ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ា​ដូណា​ បាន​ល្បី​កក្រើក​​ទៀត​​​​​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជម្លោះ​​បែក​ផ្កាភ្លើង​ បន្ទាប់​ពី​លោក​ម៉ា​ដូ​ណា និង​តារា​ដែល​រួម​ដំណើរ​ សង្ស័យ​ពី​ការ​លួច​ថត​នោះ

រាជធានី​ភ្នំពេញ ៖ ជម្លោះ​​បែក​ផ្កាភ្លើង​ បន្ទាប់​ពី​លោក​ម៉ា​ដូ​ណា និង​តារា​ដែល​រួម​ដំណើរ​ សង្ស័យ​ពី​ការ​លួច​ថត​នោះ ហើយ​បាន​ទាម​ទារ​សុំ​ឱ្យ​លុប​វី​ដេ​អូ ក្រោយមកក៏​​ក្លាយជា​ការ​ប្រទាញប្រទង់ ​បណ្ដាល​ធ្លាក់​ទូរស័ព្ទ​អ្នក​ថត​ធ្លាក់​​បែក ហើយ​មានការ​តិះដៀល​ដាក់គ្នា​យ៉ាងចាស់ដៃ ។

លោក​ម៉ា​ដូ​ណា តារា​សម្តែង​ Show កំប្លែង ជា​លក្ខណៈភេទ​ទី​៣ បាន​ឈ្លោះ​តឹង​សរសៃ​​ដាក់​​គ្នា ជាមួយ​យុវជន​ម្នាក់ បន្ទាប់​ពី​បាន​លួច​ថត​សកម្មភាព​លោក និង​តារា​សិល្បៈ​ប្រុស​ស្រី​៣​នាក់​ទៀត គប់​ចោល​សំរាមនៅ​ទី​រមណីយដ្ឋាន​ទឹកធ្លាក់​មួយ​កន្លែង ​។

តាម​រយៈ​វី​ដេ​អូ ដែល​ត្រូវ​បាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះភ័​ណ សុខ​រ៉ា បង្ហោះ​​កាលពី​យប់មិញ​នេះ គឺ​បាន​បង្ហាញ​ពី​សកម្មភាព លោក​ម៉ា​ដូ​ណា និង​តារា​ស្រី​ម្នាក់ បាន​យក​សំបក​ដប គប់​ទៅ​លើ​តារា​ប្រុស​ម្នាក់​ទៀត ដែល​កំពុង​ឈរ​និយាយ​ទូរស័ព្ទ នៅ​ក្បែរ​កន្លែង​​​ទឹក​ហូរ ធ្វើ​ឲ្យ​សំបក​ដប​ខ្ទាត​ចូល​ក្នុង​ទឹក​ ។

ក្រោយមក ដោយ​ដឹង​ថា មាន​គេ​លួច​ថត លោក​ម៉ា​ដូ​ណា និង​មិត្តភក្តិ បាន​សុំ​សកម្មភាព​ដែល​បាន​ស្ដែង​ឡើង​នៅ​ក្នុង​វី​ដេ​អូ​នោះ មាន​ទាំង​អ្នក​រិះគន់ និង​គាំទ្រ​ភាគី​ម្ខាង​ៗ យ៉ាងណាមិញ អត្ត​ចរិត​របស់​លោក​ម៉ា​ដូ​ណា ហាក់​ទទួល​នូវ​ការ​រិះគន់​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ជាង ដោយ​លោក​ត្រូវ​គេ​ចោទ​ថា ​ឆេវឆាវ និង​ខ្វះ​ដំណោះស្រាយ​។