ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន My Window អញ្ជើញ​វាគ្មិន​ល្បី​ពី​ប្រទេស​ថៃ ចែករំលែក​បទ​ពិសោធន៍​ក្នុង​វិស័យ​ស្ថាបត្យកម្ម

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លក់​គ្រោងទ្វារ​បង្អួច សម្រាប់​ផ្គត់ផ្គង់​តាម​អគារ លំនៅ​ឋាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ធំ​មួយ​នៅ​កម្ពុជា​គឺ​

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​លក់​គ្រោងទ្វារ​បង្អួច សម្រាប់​ផ្គត់ផ្គង់​តាម​អគារ លំនៅ​ឋាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ធំ​មួយ​នៅ​កម្ពុជា​គឺ​ក្រុមហ៊ុន My Window E&C និង​ក្រុមហ៊ុន​ថៃ មួ​ង​ថង បាន​រៀបចំ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា ដើម្បី​បង្ហាញ​ផលិតផល អាលុយមីញ៉ូម និង UpVc ជាមួយ​នឹង​​វត្តមាន​អ្នកជំនាញ​ពី​រោងចក្រ មួ​ង​ថង និង​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​លក់ Hardware GU ដែល​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​សំណង់​ដល់​ដៃគូ​ក្រុមហ៊ុន​និង​ស្ថាបត្យករ​ខ្មែរ​ជា​ច្រើន ។

​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ My Window E&C បាន​ចាប់​ដៃគូ​ជាមួយ​និង​រោងចក្រ​ផលិត​អាលុយមីញ៉ូម មួ​ង​ថង នៅ​ប្រទេស​ថៃ ដើម្បី​នាំ​ចូល​បន្ថែម​នូវ​គ្រោង ទ្វារ​បង្អួច ដ៏​ប្រណីត​​មក​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ។

​លោក រ៉ឺ​ន រ​ដ្ឋា អគ្គនាយក​ក្រុមហ៊ុន  My Window ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ផលិតផល​ថ្មី ដែល​រោងចក្រ​មឿង​ថង នៅ​ប្រទេស​ថៃ​ក៏​ដូច​ជា​ផលិតផល​ប្រ​ព​ន្ធ័​គ្រោងទ្វារ បង្អួច​ថ្មី​មួយ​ចំនួន​ដើម្បី​បំពាក់​នៅ​តាម​សណ្ឋាគារ លំនៅ​ឋាន និង​សំណង់​ផ្សេង​ៗ​ទៀត ។ ក្នុង​សិក្ខា​សាលា​​នេះ​ដែរ គឺ​ក្រុមហ៊ុន My Window ក៏​ចង់​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ​ពី​វាគ្មិន​មក​ពី​ប្រទេស​ថៃ  សម្ភារៈ​ដែល​ទើប​ផលិត​បាន​និង​ត្រៀម​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​ដែរ ។

​លោក​អគ្គនាយក​បាន​បន្ត​ថា ដោយសារ​តែ​មានការ​គាំទ្រ​ពី​ម្ចាស់​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន My Window បាន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​នាំ​ចូល​ផលិតផល​គ្រឿង​បង្គំ​គ្រោងទ្វារ​បង្អួច​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ថ្មី​ៗ​នេះ​ដែរ ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​សិទ្ធិ​នាំ​ចូល​និង​ចែកចាយ​សម្ភារៈ​សំណង់​ផ្នែក​ទ្វារ បង្អួច​ពី​ប្រទេស​ថៃ​មក​កាន់​កម្ពុជា​ផង​ដែរ ។

លោក​អគ្គនាយក​បាន​បន្ត​ថា​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​របស់​លោក​មាន​កំនើន​ខ្ពស់​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សិក្សា​និង​ពង្រីក​អាជីវកម្ម​នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុ​ពល​​លើ​វិស័យ​សំណង់ ដូច​ជា​ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ កំពង់ចាម និង​ខេត្តសៀមរាប ។

​លោក ភឿ​ង សោ​ភណ្ឌ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា​ត្រឹមតែ​រយៈពេល​៦​ខែ ២០១៧ វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​មាន​កំនើន​រហូត​ដល់​ជិត​៦០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៦ ។ ដូចនេះ​នៅ​ដំណាច់ឆ្នាំ ២០១៧​នេះ វិស័យ​សំណង់​រំពឹង​ថា​នឹង​នៅ​តែ​មាន​កំណើន​ខ្ពស់​ដដែល ដោយ​មាន​គម្រោង​ខ្លះ បាន​បញ្ចប់ គម្រោង​ខ្លះ បន្ត និង​គម្រោង​ខ្លះ​ទៀត​បាន​ចាប់ផ្ដើម ។

​លោក​បន្ត​ថា ៖«​អំណោយផល​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សំណង់​នោះ គឺ​យើង​មិន​មាន​គ្រោះ​រញ្ជួយ​ដី ព្យុះ​ស៊ូ​ណា​មិ ឬ​គ្រោះ​ធម្មជាតិ​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សំណង់​នោះ​ទេ ដូចនេះ​បរទេស​គេ​ចង់​មក​វិនិយោគ​ណាស់​នៅ​ក្នុង​ប្រទេស​យើង » ៕