ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​លើកគ្នា​លុប​ប្រឡាយ ធ្វើ​ផ្លូវ​ដើរ​ឡើង​វិញ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • រតនគិរី

រជាពលរដ្ឋ​ជាង​៣០០​នាក់ តំណាង​ឱ្យ​៣១២​គ្រួសារ បាន​សម្រេចចិត្ត​រួម​គ្នា​ជួល​ត្រាក់ទ័រ​មក​ឈួ​ស​ឆាយ​លុប​ប្រឡាយ​កាយ​កាត់​ផ្លូវ ដែល​ក្រុមហ៊ុន​ចំការ​ចេក​ហ័​ង​អា​ញ់​យ៉ា​ឡាយ បាន​កាយ​ផ្តាច់​មិន​ឱ្យ​ពួក​គាត់​​ឆ្លងកាត់​នោះ បាន

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ តំណាង​ឱ្យ​៣១២​គ្រួសារ បាន​សម្រេចចិត្ត​រួម​គ្នា​ជួល​ត្រាក់ទ័រ​មក​ឈួ​ស​ឆាយ​លុប​ប្រឡាយ​កាយ​កាត់​ផ្លូវ ដែល​ក្រុមហ៊ុន​ចំការ​ចេក​ហ័​ង​អា​ញ់​យ៉ា​ឡាយ បាន​កាយ​ផ្តាច់​មិន​ឱ្យ​ពួក​គាត់​ឆ្លងកាត់​នោះ បាន​ត​.​ភ្ជាប់​ឡើង​វិញ​ហើយ​។

ជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ បាន​លើកដៃ​សំពះ​អង្វរ​ដល់​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​សម្តេច​ទាំង​ទ្វេរ​មេត្តា​ជួយ​អន្តរាគមន៍ និង​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គាត់​ទទួល​បាន​ភាព​យុត្តិធម៌ និង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ចាស់​ពី​ដូនតា​របស់​ពួក​គាត់​នេះ ប្រកបដោយ​ក្តី​សុខ​ឡើង​វិញ​ផង​។

ហើយ​ការ​កាយ​លុប​ប្រឡាយ​កាត់​ផ្លូវ ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​ដំណើ​រៀង​រហូត​មក​នោះ ពួក​គាត់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​សកម្មភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣ ដោយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី បាន​សម្រេចចិត្ត​រួម​គ្នា​ជួល​គ្រឿងចក្រ​ចំនួន​៣​គ្រឿង មក​កាយ​លុប​ប្រឡាយ​ដែល​ក្រុមហ៊ុន​ចំការ​ចេក​ហ័​ង​អា​ញ់​យ៉ា​ឡាយ បាន​កាយ​ផ្តាច់​ផ្លូវ​។

ប្រជាពលរដ្ឋ​ជា​ចាស់ទុំ​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា កំឡុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ចំការ​ចេក​ហ័​ង​អា​ញ់​យ៉ា​ឡាយ បាន​កាយ​ផ្តាច់​ផ្លូវ​មិន​ឱ្យ​ពួក​គាត់​ដែល​រស់នៅ​ក្នុងភូមិ​នោះ ឆ្លងកាត់​ទៅ​មក​បាន​នោះ​ទេ បង្ក​ឱ្យ​ក្លាយជា​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

បញ្ហា​ទាំងនោះ ពួក​គាត់​បាន​រួម​គ្នា​ដាក់​លិខិត​បណ្តឹង​ចូល​ទៅ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ឱ្យ​ជួយ​អន្តរា​គមន៍​សម្រួល​ដោះស្រាយ តែ​រឿងរ៉ាវ​នេះ ត្រូវ​បាន​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ​សម្របសម្រួល​ដល់​ពួក​គាត់​ឡើយ បាន​ត្រឹមតែ​ទន្ទឹងរង់ចាំ​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​នៅ​ទីនោះ​លើក​ឡើង​ថា រឿងរ៉ាវ​ទុក្ខ​លំបាក​របស់​ពួក​គាត់ មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ថ្មី​ៗ​នេះ​កំឡុង​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣​កន្លង​ទៅ ក្រុមហ៊ុន​ចំការ​ចេក​ហ័​ង​អា​ញ់​យ៉ា​ឡាយ ថែម​ទាំង​ដាក់​បា​រ៉ា​ស់​បិទ ហើយ​កាយ​ប្រឡាយ​ផ្តាច់​ផ្លូវ​កន្លែង​ថ្មី​បន្ថែម​ទៀត​។

ដោយ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ថ្មី​ចំនួន​៣១២​គ្រួសារ​នោះ ធ្វើ​ដំណើរ​តាម​ខ្នង​ទំនប់​ដែល​ក្រុមហ៊ុន​ទើបនឹង​លើក​ថ្មី​ឱ្យ​ខ្ពស់ ដើម្បី​ការពារ​ទឹកជំនន់​នៅ​រដូវ​ទឹក​ឡើង​។ ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​ផ្លូវ​នោះ​បាន​ឡើយ ពួក​គាត់​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លើ​ខ្នង​ទំនប់ អាច​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ម្យ៉ាង​ផ្លូវ​ដែល​ក្រុមហ៊ុន​ចំការ​ចេក​ហ័​ង​អា​ញ់​យ៉ា​ឡាយ កាយ​ផ្តាច់​ដាក់​បា​រ៉ា​ស់​បិទ​មិន​ឱ្យ​ពួក​គាត់​ឆ្លងកាត់​នោះ គឺជា​ផ្លូវ​ចាស់​តាំងពី​ដើម​រៀង​មក ដែល​ដូនតា​បន្សល់​ទុកជា​យូរ​មក​ហើយ​។

ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី បាន​មាន​ប្រសាសន៍​ថា រឿង​ក្រុមហ៊ុន​នេះ បាន​កើតឡើង​មិន​ក្រោម​៣​លើក​នោះ​ទេ ហើយ​កន្លង​ទៅ អាជ្ញាធរ​ខេត្តរតនគិរី បាន​យកចិត្តទុកដាក់​បង្កើត​គណៈ​ក​ម្មា​ការ​ជួប​ប្រជុំ​ដោះស្រាយ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ម្យ៉ាង​ក៏​មានការ​ព្រមព្រៀង​គ្នា​ផង​ដែរ ដោយ​ឱ្យ​ភាគី​ក្រុមហ៊ុន ត្រូវ​អនុវត្ត​ពី​មុន​យ៉ាងម៉េច​បន្ត​រក្សា​ដូច​ដើម​ធម្មតា​។ ប៉ុន្តែ​បញ្ហា​នេះ មូលហេតុ​អ្វី​បានជា​ភាគី​ក្រុមហ៊ុន​នៅ​តែ​បង្ក​ការ​ស្មុគស្មាញ​ដល់​អាជ្ញាធរ ធ្វើ​អោយ​ប្រជាពលរដ្ឋ​រង​ការ​លំបាក​ដដែល​…​?​។

ឯកឧត្តម ក៏​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃស្អែក រដ្ឋបាល​ខេត្ត​នឹង​ចេញ ស​ជ​ណ អនុវត្ត​លើ​វិធានការ​នេះ​ផង​ដែរ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ