ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ឡិច ចិ​ន្ត្រា បានការ​គាំទ្រ​ច្រើន​នៅ​បារាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​អេ​ឡិច ចិ​ន្ត្រា បាន​ចាកចេញ​ទៅ​ច្រៀង​រាំ​នៅ​ប្រទេស​បារាំង ហើយ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​អេ​ឡិច ចិ​ន្ត្រា បាន​ចាកចេញ​ទៅ​ច្រៀង​រាំ​នៅ​ប្រទេស​បារាំង ហើយ​ទទួល​បានការ​គាំទ្រ​​ពី​ជនរួមជាតិ​នៅ​ទីនោះ ។ លោក​អេ​ឡិច ចិ​ន្ត្រា កំពុង​រួម​សម្តែង​ជាមួយ​អ្នក​នាង​ខាត់ សុ​ឃី​ម និង​ស្វាមី​ព្រមទាំង​កញ្ញា​ខាត់ សួស្តី ។

ឆ្លៀតពេល​ទំនេរ​ពី​ការ​សម្តែង​លោក​អេ​ឡិច ចិ​ន្ត្រា ត្រូវ​ជនរួមជាតិ​ខ្មែរ​នៅ​បារាំង​ដែល​ស្រឡាញ់​ពេញចិត្ត​នាំ​ដើរ​លេង​កម្សាន្ត ញ៉ាំង​ឱ្យ​លោក​កក់ក្តៅ​ក្នុង​ចិត្ត ។

លោក​អេ​ឡិច ចិ​ន្ត្រា បង្ហាញ​ភាព​ជោគជ័យ​ចំពោះ​ការ​សម្តែង​នៅ​ក្រៅប្រទេស ដោយ​ទើបតែ​មក​ពី​អូស្ត្រាលី ហើយ​បង្ហាញមុខ​តាម​ទូរទស្សន៍​ក្នុងស្រុក​បាន​មួយ​រយៈពេល​ខ្លី​ក៏​ចេញ​ទៅ​បារាំង​ជាមួយ​ខាត់ សុ​ឃី​ម ទៀត ។

លោក​អេ​ឡិច ចិ​ន្ត្រា មាន​តួនាទី​ជា​អ្នក​ចាត់ចែង​កម្មវិធី​ក្រុម​ចម្រៀង​សម្រាប់​សម្តែង​នៅ​ក្នុង​ពិធីជប់លៀង ខួបកំណើត និង​មង្គលការ​ដោយ​ឆ្នាំ​នេះ​លោក​មមាញឹកខ្លាំង ។

លោក​អេ​ឡិច ចិ​ន្ត្រា និយាយ​ថា​«​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ដោយ​បានឃើញ​ថា​មាន​អ្នក​ស្រឡាញ់​ពេញចិត្ត​គាំទ្រ​ក្រុម​របស់ខ្ញុំ​មាន​ដូច​ជា​អ្នក​នាង​ខាត់ សុ​ឃី​ម និង​ស្វាមី កញ្ញា​ខាត់ សួស្តី ជា​ប្អូន​ព្រោះ​ពួក​គាត់​មាន​ជំនាញ​ខ្លាំង​ក្នុង​សិល្បៈ​ពិតជា​មិន​ធ្វើ​ឱ្យ​ពុក​ម៉ែ​បងប្អូន​នៅ​បារាំង​ខកចិត្ត​ទេ​ពោល​បាន​សើច​សប្បាយ​តែ​ម្តង​ជាមួយ​ភាព​កំ​ប្លុង​កំប្លែង​របស់​ខាត់ សុ​ឃី​ម ។ យ៉ាងណា​ពួក​យើង​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​គម្រោង​ព្រោះ​មាន​ភារកិច្ច​ច្រើន​ទៀត​ដែល​រង់ចាំ ពិសេស​មមាញឹក​នឹង​រដូវ​ការ​តែ​ម្តង​ដែល​មក​ដល់​សា​ជា​ថ្មី​»៕