ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពីរឿង​ស៊ី​ត្រាវ​គេ​! ពេល​នេះ Hailey មក​សុំ​ឱ្យ Selena ជួយ ក្រោយ​រង​ការ​គំរា.មកំហែង​ពី​បណ្តាញ​សង្គម

1 ឆ្នាំ មុន

ជា​រឿង​គួរ​អោយ​ភ្ញាក់ផ្អើល​ទៀត​ហើយ ក្រោយ​ពី Hailey Bieber ដែល​ជា​ភរិយា​របស់​តារាចម្រៀង Justin Bieber មាន​បញ្ហា​ជាមួយនឹង Selena Gomez ពាក់ព័ន្ធ​នឹង​រឿង​ចិញ្ចើម​រួច​មក ពេល​នេះ​នាង​បាន​ទាក់ទង Selena Gomez សុំ​អោយ​ជួយ​រូប​នាង បន្ទាប់​ពី​នាងរង​ការ

សហរដ្ឋអាមេរិក ៖ ជា​រឿង​គួរ​អោយ​ភ្ញាក់ផ្អើល​ទៀត​ហើយ ក្រោយ​ពី Hailey Bieber ដែល​ជា​ភរិយា​របស់​តារាចម្រៀង Justin Bieber មាន​បញ្ហា​ជាមួយនឹង Selena Gomez ពាក់ព័ន្ធ​នឹង​រឿង​ចិញ្ចើម​រួច​មក ពេល​នេះ​នាង​បាន​ទាក់ទង Selena Gomez សុំ​អោយ​ជួយ​រូប​នាង បន្ទាប់​ពី​នាងរង​ការ​គំ​រា​.​ម​កំហែង និង​ការ​ស្អប់ខ្ពើម​ពី​បណ្តាញ​សង្គម​។

មហាជន​ភាគច្រើន​ធ្លាប់​បានដឹង​ហើយ​អំពី​ភាព​ចម្រូងចម្រាស់​របស់​តារាចម្រៀង​ស្រី​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក នោះ​គឺ Selena Gomez ជាមួយនឹង​ភរិយា​របស់​អតីត​មិត្ត​ប្រុស​របស់​នាង Justin Bieber នោះ​គឺ Hailey Bieber ដោយសារ​តែ​រឿងរ៉ាវ​ស្នេហា​ត្រីកោណ និង​បញ្ហា​ផ្សេង​ៗ​ទៀត​រវាង​អ្នក​ទាំង​៣​។

ជា​ការ​ពិត​ណាស់ អ្វី​ៗ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ ចាប់តាំងពី​ពេល​ដែល​ឮដំណឹង​ថា Justin Bieber និង​តារា​ម៉ូ​ដែល​ស្រី Hailey Baldwin បាន​ប្រកាស​រៀប​ការ​នឹង​គ្នា​កាលពី​ចុងឆ្នាំ​២០១៨​។ ប៉ុន្តែ​រឿងរ៉ាវ​ទាំង​អស់នេះ បាន​ចាប់ផ្តើម​ម្តងទៀត បន្ទាប់​ពី​សេដ្ឋីនី​វ័យក្មេង Kylie Jenner និង Hailey Bieber បាន​ធ្វើការ​ចំអក​ទៅ​លើ​រូប​សម្រស់​របស់ Selena ដោយ​ផ្តើម​ពី​ការ post របស់ selena នៅ​ក្នុង​បណ្តាញ​សង្គម Tiktok ពាក់ព័ន្ធ​នឹង​រឿង​ចិញ្ចើម​របស់​នាង​។ ដោយ​នាង​បាន​និយាយ​ថា «​នាង​បាន​កោ​ចិញ្ចើម​ជ្រុល វា​ធ្វើ​អោយ​នាង​មិន​ស្អាត​» លុះ​៣​ម៉ោង​ក្រោយមក ស្រាប់តែ Kylie បាន​យក​រឿង​នេះ​ទៅ​ធ្វើ​ជា​ប្រធានបទ​ស៊ី​ត្រាវ​ជាមួយនឹង Hailey និង​បង្ហោះ​រូប​ចិញ្ចើម​របស់​គេ​នៅ​បណ្តាញ​សង្គម Instagram ក្នុង​ន័យ​បញ្ចើចបញ្ចើ​សើចចំអក​ទៅ​លើ Selena Gomez ។

ពេល​នោះ ស្រាប់តែ​អ្នកគាំទ្រ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក នាំ​គ្នា​ផ្ទុះ​ប្រតិកម្ម​ជាមួយនឹង​ទ​ង្វើ​ដ៏​ល្ងង់ខ្លៅ​របស់​តារា​ស្រី​ទាំង​២​រូប​នេះ ដោយសារ​ទ​ង្វើ​ទាំង​អស់នេះ​ជា​ទ​ង្វើ​ប្រមា​.​ថ ម៉ាក់​ងា​.​យ​ទៅ​លើ​រូបរាង​អ្នក​ដទៃ​។ ក្នុង​នោះ Hailey Bieber និង Kylie Jenner បាន​បាត់បង់​អ្នក​តាមដាន រហូត​ជិត​មួយ​លាន​នាក់​រៀង​ៗ​ខ្លួន បន្ទាប់​ពី​អាកប្បកិរិយា​អវិជ្ជមាន​របស់​ពួក​គេ​ចំពោះ Selena ។ ចំណែកឯ Selena Gomez វិញ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង Instagram ដែល​មាន​ចំនួន Follower រហូត​ដល់ 404M និង​ជា​ជាតា​រា​ស្រី​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។

ហើយ​អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ បន្ទាប់​ពី​ម៉ាក់​ងា​.​យ​ទៅ​លើ Selena រួច​មក Hailey បាន​ទទួល​រង​នូវ​ការ​គំ​រា​.​ម​កំហែង​ជា​ច្រើន​ពី​បណ្តាញ​សង្គម ព្រមទាំង​ការ​ជេរ​ប្រមា​.​ថ​ដល់​រូប​នាង​យ៉ាងច្រើន រហូត​ធ្វើ​អោយ Hailey អត់ទ្រាំ​ពុំ​បាន ហើយ​នាង​ក៏​បាន​ទាក់ទង​ទៅ Selena Gomez សុំ​ការ​ជួយ និង​ប​ញ្ឃ​ប់​សកម្មភាព​ទាំង​អស់នោះ​។

មិន​ចាំ​យូរ Selena ក៏​បាន​ផុស​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ ដោយ​សុំ​អោយ​ប​ញ្ឃ​ប់ទ​ង្វើ​ទាំង​អស់នោះ​ទៅ​កាន់ Hailey នាង​និយាយ​ទៀត​ថា «​គ្មាន​អ្នក​ណា​ម្នាក់ គួរ​ជួប​ប្រទះ​នឹង​ការ​ស្អប់ ឬ​ការ​គំ​រា​.​ម​កំហែង​ឡើយ​»​។ មិន​ចាំ​យូរ Hailey Bieber ក៏​បាន​ផុស​នៅ​ក្នុង​បណ្តាញ​សង្គម​តប​វិញ​ថា «​នឹង​ពិតជា អគុណ​យ៉ាង​ខ្លាំង​ទៅ​កាន់ Selena ដែល​បាន​ជួយ​រូប​នាង និង​បា​នប​ញ្ឃ​ប់​សកម្មភាព​ទាំង​អស់នោះ​» ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បាន Follow គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

បន្ទាប់​ពី​រឿងរ៉ាវ​បាន​បញ្ចប់ មហាជន​នាំ​គ្នា​សរសើរ​ទៅ​កាន់​ទឹកចិត្ត​របស់ Selena ក្នុង​ការ​អភ័យទោស មិន​ប្រកាន់​ច្រើន ព្រមទាំង​ជួយ​ទៅ​ដល់​បុគ្គល​ដែល​ធ្លាប់​ប៉ះពាល់​ដល់​រូប​នាង​ថែម​ទៀត នេះ​បាន​សមជា Queen របស់​អ្នកគាំទ្រ​។ មតិ​ខ្លះ​ទៀត​បាន​លើក​ទ្បើ​ង​ថា «​វា​ពិតជា​មិន​យុត្តិធម៌​ទេ សម្រាប់ Hailey ព្រោះ​កាលពី​ពេល​រិះគន់​គេ មាន​គ្នា​ដល់​ទៅ​២​នាក់ ជាមួយ Kylie jernner តែ​បែរជា​មាន​តែ Hailey ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្អប់ខ្ពើម​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា Selena Gomez ជា​ស្ត្រី​ដែល​រឹង​មាំ និង​ក្លាហាន អ្នកគាំទ្រ​ជុំវិញ​ពិភពលោក ពិតជា​មាន​មោទនភាព​ចំពោះ​នាង​ណាស់ ហើយ​នាង​តែងតែ​លើកទឹកចិត្ត​ស្ត្រី នាង​ស្អប់​ការ​រើសអើង ហើយ​នាង​ក៏​មិន​ចូល​ចិត្ត​ស្រី្ត​ដែល​មើល​ងា​.​យ​ស្រី្ត​គ្នា​ឯង​នោះ​ទេ​។ ដោយ ៖ សុជាតា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ