់​​​។ ​តូហារី​​​​​ប្រាប់​សមត្ថកិច្ច​ថា​គាត់​​ប្រើ​វិធី​សម្លាប់​​​​ជន​រង​គ្រោះ​ដោយ​ដាក់ថ្នាំ​​​​​​​ឈ្មោះ​ប៉ូតាស្យូម សាយអឺណាយ (Potassium cyanide) ចូល​ទៅ​ក្នុង​ទឹក​ឱ្យ​ពួក​គេ​ផឹក​។ គាត់​​​កុហក​ថា​ផឹក​ទឹក​ដើម្បី​ចាប់​ផ្ដើម​ពិធី​បញ្ចុះ​មន្ត​អាគម​​។ ​​

លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​បង្ហាញ​ថា​ជន​រង​គ្រោះ​ខ្លះ​ដែល​គ្រូ​មន្ត​អាគម​នេះ​យក​ទៅ​​កប់ គឺ​កប់​ទាំង​រស់​។ ​ពេល​ខ្លះ​​គ្រាន់​តែ​ឃើញ​ជន​រង​គ្រោះ​ទន់​ដៃ​ទន់​ជើង​, គាត់​ក៏​សែង​យក​ទៅ​​ទម្លាក់រណ្ដៅ​តែ​ម្ដង​​។​​ នេះ​បើ​យោង​តាម​ការ​​អះអាង​របស់​សមត្ថកិច្ច​ក្រោយ​សាក​សួរ​ជន​សង្ស័យ​។​

​​ដំណើរ​ដើម​ទង​ដែល​នាំ​ទៅ​ដល់​ការ​បំបែក​សំណុំ​រឿង​នេះកើត​​ចេញ​ពី​ជន​រង​គ្រោះ​ម្នាក់​អាយុ​​៥៣​​ឆ្នាំ​​។ កូន​របស់​ជន​រង​គ្រោះ​ប្រាប់​ថា​ឪ​ពុក​របស់​ខ្លួន​​ទៅ​រក​គ្រូ​នោះ​ដើម្បី​ទារ​លុយ​ថ្លៃ​ទ្រនឹប​ត្រឡប់​មក​វិញ​ បន្ទាប់​ពី​គាត់​​​ដឹង​ខ្លួន​ថា​ចាញ់​បោក​គ្រូ​នោះ​។​​ ​​​តាំង​ពី​ថ្ងៃ​ចាក​ចេញ​ដំណើរ​ទៅ​រក​ផ្ទះ​របស់​លោក​គ្រូ​មន្ត​អាគម, ​​​​​ឪពុក​របស់​ខ្លួន​បាត់​ដំណឹង​ជា​រៀង​រហូត​។​​​ ប្រហែល​ជា​​​​​គ្រូមន្ត​អាគម​​រូប​នេះ​​នឹក​ស្មាន​ថា​អំពើ​ឃាត​កម្ម​របស់​ខ្លួន​​លើក​នេះ​ក៏​អាច​លាក់​បាំង​បាន​ជិត​ដូច​ករណី​មុន​ៗ​ផង​ដែរ​​។

ប៉ុន្តែ​គាត់​ស្មាន​ខុស​ទាំង​ស្រុង​។ មុន​​នឹង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​តូហារី​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មីនា ឆ្នាំ​២០២៣​, ជន​រង​គ្រោះ​វ័យ​៥៣​ឆ្នាំ​រូប​នេះ​បាន​ផ្ដែផ្ដាំ​កូន​ទុក​ឱ្យ​ហើយ​។​ ​​គាត់​ថា​បើ​​​មិន​ឃើញ​​គាត់​​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ,​ ប្រាកដ​ជា​មា​ន​រឿង​អាក្រក់​ចំពោះ​គាត់​ហើយ។​​​

​​គាត់​ផ្ដាំ​ឱ្យ​​កូន​ប្រញាប់​ទៅ​​រាយ​ការណ៍​​ប្រាប់​សមត្ថកិច្ច​​។ ​មុន​ដំបូង​, ​​សមត្ថកិច្ច​គ្រាន់​តែ​ទៅ​រក​មើល​​សាក​សព​ជន​រង​គ្រោះ​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មិន​​នឹក​ស្មាន​ថា​ទៅ​ដល់​​គាស់​ឃើញ​សាក​សព​ជា​ច្រើន​ទៀត​ ប្រៀប​បាន​នឹង​ការ​រក​ឧុស​ប្រទះ​ឈើ​ងាប់​។ ដល់​ពេល​នោះ ទើប​គ្រប់​គ្នា​បាន​ភ្លឺ​ភ្នែក​ថា​តាម​ពិត​គាត់​នេះ​ជា​គ្រូ​មន្ត​អាគម ហើយ​ក៏​ជា​ឃាត​ករ​លាក់​មុខ​ផង​ដែរ​៕​​

ប្រភព៖ South China Morning Post, BBC,

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ