ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃើញ​កោះសន្តិភាព​ផ្សាយ ប្រធាន​មន្ទីរ​សង្គមកិច្ច នាំ​យក​អំណោយ​ជូន

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន ត្រូវ​បាន​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ការិយាល័យ​សង្គមកិច្ច

ខេត្តបន្ទាយមានជ័យ ៖ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន ត្រូវ​បាន​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ការិយាល័យ​សង្គមកិច្ច និង​កិច្ចការ​នារី ក្រុង​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​ភូមិ នាំ​យក​ទៅ​ចែក​ជូន​ស្ត្រី​ចំណាស់ និង​ចិញ្ចឹម​ចៅ​កំព្រា ដែល​កាលពី​ពេល​ថ្មី​ៗ​នេះ អត់​អង្ករ បាន​ស្កាត់​ជួប​ភ្នាក់ងារ​កោះសន្តិភាព ដល់​ផ្ទះ ។

ពិធី​ចែក​អំណោយ​នេះ ធ្វើ​ឡើង​នៅ​ចំណុច​ដែល​លោកយាយ ហាច ខឿ​ប អាយុ​៧៦​ឆ្នាំ ស្នាក់​នៅ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ អំណោយ​រួម​មាន អង្ករ​១​ការុង ទម្ងន់​៥០​គីឡូក្រាម​, មី​១​កេស​, ទឹក​សុទ្ធ​៤​យួរ​, ប្រេងឆា​២​ដប​, ទឹកស៊ីអ៊ីវ​១​យួរ​, មុង​១, ភួយ​១ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ។

លោក ឃុន វុ​ទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​នីតិសម្បទា ខេត្តបន្ទាយមានជ័យ ប្រាប់​កោះសន្តិភាព​ថា ជា​និច្ចកាល ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ពិសេស​គណៈបក្ស​ប្រជាជន​កម្ពុជា តែងតែ​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ពលរដ្ឋ ដោយ​មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ដាច់​បាយ​ស្លាប់​ឡើយ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្រោយ​ពី​គេហទំព័រ​កាសែត​កោះសន្តិភាព ចុះ​ផ្សាយ​រឿង​លោកយាយ​ទីទ័ល​ក្រ​ខាងលើ ថ្នាក់ដឹកនាំ​បាន​ឲ្យ​លោក និង​ក្រុមការងារ​ចុះ​ដល់​កន្លែង ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ និង​នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​ខាងលើ​តែ​ម្តង ៕