ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត លីវ ជី​លី ប្រើ​សមត្ថភាព​ពិត ដណ្តើម​មកុដ Miss Supranational Camboda 2023

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត Miss Grand Cambodai 2020 លីវ ជី​លី ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​មានការ​សប្បាយ​រីករាយ ព្រោះតែ​នាង​អាច​រក្សា​បាន​កិត្តិយស​សំខាន់ ដែល​អាច​គ្រង​មកុដ​ពី​កម្មវិធី ប្រកួត​មកុដ Miss Supranational Camboda2023 បាន​សម្រេច​។ ហើយ​ធ្វើ​ឱ្យ​ម្នាក់​ៗ​បុក​ពោះ​ផង​ដែរ ដ្បិតតែ​ស្រី​ស្អាត

រាជធានី​ភ្នំពេញ ៖ អតីត Miss Grand Cambodai 2020 លីវ ជី​លី ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​មានការ​សប្បាយ​រីករាយ ព្រោះតែ​នាង​អាច​រក្សា​បាន​កិត្តិយស​សំខាន់ ដែល​អាច​គ្រង​មកុដ​ពី​កម្មវិធី ប្រកួត​មកុដ Miss Supranational Camboda2023 បាន​សម្រេច​។ ហើយ​ធ្វើ​ឱ្យ​ម្នាក់​ៗ​បុក​ពោះ​ផង​ដែរ ដ្បិតតែ​ស្រី​ស្អាត ជី​លី ធ្លាប់​ជា​បវរកញ្ញា ស្គាល់​ឆាក​ប្រកួត និង​ឡើង​បង្ហាញ​រាង​ទាំង​ក្នុង និង​ក្រៅ​ស្រុក ឃើញ​ថា នោះ​ជា​អ្វី​ដែល​ថ្មី និង​ត្រូវ​ប្រើ​តិច​និ​ច​ថ្មី ប្រកួតប្រជែង​គេឯង ដែល​មាន​សមត្ថភាព​មិន​ចាញ់​គ្នា​នោះ​ឡើយ​។

ព្រឹត្តិការណ៍​ប្រកួត​បាន​បិទ​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៣ ដោយ​មាន​អ្នក​ទស្សនាការ Live ផ្ទាល់​តាម​ផេ​ក និង​នៅ​មុខ​វេទិកា​ផ្ទាល់​ជា​ច្រើន​នាក់​។ លើស​ពី​នេះ កម្មវិធី​ផ្តាច់ព្រ័ត្រ​ដែល​ទើប​តែ​រៀបចំ​លើក​ទី​១ ពី​លោក​អ៊ិ​ន សុ​ភិន ជា​ប្រធាន និង​អ្នក​នាង ប្រាសាទ ដា​វី​ន ជា​អនុប្រធាន បាន​ចម្រាញ់​បេ​ក្ខ​នារី​ចំនួន​១៨​រូប តំណាង​ខេត្ត​-​ក្រុង​នៃ​កម្ពុជា មក​ប្រជែង​គ្នា​។

កម្មវិធី​មួយ​នេះ ក៏​ជា​កម្មវិធី​ធំ​លំដាប់​ពិភពលោក​មួយ មាន​អ្នក​ទស្សនា​ជា​ច្រើន​តាម​ប្រទេស​ផ្សេង​ៗ ហើយ​ឆ្នាំ​មុន ម្ចាស់​មកុដ​កម្រិត​ពិភពលោក​បាន​ទៅ​លើ​កញ្ញាឯក​មក​ពី​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង​។ ហើយ​ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​កាលពី​យប់​មុន​នេះ បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ឆ្លងកាត់​វិញ្ញាសារ ដូច​ជា​ឈុត​លម្ហែកាយ ឈុត​ហែល​ទឹក និង​ឈុត​រាត្រី​ស​មោ​លស​ជាដើម​។

ចំណែក​ស្រី​ស្អាត លីវ ជី​លី អតីត​ម្ចាស់​មកុដ Miss Grand Cambodia 2020 បាន​ធ្វើ​ឱ្យ​គេ​មានការ​ភ្ញាក់ផ្អើល​ពេញ​សង្គម​បវរកញ្ញា ដោយ​នាង​ក្លាយជា​បេក្ខភាព​ជា​ផ្លូវការ ក្នុង​ការ​ដណ្តើម មកុដ Miss Supranational Cambodia 2023 ក្នុង​ពេល​ដែល​នាង​ឆ្អិន​ខាង ងារ​ជា​បវរកញ្ញា​ដ៏​មានបទពិសោធន៍​។ ហើយ​គេ​នៅ​តែ​មិន​នឹក​ស្មានថា ស្រី​ស្អាត​រូប​នេះ មក​ដាក់​ពាក្យ​ប្រកួត​ឡើង​វិញ ថែម​ទាំង​ក្លាយជា​បេក្ខភាព​ត្រូវ​គេ​តាម​ឃ្លាំមើល​វាយតម្លៃ​បែប​នេះ​ម្តងទៀត​ឡើយ​។ ប៉ុន្តែ​នាង​នៅ​តែ​រក្សា​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​គ្រប់​វគ្គ នៅ​តែ​ធ្វើ​បាន​ល្អ ពេញចិត្ត​គណៈ​ក​ម្មា​ការ​ដដែល​។ នាង​មាន​អ្នក​តាម​វ៉ា​ផង​ដែរ ដែល​មក​ពី​ខេត្ត​កែប មាន​ទាំង​សមត្ថភាព និង​សម្រស់​ស្អាត ហើយ​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ទៀត​ផង​។ ប៉ុន្តែ​ស្រី​ស្អាត ជី​លី នៅ​តែ​បាន​ចូល​ Top 5 ហើយ​ឆ្លើយ​សំណួរ​យ៉ាង​ល្អ ដែល​គេ​សួរ​ថា «​តើ​បវរកញ្ញា និង​កញ្ញាឯក មាន​ភាព​ខុស​គ្នា​ដូច​ម្តេច?​»​។

គួរ​បញ្ជាក់​ថា កញ្ញា លីវ ជី​លី ធ្លាប់​និយាយ​ថា «​នាង​ចំណាយ​ថវិកា ពេលវេលា ការ​លះបង់​ម្តងទៀត​នេះ ដើម្បី​វិស័យ​បវរកញ្ញា និង​មុខមាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​»​។ ពេល​នេះ ស្រី​ស្អាត ជី​លី ធ្វើ​បាន​ដោយ​ក្លាយជា​ម្ចាស់​មកុដ​ពេញ​មុខ​លើ​ឆាក ខុស​ពី​មកុដ​លើក​មុន ដែល​ជា​ការ​ផ្ទេរតំណែង​ពី​អ្នក​ជាប់ ហើយ​បោះបង់​។ ស្រី​ស្អាត ជី​លី នឹង​ត្រៀមខ្លួន​ទៅ​ប្រកួត​ក្រៅ​ស្រុក​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ហើយ​នាង​ក៏​សល់​ពេល​ច្រើន​ខែ​ទៀត ដើម្បី​បង្វឹក​ខ្លួន​អោយ​កាន់តែ​ខ្លាំង និង​នាំ​ក្តី​សង្ឃឹម​ថ្មី​នៃ​កម្ពុជា​។

គួរ​បញ្ជាក់​ទៀត​ថា ចំណាត់ថ្នាក់​ទាំង​៥​នៃ​ការ​ប្រកួត​ខាងលើ​នេះ មាន​លេខ​១ បវរកញ្ញា លីវ ជី​លី តំណាង​ខេត្តកំពង់ធំ​, លេខ​២ តំណាង​ខេត្ត​កែប​, លេខ​៣ តំណាង​ខេត្តបាត់ដំបង​, លេខ​៤ រាជធានី​ភ្នំពេញ និង​លេខ​៥ បវរកញ្ញា​តំណាង​ខេត្តរតនៈគិរី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ