ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ត្រៀម​ធ្វើ​សមយុទ្ធ​ធំ​ ខណៈកូរ៉េ​ខាងជើង​បា.ញ់​មី​ស៊ី​ល

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​YONHAP កាលពី​ថ្ងៃ​ទី​២២ ​មីនា​ បាន​ដកស្រង់​ប្រភព​យោធា​

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​YONHAP កាលពី​ថ្ងៃ​ទី​២២ ​មីនា​ បាន​ដកស្រង់​ប្រភព​យោធា​កូរ៉េ​ខាងត្បូង​ដែល​និយាយ​ថា កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក គ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួម​ដ៏​ធំ​បា.ញ់​គ្រាប់​ពិត​ពុំ​ធ្លាប់​មាន​ពី​មុន​មក នា​ខែមិថុនា​ខាង​មុខ​នេះ ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​សំដៅ​ប្រារព្ធ ខួប​លើក​ទី​៧០​នៃ​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​២​។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​លាត ត្រដាង​កម្មវិធី​នោះ​ថា សំដៅ​ពង្រឹង​សាមគ្គីភាព​របស់​សម្ព័ន្ធមិត្ត បង្ហាញ​ពី​ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​របស់​កងទ័ព​ប្រទេស​ទាំង​២ និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​សម្រេច​សនិ្ត​ភាព​តាម​រយៈ​កម្លាំង​។ ប្រទេស​ទាំង​២​បាន​រៀបចំ​កម្មវិធី​នេះ​ដោយ​ថា ជា​ការ​ខិតខំ​ប្រឹងប្រែង​រួម សំដៅ​ពង្រឹងកម្លាំង​គួរ​ឲ្យ​ជឿជាក់​នានា ប្រឆាំង​ការ​បន្ត​បង្កហេតុ​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​ក្នុង​នោះ​មានការ​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​កាលពី​ស​ប្ដា​ហ៍​មុន​។

មន្ត្រី​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​មួយ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា យើង​គ្រោង​រៀបចំ​ព្រឹត្តិការណ៍ ដែល​ក្នុង​ព្រឹត្តិ​ការណ៍​ទាំងនេះ កងទ័ព​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក អាច​បង្ហាញ​សហគ​ម​ន៍​អន្តរជាតិ​និង​កូរ៉េ​ខាងជើង​ពី​អ្វី​ដែល​យើង​សម្រេច​បាន ក្នុង​វិស័យ​ការពារ​និង​យោធា​។

សម្រាប់​សមយុទ្ធ​យោធា​រួម​បា.ញ់​គ្រាប់​ពិត​គ្រោង​ធ្វើ​នា​ខែមិថុនា ភាគី​ទាំង​២​នឹង​ប្រមូល​បណ្ដា​ឧបករណ៍​យោធា​ទំនើប​ៗ ក្នុង​នោះ​ឧបករណ៍​មួយ​ចំនួន​ដំណើរការ​ដោយ​មនុស្ស​និង​មួយ​ចំនួន​ដំណើរការ​ដោយ​មិនបាច់​ប្រើ​មនុស្ស​ដើម្បី​បង្ហាញ​កម្លាំង​របស់​សម្ព័ន្ធមិត្ត ។

ចំណែក​ប្រទេស​កូរ៉េ​ខាងជើង​វិញ​កាលពី​ថ្ងៃ​ទី​២២ ​មីនា បាន​បា.ញ់​មី​ស៊ី​ល​បណ្ដែត​ជា​ច្រើន​គ្រាប់​ទៅ​កាន់​សមុទ្រ​ខាងកើត​ដែល​ប្រហែលជា​ការ​តបត ប្រឆាំង​សមយុទ្ធ​យោធា​រួម​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​ដែល​កំពុង​ធ្វើ​។ កងទ័ព​កូរ៉េ​ខាងត្បូង​និយាយ​ថា ចាប់​ឃើញ​ការ​បា.ញ់​មី​ស៊ី​ល​ទាំងនេះ​ចេញពី​ហាម​ហ៊ុ​ង​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង​។ កាលពី​ថ្ងៃ​ទី​១៩ ​មីនា​ ក្រុង​ព្យុ​ង​យ៉ាង​បាន​បា.ញ់​មី​ស៊ី​​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​១​គ្រាប់​ទៅ​កាន់​សមុទ្រ​ខាងកើត ក្នុង​ពេល​ប្រទេស​នេះ​ធ្វើ​សមយុទ្ធ ប្រឆាំង​ការ​វា.យប្រហារ​នុយក្លេអ៊ែរ​តាក់​ទិ​ក​។

កងទ័ព​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​កំពុង​ធ្វើ់​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មានឈ្មោះ​ថា FREEDOM SHIELD ដែល​ក្រុង​ព្យុ​ង​យ៉ាង​ចាត់​ទុក​ថា​ជា​ការ​រៀបចំ​សម្រាប់​ឈ្លានពាន​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ