ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​តំណាង​ជាតិ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់ក្នុង​ចំណោម Top 15 ហើយ សូម​បន្ត​បោះ​ឆ្នោត​គាំទ្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឈុត​តំណាង​ជាតិ​កម្ពុជា​ដែល​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ ឈុត​តំណាង​ជាតិ​កម្ពុជា​ដែល​មានឈ្មោះ​ថា ​«​ទេវី​ធិ​បតី​ក្រុង​កម្ពុជា​» ដែល​គ្រង​ដោយ​បវរកញ្ញា​កម្ពុជា កញ្ញា ខ្លឹម ស្រី​គា (Miss Grand Cambodia 2017)​បាន​ជាប់​ក្នុង​ចំណោម Top 15 សម្រាប់​ឈុត​តំណាង​ជាតិ​ល្អ​ផ្តាច់​គេ (Best National Costumes) ។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក Miss Grand International នា​រាត្រី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧  ។

សម្រាប់​ការ​ប្រកួត​សម្រស់​លក្ខណៈ​អន្តរជាតិ Miss Grand International 2017 កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​វៀតណាម បាន​ឈាន​ដល់​ការ​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត​វគ្គ​ទី​១ ត្រឹម​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៥ ខែតុលា ដែល​ក្នុង​នោះ​ឈុត​តំណាង​ជាតិ​ល្អ​ឯក​ចំនួន​១៥ (Top 15) ដែល​ទទួល​បានការ​បោះ​ឆ្នោត​ច្រើន​បំផុត​ដោយ​មហាជន​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Miss Grand International 2017 ក្នុង​នោះ​ក៏​មាន​ឈុត​តំណាង​ជាតិ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ចំពោះ​ឈុត​តំណាង​ជាតិ​ចំនួន ១០ ប្រទេស​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​គណៈកម្មការ សម្រាប់​វគ្គ​ទី​១​នេះ ។ តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Miss Grand International 2017 បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សម្រាប់​ការ​បោះ​ឆ្នោត​វគ្គ​ទី​១​នេះ គឺ​ឈុត​តំណាង​ជាតិ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ឈុត​លេចធ្លោ​លេខ​មួយ​ក្នុង​ចំណោម​ឈុត​តំណាង​ជាតិ​លេចធ្លោ​៦​ប្រទេស ។ 

សម្រាប់​ឈុត​តំណាង​ជាតិ​ទាំង​១៥​ជាប់​នៅ​វគ្គ​បោះ​ឆ្នោត​ដោយ​មហាជន គឺ​៖ ឥណ្ឌូ​ណេ​ស៊ី​, វៀតណាម​, កម្ពុជា​, ហ៊្វីលី​ពី​ន​, ឡាវ​, ម៉ា​ឡេ​ស៊ី​, ប៉េ​រូ​, ប៉ា​រ៉ា​ហ្គា​យ​, មី​យ៉ា​ន់​ម៉ា​, ថៃ​ឡង់​ដ៍​, អេ​ក្វា​ឌ័​រ​, ឥណ្ឌា​, អា​ហ្ស​ង់​ទី​ន​, នី​កា​រ៉ា​ហ្គ័​រ និង​អេ​ស្ប៉ា​ញ ។

សម្រាប់​ការ​បោះ​ឆ្នោត​វគ្គ​ទី​២ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែតុលា ដល់​ថ្ងៃ​ទី​២០ ខែតុលា ដើម្បី​ជ្រើសរើស​ឈុត​តំណាង​ជាតិ​ល្អ​ឯក​ទាំង​តំណាង​ជាតិ​ទាំង​១០ សម្រាប់​យក​ទៅ​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។

មហាជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អាច​ចូលរួម​ដាក់​ពិន្ទុ​តាម​រយៈ​ការ​ចុច «Like» និង «Share» រូបភាព​បវរកញ្ញា​កម្ពុជា​ពី​អាល់​ប៊ុ​ម​រូបថត​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​គឺ Miss Grand International ដែល​មាន​សញ្ញា​ទទួលស្គាល់​ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ។ សម្រាប់​ការ Like ចំនួន​១​ស្មើ​១​ពិន្ទុ និង​ការ share គឺ​ស្មើ​៣​ពិន្ទុ ។ អ្នក​ដែល​បាន​ពិន្ទុ​ច្រើន​ជាងគេ​១៥​នាក់ នឹង​ត្រូវ​បាន​គណៈកម្មការ​ជ្រើសរើស​បន្ត​រក​ចំណាត់ថ្នាក់ top 10 សម្រាប់​វគ្គ​ផ្តា​ប់​ព្រ័ត្រ ។

ដូច្នេះ​នៅ​ចាំ​អី​ទៀត តោះ​ជួយ Like និង share រូបភាព Miss Grand Cambodia 2017 របស់​យើង​ទាំងអស់​គ្នា ព្រោះ​ការ​បោះ​ឆ្នោត​របស់​លោក​អ្នក​អាច​កំណត់​ជោគវាសនា​របស់​បវរកញ្ញា​កម្ពុជា​ដើម្បី​ទទួល​បាន​ពាន់រង្វាន់ «​សម្រាប់​ឈុត​តំណាង​ជាតិ​ល្អ​ឯក​ប្រចាំឆ្នាំ​» ។

កម្មវិធី​ប្រកួត​សម្រស់​អន្តរជាតិ​នេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​២៥ ខែតុលា នៅ​ប្រទេស​វៀតណាម ហើយ​ពានរង្វាន់​សម្រាប់​ឈុត​តំណាង​ជាតិ​ល្អ​ឯក​ប្រចាំឆ្នាំ​នឹង​ត្រូវ​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​២៥ ខែតុលា ៕