ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​ម្ចាស់​មកុដ Miss Supranational Cambodia 2023 លីវ ជី​លី ឆ្លើយ​តប​វិញ​យ៉ាង​ចាក់​ដោត

1 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា លីវ ជី​លី ហាក់​មិនសូវ​បាន​សំឡេង​គាំទ្រ​ពី​អ្នកគាំទ្រ​ច្រើន​លើសលុប​ពេក​នោះ​ទេ នៅ​ពេល​ដែល​នាង​ត្រូវ​ប្រកាស​ថា ជា​ម្ចាស់​មកុដ Miss Supranational Cambodai 2023 ភ្លាម​ៗ​។ គ្រប់​គ្នា​អាច​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ កញ្ញា លីវ ជី​លី ហាក់​មិនសូវ​បាន​សំឡេង​គាំទ្រ​ពី​អ្នកគាំទ្រ​ច្រើន​លើសលុប​ពេក​នោះ​ទេ នៅ​ពេល​ដែល​នាង​ត្រូវ​ប្រកាស​ថា ជា​ម្ចាស់​មកុដ Miss Supranational Cambodai 2023 ភ្លាម​ៗ​។ គ្រប់​គ្នា​អាច​ដឹង​ថា កម្មវិធី​មួយ​នេះ ហាក់​រៀបចំ​ដៅ​ដាក់​កញ្ញា​ជី​លី អោយ​គ្រង​មកុដ មិន​អាច​អោយ​អ្នក​ណា​បាន រហូត​មាន​ពាក្យ​ចោទ​ថា ជា​ការ​ប្រកាន់​បក្សពួក ឬ​ខ្សែ​នៅ​ខាង​មេ​ស្រាប់ មិន​បារម្ភ​លើក​ពាន​។

បែប​នេះ​ហើយ នៅ​ពេល​ក្លាយជា​ម្ចាស់​មកុដ សំឡេង​ត្រេកអរ​របស់​អ្នក​តាមដាន ហាក់​ខ្សោយ​មិនសូវ​ពុះកញ្ជ្រោល​ខ្លាំង ដូច​កាលពី ជី​លី ជាប់​ប្រកួត Miss Grand កាលពី​ឆ្នាំ​២០២០​។ យ៉ាងណាមិញ ពេល​នេះ លីវ ជី​លី បាន​ក្លាយជា​តួឯក​ពិតប្រាកដ​ហើយ ក្នុង​ការ​ប្រកួត​កម្មវិធី​ថ្មី សំខាន់​ជា​លើក​ទី​១ នៅ​កម្ពុជា​នេះ​។ ហើយ​នាង​នឹង​ដឹក​ដៃ លោក វន សិលា ម្ចាស់​ជ័យ​លា​ភី​ឯក Mister Supranational Cambodai 2023 ទៅ​កាន់​ប្រទេស​ប៉ូ​ឡូញ នា​អំឡុង​ខែកក្កដា​ខាង​មុខ​នេះ​។

កញ្ញា លីវ ជី​លី សម្រេចចិត្ត​មក​ប្រកួត​លើក​នេះ ចង់​ដឹង​ថា បទ​ពិសោធន៍​ដឹង​ច្រើន​ពី​ការ​ប្រឡង តើ​នាង​អាច​ធ្វើ​បាន​ដល់​គោលដៅ​ឬ​យ៉ាងណា?​។ ព្រោះ​កាលពីមុន នាង​បាន​ត្រឹមតែ​ជា​តួឯក​គេ​ផ្ទេរ​មកុដ​ពី​អ្នក​លាលែង​។ ម្ល៉ោះហើយ ទើប​នាង​មិន​បោះបង់ ដោយ​ប្រើ​ទេព​កោសល្យ​មក​ប្រកួត​ម្តងទៀត​អោយ​គេ​មើលឃើញ និង​បាន​មកុដ​ចេញពី​ការ​ប្រកាស​នៅ​លើ​វេទិកា​ប្រកួត​។

បែប​នេះ​ហើយ នៅ​ពេល​ដំណើរការ​កម្មវិធី នាង​ផ្ចិតផ្ចង់​ក្នុង​ការ​ដាក់​វិញ្ញាសា​ប្រកួត មិន​អាច មើល​ស្រាល​បាន​នោះ​ទេ​។ នាង​មក​ប្រកួត​តែងតែ​ដាក់ចិត្ត​ថា ប្រកួតប្រជែង​រមែង​មាន​ឈ្នះ​មាន​ចាញ់​។ សំខាន់​យើង​ខំ​ធ្វើ​វា​អោយ​ល្អ​ចេញពី​បេះដូង និង​ជឿជាក់​។

នៅ​ពេល​មានការ​លើក​ឡើង​ពី​តំណែង​ខាងលើ​នេះ កញ្ញា លីវ ជី​លី បង្ហោះ​សារ​ថា «​គោលដៅ​នៃ​ជីវិត​ចេះ​តែ​មាន​បន្តបន្ទាប់ ខ្ញុំ​ដឹង​ខ្លួនឯង​ច្បាស់​មកពីណា ទៅ​ណា មក​ទី​នេះ​ដើម្បី​អ្វី ខ្ញុំ​បាន​ជ្រះថ្លា​ជា​មួយ​ព្រះធម៌ រៀន​អប់រំ​ចិត្ត​អ្វី​ដែល​នាង​ខ្ញុំ​មាន (​សីលធម៌ សច្ចធម៌ មេត្តាធម៌ គុណធម៌ ព្រហ្ម​វិហារធម៌) ទាំង​អស់នេះ ធ្វើ​អោយ​ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​សម្តែង ព្រោះ​ស្លា​.​ប់​ទៅ ក៏​ទៅ​វិញ​តែឯង គ្មាន​នរណា​មក​ស្លា​.​ប់​ជាមួយ​យើង​នោះ​ទេ សាង​បាប​បាន​បាប សាង​បុណ្យ​បាន​បុណ្យ ហើយ​កុំ​តូចចិត្ត​ហេតុ​អ្វី​គេ​ស្អាត យើង​មិន​ស្អាត? ហេតុ​អ្វី​គេ​មាន យើង​មិន​មាន​ដូច​គេ? ខំ​សាង​តែ​អំពើ​ល្អ ធ្វើបុណ្យ​អោយ​បាន​ច្រើន»។

នាង​បាន​លើក​ឡើង​ទៀត​ថា «​ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​មាន​មោទនភាព ដែល​ទទួល​បាន​ដំណែង​មួយ​នេះ ជា​លើក​ចុង​ក្រោយ​សម្រាប់​ខ្ញុំ​ហើយ (​ហត់​ចិត្ត ហត់​កាយ ពេល​ខ្លះ​ក៏​សឹង​បាក់ទឹកចិត្ត​ម្តង​ៗ)​។ ហើយ​ពេល​នេះ ខ្ញុំ​បាន​ក្រឡេក​ឃើញ​ថា វិស័យ​មួយ​នេះ បាន​រីក​ចម្រើន​មាន​ទំពាំង​ស្នង​ឫស្សី​ក៏​ច្រើន​ហើយ​ដែរ ខ្ញុំ​នឹង​បំពេញ​ក្តី​ស្រ​ម៉ៃ​ខ្ញុំ (​មួយ​ផ្សេង​ទៀត​) ហើយ​ក៏​សង្ឃឹមថា អូន​ៗ​ជំនាន់​ក្រោយ​ជោគជ័យ​លើ​វិស័យ​បរ​វ​កញ្ញា​មួយ​នេះ​អោយ​ប្រទេស​របស់​យើង​កាន់តែ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​។ អ្វី​ដែល​ខ្ញុំ​លះបង់ គឺ​ដើម្បី​បងប្អូន និង​ប្រទេស​ជាតិ​។ ជា​ចុង​ក្រោយ​ខ្ញុំ​នឹង​ខិតខំ​បំពេញ​តួនាទី​មួយ​នេះ​អោយ​បាន​ល្អ​បំផុត និង​អោយ​អស់ពី​សមត្ថភាព​ដែល​ខ្ញុំ​មាន (Strong girl) believe myself I can do it Everything for people and for my country»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ