ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​មិន​ចេះ​ចប់​! ក​ក្ដ​ដា សោ​ភ័​ណ្ឌ ទ្រាំ​លែង​បាន​ចេញ​មុខ​មក​ពន្លះ​ចំ​ៗ រឿង​គេរិះគន់​ដើមទ្រូង​ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ​ផង​ដែរ បាន​សាង​នូវ​ការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ឡើយ ដោយ​មិនដឹង​ថា តើ​មានរឿង​អ្វី​កើតឡើង​នោះ​ទេ? បន្ទាប់​ពី​នៅ​សុខ​ៗ ស្រាប់តែ​គេ​នាំ​គ្នា​ប្រទះ​ឃើញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ផង​ដែរ បាន​សាង​នូវ​ការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​នោះ​ឡើយ ដោយ​មិនដឹង​ថា តើ​មានរឿង​អ្វី​កើតឡើង​នោះ​ទេ? បន្ទាប់​ពី​នៅ​សុខ​ៗ ស្រាប់តែ​គេ​នាំ​គ្នា​ប្រទះ​ឃើញ ក​ក្ដ​ដា សោ​ភ័​ណ្ឌ ចេញ​មុខ​មក​បង្ហោះ​រូប​របស់​ខ្លួន​ប៉ុន្មាន​សន្លឹក​ថត​បញ្ចេញរាង បង្អួត​ដើមទ្រូង​ដ៏​គួរ​អោយ​ទាក់ទាញ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់​របស់​ខ្លួន​ទាំង​ក្ដៅ​ឆេវ​។ មិនតែប៉ុណ្ណោះ​ថែម​ទាំង បាន​ភ្ជាប់​ជាមួយ​សារ​ប៉ុន្មាន​ឃ្លា​យ៉ាង​ចាក់​ដោត​តែ​ម្ដង​។

ដោយ​ក្នុង​សារ​នោះ​ផង​ដែរ ក​ក្ដ​ដា សោ​ភ័​ណ្ឌ បាន​និយាយ​ចំ​ៗ​ហាក់ដូចជា​ខឹងសម្បារ​យ៉ាង​ខ្លាំង​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​បាន​និយាយ​មិនល្អ និយាយ​អាក្រក់​ទៅ​លើ​រូប​ខ្លួន អស់ពី​រឿង​នេះ​ទៅ​រឿង​នោះ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ទេ ជា​ពិសេស​និយាយ​មើល​ងា​.​យ​ទៅ​លើ​ដើមទ្រូង​របស់​ខ្លួន​តែ​ម្ដង​។

រហូត​ទប់ចិត្ត​មិន​ជាប់ ក៏​បាន​ធ្វើ​អោយ ក​ក្ដ​ដា សោ​ភ័​ណ្ឌ បញ្ចេញ​សារ​ដាក់​ទៅ​វិញ​គ្មាន​ទុក​មុខ​អោយ​បែប​នេះ​ថា «​ឆ្ងល់​ណាស់ អា​អ្នក​រិះគន់អញ រឿង​ដោះ​ធំ​នឹង​មាន​លុយ​ធ្វើ​ដោះ​ដូច​អញ​អត់ និង 6000$ ជា​ពិសេស​ពួក​មី​ស្រី​ៗ​មួយ​ចំនួន​តូច​នឹង​តែ​ម្ដង ឬ​ក៏​ច្រណែន​អញ​ធំ​ជាង​ខ្លួន​វា?​»​។

ក្រោយ​ពេល​បានឃើញ​សារ​ដែល ក​ក្ដ​ដា សោ​ភ័​ណ្ឌ បង្ហោះ​សារ​និយាយ​ដូច្នេះ​រួច​មក មិន​ទុក​យូរ​តទៅ​ទៀត ក៏​ឃើញ​ថា មាន​ពុក​ម៉ែ​បងប្អូន​មួយ​ចំនួន​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ ក​ក្ដ​ដា សោ​ភ័​ណ្ឌ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​កាន់ជើង​រូបគេ​គ្រប់​ៗ​គ្នា​ថា «​អ្នករិះគន់ គេ​នឹង​គ្មាន​សល់​អី​ទេ​ចែ កុំ​ខ្វល់​ចែ»​។ អ្នកខ្លះ​ក៏​បាន​និយាយ​បន្ត​ទៀត​ថា «​កុំ​និយាយ​សម្តី​ចឹ​ង​អី​ម៉ាក់​ៗ នាំ​តែ​ឲ្យ​គេ​មិន​ចូល​ចិត្ត​យើង​ទេ គេ​ទើស គេ​និយាយ​អី ក៏​តាមតែ​គេ​ទៅ​»​។

មួយ​ចំនួន​ទៀត ក៏​បាន​បញ្ចេញមតិ​ថា «​ស៊ូ​អោយ​ស្អាត​ជាង​នឹង​ទៀត​ណា​ចែ សំខាន់​បង​កុំទៅ​ខ្វល់​ពី​សំដី អត់​បានការ​អី ពួក​អ្នកមួយ​ចំនួន​នឹង វា​ឃើញ​យើង​ល្អ​ជាង​វា មិន​បាន​ទេ ដូច្នេះ​ហើយ​វា​នៅ​មិន​សុខ ទើប​ធ្វើ​អោយ​វា​ក្តៅ​ក្នុង​ខ្លួន បើ​មិន​បានរិះគន់​គេ វា​គេង​មិន​លក់​នោះ​ទេ ជឿ​ខ្ញុំ​ទៅ​ធ្វើ​ចរិត​អោយ​តែ​ល្អ​ទៅ​» «​អ្នក​ដែល​ច្រណែន​បង​ឯង មាន​តែ​ឆ្កួត​ហើយ​ដែល​ទៅ​ច្រណែន​» «​ខ្វល់​ធ្វើ​អី​បង យើង​នៅ​បែប​យើង អ្នក​ណា​ចង់​និយាយ​អី​ឲ្យ​គេ​និយាយ​ទៅ​បង យើង​សន្សំ​សុខ​» «​កុំ​ជេរ​អី​ចែ អោយ​គេ​គិត​មិច​ស្រេច​តែ​គេ​ចុះ សំខាន់​យើង​ធ្វើ​ដើម្បី​ខ្លួន​យើង​សប្បាយចិត្ត នូវ​អ្វី​ដែល​យើង​ចង់បាន​» «​គេ​ធ្វើ​អី​ធ្វើ​ទៅ រឿង​របស់​គេ ឆ្ងល់​ម្នាក់​ៗ​ប្រឹងរិះគន់​គេ​នឹង​មាន​លុយ​គ្រប់គ្រាន់​ហ៊ាន​ចំណាយ​ដូច​គេ​អត់​» «​មិនបាច់​និយាយ​ទេ​បង ស្ងប់ស្ងាត់​ល្អ​បំផុត គេ​និយាយ​អី​និយាយ​ទៅ មាត់​គេ​ទេ​»​។

ចំណែកឯ​អ្នកមួយ​ចំនួន​ទៀត ពេល​បានលឺ​សម្ដី​របស់ ក​ក្ដ​ដា សោ​ភ័​ណ្ឌ និយាយ​ចេញ​មក​ដូច​ជា​ជ្រុល​ហួសហេតុ​ពេក ក៏​បាន​ខ​មិន​តប​ទៅ​វិញ​ចំ​ៗ​យ៉ាង​ចាស់ដៃ​ដូច្នេះ​ថា «​ចេញ​សម្តី​មក អោយ​គេ​ស្អប់​ទៀត​ហើយ រក​កន្លែង​អោយ​គេ​ចូល​ចិត្ត​តិច​មិន​បាន​»​។ មហាជន​ខ្លះ​ទៀត ក៏​បាន​លើក​ឡើង​ដូច្នេះ​ថា «​សុំ​ទោស​បង បង​ជា Miss Queen បង​ពុំគួរ​ប្រើ​ពាក្យ​សម្តី​មីនេះ​មីនោះ​ទេ ព្រោះ Miss នីមួយ​ៗ​គេ​មើល​ទៅ​លើ​រូបសម្បត្តិ ចរិយា​សម្បត្តិ ការ​សិក្សា ចំណេះដឹង ជា​ពិសេស​ពាក្យ​សម្តី​ដែល​និយាយ​ទៅ​កាន់​មនុស្ស​ទូទៅ​តែ​ម្តង​»​។

ចំណែក​ខ​មិន​ឯទៀត ក៏​បាន​បញ្ចេញមតិ​បែប​នេះ​ថា «​និយាយ​តែ​បុគ្គល​បាន​ហើយ កុំ​និយាយ​ឡើង​ពួក​ៗ​ចឹ​ង​វា​មិន​សម​ទេ សង្គម​នេះ​មាន​អ្នក​ស្រលាញ់ និង​ស្អប់ បើ​ហាមាត់​ឡើង​សុទ្ធតែ​ចឹ​ង​នេះ កុំ​ស្រែ​ក​ថា គេរិះគន់ គេ​មិន​ចូល​ចិត្ត​ខ្លួន ហើយ​កុំ​គិត​ថា គេ​ច្រណែន​ខ្លួន អត់​ទេ ជីវិត​ផ្សេង​គ្នា ញ៉ាំ​បាយ​ផ្ទះ​ដេក​ខ្លួន ខ្ញុំ​ក៏​ជា​អ្នកគាំទ្រ​ចែ​ដែរ តែ​ដល់​លឺ​ចឹ​ង​អស់​អារម្មណ៍​ម៉​ង​» «​គួរ​និយាយ​ពាក្យ​ថា អ្នកខ្លះ កុំ​ប្រើ​ពាក្យ​ពួក​ៗ​មី​ស្រី​ៗ​អី បើ​ចាប់​ទុក​ខ្លួនអែង​ជា​ស្រី​»​។ ទ្រាំ​មិន​បាន​អ្នកលេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ទៀត ក៏​ធ្លោយមាត់​ថា «​និយាយ​តែ​អោយ​ចំ​បុគ្គល​ទៅ​ថី និយាយ​ពួក​ៗ​មិច​ទេ​អូន អូន​ឯង​និយាយ​ពួក​ៗ​ចឹ​ង មាន​គេ​អាយុ​ច្រើន​ជាង​អូន ទោះ​គេ​ដៀល​អូន​មិច អូន​និយាយ​តែ​បុគ្គល​ណា​អោយ​ចំ​បុគ្គល​នឹង​ទៅ ពួក​ៗ​ស្ដាប់​ហើយ​វា​គួរ​អោយ​សោកស្ដាយ Miss Queen ដែល​ល្អ​ៗ​ទៀត​ណា​ពៅ រៀន​គិត​ស្វែង​យល់​អោយ​ច្បាស់ បើ​សំដី​ខំ​មិន​ណា​មិនល្អ កុំ​តប​.​ត ព្រោះ​រាល់ថ្ងៃ​អូន​រស់​ជា​ខ្លួន​អូន តែ​រាល់ថ្ងៃ​អូន​ក៏​ជា​បុគ្គល​ដែល​មាន​អ្នក​ស្គាល់​ច្រើន បើ​អូន​បន្ទាប​តម្លៃ​របស់​អូន បន្ទាប​នឹង​កំ​ហឹ​.​ង​មួយ​ពេល​របស់​អូន តើ​វា​សក្តិ​សម​នឹង​ពាក្យ​ថា Miss Queen ដែរ​ឬទេ?​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ