ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​រូប​ស្រស់​ម្នាក់​គិតតែ​យំ​ឱប​ស្រែក​ឱ្យ​ជួយ ក្រោយ​បុក​អូស​ជិត​១​គីឡូម៉ែត្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​នឹង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​នឹង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ ស្ត្រី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​វ៉េវ​មួយ​គ្រឿង​ទៀត​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​តាំង​ពីមុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់​តាម​បណ្តោយ​ផ្លូវ​២៨១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ហើយ​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះ​មក​ធ្វើការ​ដោះស្រាយ​នោះ​ទេ​គឺ​ព្យាយាម​បើក​រត់គេច​ខ្លួន​ទាំង​កៀប​ជាប់​ម៉ូតូ​ក្រោយ​រថយន្ត​រហូត​ទៅ​ដល់​មុខ​ហាង​នំ​បុ័ង​បាយ័ន​ទើប​រថយន្ត​បើក​ទៅ​មុខ​លែង​រួច​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ទាក​ចាប់​តែ​ម្តង ។ 

រថយន្ត​បង្ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-២៩៩១ ដែល​បើកបរ​ដោយ​ស្ត្រី​វ័យក្មេង​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ  ចំណែកឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BT-៧៨៣៥ បើកបរ​ដោយ​បុរស​ម្នាក់​មានឈ្មោះ ប៉ា​ល ច​យ អាយុ​៦០​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប រស់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ទើបតែ​ដឹក​បន្លែ​ចេញ​មកពីផ្សារ​ដើម​គ​ហើយ​បំណង​ដឹក​យក​ទៅ​ឲ្យ​ម៉ូយ​នៅ​ម្តុំ​ផ្សារ​សលា​ក្បែរ​កន្លែង​កើតហេតុ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បង្ក​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​កៀប​ជាប់​ក្រោយ​រថយន្ត រីឯ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ដង​កាំបិត​ខាងស្តាំ និង​បែកក្បាល ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​បង្ក​មិន​បាន​ឈប់​ចុះ​មក​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ​គឺ​បាន​ព្យាយាម​បើក​រត់គេច​ទាំង​កៀប​ម៉ូតូ​ជាប់​នៅ​ពីក្រោម​រថយន្ត​អូស​រហូត​ប្រមាណ​១​គីឡូម៉ែត្រ ទើប​រថយន្ត​បង្ក​បើក​ទៅ​មុខ​លែង​រួច​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ធ្វើការ​ស្ទាក់​ឃាត់​រថយន្ត​បាន​ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​មាន​ស្ត្រី​ម្នាក់​ស្លៀកពាក់​មនុស្ស​ប្រុស​ចុះ​ទៅ​ជួយ​អន្តរាគមន៍​បាន​ចុះ​ទៅ​ឈរ​ជិត​រថយន្ត​ហើយ​ស្ត្រី​ជា​អ្នក​បើករថយន្ត​បង្ក​ភ័យ​ពេក​គិតតែ​ពី​ស្រែកយំ​ឱប​ស្ត្រី​នោះ​ឲ្យ​ជួយ​ផង ។ ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​គ្លីនិក​ឯកជន​ដោយឡែក​ម៉ូតូ និង​រថយន្ត​រួម​ទាំង​នាក់​បើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕