ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបបញ្ចាំងសោះ! ភាពយន្ត John Wick ជំពូកទី៤ រកចំណូលបានសរុប ១៣៧.៥ លានដុល្លារជុំវិញពិភពលោក

1 ឆ្នាំ មុន

ការត្រលប់មកវិញរបស់លោក Keanu Reeves ដែលដើរតួឯកក្នុង ភាពយន្ត “John Wick: Chapter 4” បានបើកដំណើរការយ៉ាងគួរអោយចាប់អារម្មណ៍…

ការត្រលប់មកវិញរបស់លោក Keanu Reeves ដែលដើរតួឯកក្នុង ភាពយន្ត “John Wick: Chapter 4” បានបើកដំណើរការយ៉ាងគួរអោយចាប់អារម្មណ៍ ដោយឈរនៅកំពូលតារាង Box Office អាមេរិកខាងជើង ហើយបានរកចំនូលបានជាង១៣៧លានដុល្លារនៅទូទាំងពិភពលោក។

យោងតាម ​​Variety ភាពយន្ត “John Wick: Chapter 4” នៅចុងសប្តាហ៍ថ្ងៃបើកឆាករបស់ខ្លួននៅឯ Box Office ក្នុងស្រុក (អាមេរិកខាងជើង) ភាពយន្តនេះរកចំណូលបាន ៧៣.៥លានដុល្លារ។

នៅក្នុងទីផ្សារអន្តរជាតិ ភាពយន្តនេះរកចំនូលបាន ៦៤លានដុល្លារ ដែលជួយនាំយកសរុបជាសកលរកចំណូលបានដល់ទៅ ១៣៧.៥លានដុល្លារ។

ជាមួយនឹងរយៈពេល២ម៉ោង ៤៩នាទី ការវាយតម្លៃរឿង John Wick: ជំពូកទី 4 ត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំង។ ខ្សែភាពយន្តនេះសន្យាថានឹងបង្ហាញឥទ្ធិពលរបស់ Keanu Reeves ក៏ដូចជាការសម្ដែងឆ្នើមក្នុងវិស័យភាពយន្តរបស់តារាប្រុសរូបនេះ៕