ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ប្រុស​កសាង​ជីវិត​ជា​តារា​ដូច​អ្នក​នាង ​អ៊ុំ សុវណ្ណ​នី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អ៊ុំ សុវណ្ណ​គិរី មាន​ចំណូលចិត្ត​ខាង​ចម្រៀង តែ​ចាប់​អាជីព​សម្តែង​ភាពយន្ត​វិញ ។

រាជធានី​ភ្នំពេញ ៖ លោក​អ៊ុំ សុវណ្ណ​គិរី មាន​ចំណូលចិត្ត​ខាង​ចម្រៀង តែ​ចាប់​អាជីព​សម្តែង​ភាពយន្ត​វិញ ។

តារា​សម្ដែង​លោក​អ៊ុំ សុវណ្ណ​គិរី ជា​ក្មួយ​ប្រុស​របស់​អតីត​តារា​សម្ដែង​អ្នក​នាង​អ៊ុំ សុវណ្ណ​នី ។ លោក​បាន​ចូលរួម​សម្ដែង​ច្រើន​មក​ហើយ ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​ទេព​កោសល្យ ហាក់​មិន​ទាន់​មាន​វិសាលភាព​ទូលំទូលាយ ពោល​គឺ​ហាក់​មិនសូវ​មាន​អ្នក​ស្គាល់​លោក​ទេ ។ តារា​សម្ដែង​លោក​អ៊ុំ សុវណ្ណ​គិរី ត្រូវ​ទស្សនិកជន​ដឹង​ថា គឺជា​តារា​ប្រុស​មួយ​ដួង មាន​ទេព​កោសល្យ​ល្អ មាន​ជំនាញ​ក្នុង​ការ​ដើរតួ​គ្រប់​ប្រភេទ និង​មាន​រូប​សម្រស់​ស្រស់​សង្ហា ។ លោក​មាន​ប្រជាប្រិយភាព ក្នុង​ក្រសែភ្នែក​យុវវ័យ និង​ផលិតករ ជា​ពិសេស​អ្នក​តាមដាន​រឿង​ភាគ​ខ្មែរ ដោយសារ​តែ​មានរឿង​ជា​ច្រើន​ដែល​លោក​បាន​ចូលរួម​សម្ដែង និង​ទទួល​បានការ​គាំទ្រ​គួរសម​ពី​ទស្សនិកជន ។ ភាពយន្ត​ដែល​អ៊ុំ សុវណ្ណ​គិរី បាន​សម្ដែង​មាន​ដូច​ជា​រឿង «​ក្រមុំ​បេះដូង​ដែក​ប៉ះ​អង្គរក្ស​ចិត្តខ្លាំង​» , រឿង​«​កូនប្រសា​ឡឺ​កឺ​», រឿង​«​គ្រាប់​បាល់​អង្រួន​បេះដូង​» , រឿង «​ចម្ការ​លាក់​ស្នេហ៍​» បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​រឿង​ដុំ​ផ្សេង​ទៀត របស់​ផលិតកម្ម LD តែ​មិន​ទាន់​ចេញ​ថត ។ ក្រៅពី​នេះ​មានរឿង​ខ្លី​ថត​ឲ្យ​Pepsi និង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​មួយ​ចំនួន​ទៀត ។

លោក​អ៊ុំ សុវណ្ណ​គិរី ជា​ក្មួយ​របស់​អ្នក​នាង​អ៊ុំ សុវណ្ណ​នី តែ​លោក​ចាប់​អាជីព​សិល្បៈ​ដោយ​មិន​មានការ​ជ្រោមជ្រែង​ពី​ម្តាយមីង​របស់​លោក​ទេ​។ ពេល​លោក​លេចមុខ​ក្នុង​សិល្បៈ​ភាពយន្ត​ទើប​ម្តាយមីង​ភ្ញាក់​ផ្អើល និង​សរសើរ​លោក ៕