ប្រទេសថៃ ៖ លោកអ្នកពិតជាភ្ញាក់ផ្អើលបំផុត ដោយសារបវរកញ្ញាម្នាក់ជា MissGrand ខេត្តក្រាក់ប៊ី ជាបេក្ខភាពមានឈា.មជ័រជាខ្មែរ ហើយពេលដឹងរឿងនេះ តើអ្នកនឹងគាំទ្រនាងដែរឬទេ? ព្រោះនាងជាកូនកាត់ខ្មែរ។
ស្រីស្អាត Jimmy Pacharada បានតំណាងខេត្តក្រាក់ប៊ី នាងបង្ហាញទៅគណៈកម្មការថា នាងគឺជាកូនកាត់ខ្មែរ ហ្គាណា និងថៃ ហើយជារឿយៗនាងតែងតែនិយាយភាសាខ្មែរក្នុងបទសម្ភាសន៍ជានិច្ច។ នាងចង់អោយបងប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជាដឹងថា នាងគឺជាឈា.មជ័រខ្មែរ ហើយនាងកំពុងតែប្រកួត នាងបានសុំអោយបងប្អូនខ្មែរជួយគាំទ្រនាងផង។
បវរកញ្ញាសម្បុរខ្មៅ រូបនេះ នៅបន្តការងារប្រចាំខេត្តមួយនេះបន្តទៀត ព្រោះប៉ះបេក្ខនារីល្អៗមួយចំនួន ដើម្បីបានគ្រងមកុដ Miss Grand ប្រចាំខេត្តក្រាក់ប៊ី 2023។ ឆ្លងកាត់ការប្រកួតប្រជែងប៉ុន្មានដង ឃើញថា នាងបានជាប់បន្តពីមួយវគ្គទៅមួយវគ្គ ក្រោមការពេញចិត្តពីគណៈកម្មាការជាខ្លាំង ហើយមិនដឹងថា តើវិនាទីចុងក្រោយ នាងបានមកុដឯក ឆ្ពោះទៅប្រកួតលំដាប់ប្រទេសបានឬយ៉ាងណា?។
តាមការអោយដឹងថា Jimmy បានជាប់ Top7 «Miss Grand Morlam Racing Star 2023» ហើយ ។ Jimmy បានផុសអគុណថា «អរគុណយាយតា ខ្ញុំបានជាប់ហើយ អគុណអ្នកគាំទ្រ ខ្មែរ ថៃ ដែលបានផ្ញើរការគាំទ្រលើកទឹកចិត្តមកដល់ Jimmy , អគុណច្រើនៗ។
So lovely Jimmy . ពាក្យ ខ្មែរ ថៃ Jimmy លើកយកមកនិយាយរហូតចង់ប្រាប់ Jimmy ថា បើ Jimmy ដឹងគុណឈា.មជ័រខ្លួន Jimmy ពិតជានឹងទទួលបានការស្រលាញ់ពីបងប្អូនខ្មែរយើងជាមិនខាន ។ នាងពិតជាពូកែណាស់ Jimmy បានចូលដល់ជុំ១០នាក់ចុងក្រោយហើយ ដោយយកបទចម្រៀងស្រុកស្រែច្រៀងបទ ឆ្នាំមុន ជាភាសាខ្មែរ-ថៃ គួរឲ្យស្រលាញ់ណាស់ Inner ពេញខ្លួនតែម្តងហើយ និយាយខ្មែរម្តងៗរឹតតែគួរឲ្យស្រលាញ់ គាំទ្រពេញទំហឹង Miss Grand Krabi ។
អ្នកតាមដានក្នុងស្រុក ជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញា ពិតជាតាមកត់សម្គាល់ឃើញបេក្ខភាពមួយរូបនេះ ព្រោះនាងក៏ជាចំណែកមួយរបស់ប្រទេស ចំណែកឪពុក ឬម្តាយនាងក៏ធ្លាប់រស់នៅប្រទេសកម្ពុជា ហើយក៏រំពឹងថា នាងធ្វើអោយកាន់តែល្អ គ្រប់វិញ្ញាសា បានដាក់ជូន មិនធ្វើអោយហ្វេនៗខ្មែរ-ថៃខកចិត្តនោះទេ។













ចែករំលែកព័តមាននេះ