ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេងស្រែកយំ អ្នកដទៃក៏អត់អាច​ទ្រាំ​បាន… សូម​ព្រលឹង​​នាង​​ទៅ​កាន់​សុ​គតិ​ភព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា នេះ សាកសព​អ្នក​នាង​សាន ស្រី​ឡៃ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា នេះ សាកសព​អ្នក​នាង​សាន ស្រី​ឡៃ ត្រូវ​បាន​ធ្វើ​ពិធី​បូជា​ហើយ ស្ថិត​នៅ​ក្នុង​វត្ត​សែន​សុខ ក្រោម​សំឡេង​ស្រែក​ទ្រហោយំ និង​ស្រណោះ​ស្តាយ​ខ្លាំង​ពី​អ្នក​ម្តាយ និង​បងប្អូន​សាច់ញាតិ​ជា​ច្រើន​នៅ​ក្នុង​ម​ក្នុង​ពិធីបុណ្យ​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​បូជាសព​របស់​អ្នក​នាង សាន ស្រី​ឡៃ គេ​បានឃើញ​វត្តមាន​តារា​ៗ​ជា​ច្រើន​បាន​ចូលរួម ព្រមទាំង​មាន​ប្រជាពលរដ្ឋ​ផង​ដែរ ។ ជា​ពិសេស​នោះ គឺ​បានឃើញ​វត្តមាន​លោក​បញ្ញា សិទ្ធិ ដែល​កំពុង​តែ​ផ្អើល​នៅ​ក្នុង​បណ្តាញ​សង្គម រឿង​ថតរូប​ស្និ​ទ្ធិ​ស្នាល​ជាមួយ​អ្នក​នាង​សាន ស្រី​ឡៃ ដែល​គេ​សង្ស័យ​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​នោះ ។

គួរ​រំលឹក​​ថា តារាចម្រៀង​ដ៏​ផូរផង់​នាង សាន ស្រី​ឡៃ មាន​អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២៥V ផ្លូវលំ​ភូមិ​សំរោង ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​​សែន​សុខ និង​អតីត​ប្តី​ឈ្មោះ ជ័យ រិ​ន អាយុ​៥៣​ឆ្នាំ ជា​ជំនួយការ​សាខា​គយ​និង​រដ្ឋាករ​ខេត្តកំពង់ចាម តែ​ក្នុង​ប័ណ្ណ​សម្គាល់​មន្ត្រី​រាជការ​ដែល​សមត្ថកិច្ច​រក​ឃើញ​លើ​ខ្លួន​សាកសព ជ័យ រិ​ន នេះ​បាន​បង្ហាញ​ថា អនុប្រធាន​ទីស្នាក់ការ​គយ​ខេត្ត​ត្បូងឃ្មុំ ។ បុរស​រូប​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ទោះបីជា​យ៉ាងណា សូម​បួងសួង​ឱ្យ​វិញ្ញាណក្ខន្ធ​អ្នក​នាង សាន ស្រី​ឡៃ ទៅ​កាន់​សុគតិភព​…​។