ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​ពន្លះ​ម៉ូតូ​រង​របួសធ្ងន់​ពីរ​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​មួយ​ក្រុម​ចេញពី​ញ៉ាំ​ការ​ស្រវឹងស្រា​ជោកជាំ បើករថយន្ត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ពី​នាក់​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​មួយ​ក្រុម​ចេញពី​ញ៉ាំ​ការ​ស្រវឹងស្រា​ជោកជាំ បើករថយន្ត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ពី​នាក់​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ មុខ​អាគារ​U ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-០៧១៨ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​បួន​ទៅ​ប្រាំ​នាក់ ។ ចំណែកឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FW-៤២០៦ បើកបរ​ដោយ​បុរស​ពីរ​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ទិល​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​ស្រាប់​រថយន្ត​បង្ក​ទើបតែ​បើក​ចេញ​មក​ពី​ញ៉ាំ​ការ​នៅ​អគារ U ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​អ្នកបើកបរ​ម៉ូតូ​ទាំង​ពីរ​នាក់​រង​របួសធ្ងន់ ឬ​ឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្តួច ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​កំ​ពឹត​កាង​ផ្នែក​ខាង​មុខ​បន្តិចបន្តួច ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ស្គាល់គ្នា ដឹក​តាម​រ៉ឺ​ម៉ក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយឡែក​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​មូលរ​ដ្ឋា​ន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ថ​យន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕