ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​រស់​ជិត​២​ពាន់​ក្បាល និង​ជើងមាន់​ខូចគុណភាព​ជាង​៧​តោន​នាំ​ចូល​ពី​វៀតណាម

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ

ខេត្តព្រៃវែង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ បសុពេទ្យ​ខេត្ត ស្ទាក់​ចាប់​បាន​ជើងមាន់​ជាង​៧​តោន និង​សត្វ​មាន់​រស់​ជិត​២​ពាន់​ក្បាល ដែល​ក្រុម​ឈ្មួញ​ខិលខូច​តែងតែ​លួច​ដឹក​ជញ្ជូន​ឆ្លង​ដែន​ពី​វៀតណាម​ចូល​មក​លក់​នៅ​រាជធានី​ភ្នំពេញ និង​ចែកចាយ​ទៅ​តាម​បណ្តាល​ខេត្ត​មួយ​ចំនួន តាម​ច្រក​ម៉ឺន​ជ័យ ស្រុក​កំចាយមារ​បានជា​ហូរហែ​រយៈពេល​កន្លង​មក​នោះ​។ ប្រតិបត្តិការ​បង្ក្រាប​សាច់​មាន់​លោតឆ័ត្រ​ពី​ប្រទេស​វៀតណាម​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ជោរ​ទី​២ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

លោក​វរសេនីយ៍ឯក ឈួ​ន គឹ​ម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត ធ្វើការ​ឃាត់​រថយន្ត​១​គ្រឿង ដែល​លួច​ដឹក​សត្វ​មាន់​រស់ និង​ជើងមាន់​ឆ្លង​ដែន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ខាងលើ ដែល​បាន​ដឹក​ផលិតផល​សត្វ​ខុសច្បាប់ ចេញពី​ប្រទេស​វៀត ណា​ម តាម​ច្រក​ម៉ឺន​ជ័យ ឆ្ពោះទៅ​ភ្នំពេញ​។ ក្រោយ​ធ្វើការ​ឃាត់​សកម្មភាព​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-5488 មាន់​រស់ ចំនួន ១៦០០​ក្បាល ជើងមាន់​ចំនួន ៤៧០​កេស មាន​ទម្ងន់​៧០៥០​គីឡូក្រាម​។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​ព​សុ​ព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា សាច់​មាន់​ជើងមាន​ទាំងនោះ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ឆ្លង​ដែន​តាម​ច្រក​ម៉ឺន​ជ័យ​ដោយ​មិន​មាន​លិខិត​ស្នាម​អី​ទេ​។ ចំពោះ​គុណភាព​វិញ​យើង​នឹង​ធ្វើការ​ពិនិត្យ​ហើយ​បើ​ឃើញ​ថា​ខូចគុណភាព​នោះ​នឹង​កម្ទេច​ចោល តែបើ​មិន​ខូចគុណភាព​ទេ​យើង​នឹង​ធ្វើការ​ពិន័យ​តាម​ច្បាប់​៕