ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ WFP គម្រោង​ចំណាយ​ជាង​១៨០​លាន​ដុល្លារ​ជួយ​ដល់​កម្ពុជា ២០១១-២០១៨

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ អង្គការ​ស្បៀងអាហារ​ពិភពលោក (WFP)

​រាជធានី​ភ្នំពេញ​៖ អង្គការ​ស្បៀងអាហារ​ពិភពលោក (WFP) មាន​កិច្ច​សហប្រតិ​បត្តិ​ការ​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​នៅ​តាម​សាលារៀន​និង​ជួយ​ដល់​កាកបាទក្រហមកម្ពុជា ហើយ​អង្គការ​នេះ​នឹង​បន្ត​ជួយ​កម្ពុជា​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់ លោកស្រី ណា​ន់​ស៊ី វ៉​ល់​តឺ (Nancy Walter) ប្រធាន​អង្គការ WFP ប្រចាំ​នៅ​កម្ពុជា​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៅ​ទីស្តីការក្រសួង​នៅ​ថ្ងៃ​ទី ១០ ខែតុលា​នេះ​។

លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ថា ​អង្គការ ​WFP ​បាន​ចំណាយ​ប្រមាណ​ជាង​១៨០​លាន​ដុល្លារ ពី​ឆ្នាំ​២០១១​ដល់​២០១៨ ក្នុង​ការ​ជួយ​ដល់​កម្ពុជា ហើយ​បាន​សន្យា​បន្ត​ជួយ​ក្នុង​ឆ្នាំ​២០១៩​ទៀត​។​

លោក​បន្ត​ថា​៖ «​អង្គការ​នេះ​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ក្រីក្រ​បាន​ចូល​រៀន ​និង​មាន​អាហារ​បរិភោគ​ និង​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​ទៀត​ផង​។ លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន បាន​ថ្លែងអំណរគុណ​ដល់​អង្គការ ​(WFP)​នេះ​ ដែល​បាន​ចូល​មក​ជួយ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៧៩​។ ស្ថាប័ន​នានា​របស់​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្មវិធី​នៃ​អង្គការ​(WFP) ​និង​ភាព​ជា​ដៃ​គួរ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​ (WFP)​។ កម្ម​វី​ធី​ដែល​អង្គការ​នេះ​សម្រេច​បាន​ដោយ​ជោគជ័យ​ការ​ផ្តល់​អាហារ​នៅ​តាម​សាលារៀន​ក្នុង​ប្រទេស​កម្ពុជា​ផ្តោត​លើ​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​និង​បាន​ឲ្យ​កុមារ​ក្រីក្រ​បាន​ចូល​រៀន​»​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ អង្គការ​(WFP)​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ស្តារ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​ពិសេស​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ និង​ការ​លុប​បំបាត់​ទាំងស្រុង​នូវ​ភាព​អត់ឃ្លាន​។ ​ក្នុង​នោះ​អង្គការ​នេះ​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​សម្រាប់​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​របស់​កម្ពុជា​។ ដើម្បី​ឲ្យ​កម្ពុជា​បាន​ទទួល​ជោគជ័យ​នូវ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តី​ពី​បញ្ហា​សន្តិសុខ​ស្បៀង​ និង​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ​។​ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​អង្គការ​(WFP)​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កាកបាទ​ក្រហមកម្ពុជា​សម្រាប់​ធ្វើការ​ឆ្លើយ​តប​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​បន្ទាប់​៕