ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​សុដន់ ! តើ​រោគ​សញ្ញា និង​មូលហេតុ​នៃ​មហារីក​សុដន់​មាន​អ្វីខ្លះ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​ជំនាញ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា មហារីក​សុដន់ គឺជា​ឃាតករ​លាក់​មុខ ដែល​បាន​និង​កំពុង​សម្លា.ប់​ស្ត្រី​កម្ពុជា​យ៉ាង​ស្ងៀមស្ងាត់​បំផុត ។

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​ជំនាញ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា មហារីក​សុដន់ គឺជា​ឃាតករ​លាក់​មុខ ដែល​បាន​និង​កំពុង​សម្លាប់​ស្ត្រី​កម្ពុជា​យ៉ាង​ស្ងៀមស្ងាត់​បំផុត ។

យោង​តាម​លោក​សាស្ត្រាចារ្យ គួ​យ សំណាង ឯកទេស​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យ​ដឹង​ថា រោគ​សញ្ញា និង​អាកា​រៈ​ជំងឺមហារីក​សុដន់​មាន​ដូច​ជា ៖

•​    ​មាន​ដុំ​ក្នុង​សុដន់ ឬ​សុដន់​មាន​អារម្មណ៍​ថា ក្រាស់​ប្លែក​ជាង​កន្លែង​ផ្សេង​ៗ
•​    ​ទំហំ រូបរាង ឬ​លក្ខណៈ​ខាងក្រៅ​របស់​សុដន់​មានការ​ប្រែប្រួល
•​    ​ស្បែក​ត្រង់​សុដន់​ប្រែប្រួល​ដូច​ជា​មាន​ស្នាម​ផត​ជាដើម
•​    ​ក្បាល​សុដន់​លិ​ប​ចូល​ក្នុង
•​    ​ស្បែក​ខ្មៅ​ៗ​នៅ​ជុំវិញ​ក្បាល​សុដន់​ទៅ​ជា​របក​ៗ ឬ​បែក​ស្រកា
•​    ​ស្បែក​នៅ​សុដន់​ទៅ​ជា​ក្រហូង ឬ​ឡើង​ក្រហម​ដូច​សំបក​ក្រូច

បើសិនជា​អ្នករក​ឃើញ​មាន​ដុំ​សាច់​ក្នុង​សុដន់ ឬ​មានការ​ប្រែប្រួល​ផ្សេង​ៗ​លើ​សុដន់ (​ទាំង​ថត​សុដន់​ហើយ​ឃើញ​ធម្មតា​ក៏​ដោយ​) គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​វាយតម្លៃ​។

សម្រាប់​មូលហេតុ​វិញ​នោះ​គឺថា គ្រូពេទ្យ​មិន​ទាន់​យល់​ដឹង​ច្បាស់​នៅឡើយ​ទេ ចំពោះ​មូលហេតុ​នៃ​ជំងឺមហារីក​សុដន់​ទេ ដោយ​គ្រាន់តែ​ដឹង​ថា មហារីក​សុដន់​កើតឡើង​នៅ​ពេល​កោសិកា​សុដន់​មួយ​ចំនួន​ចាប់ផ្តើម​លូតលាស់​មិនធម្មតា​រហូត​ដល់​គ្រប់គ្រង​លែង​បាន និង​ទៅ​ជា​ដុំ​សាច់​តែ​ម្តង​។ កោសិកា​នេះ​អាច​នឹង​រាលដាល​ពី​សុដន់​ចូល​ទៅ​ក្នុង​កូនកណ្តុរ ឬ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​។
មហារីក​សុដន់​ច្រើន​តែ​ចាប់ផ្តើម​ជាមួយនឹង​កោសិកា​ក្នុង​បំពង់​បង្ហូរ​ទឹកដោះ (Invasive Ductal Carcinoma)​។ មហារីក​សុដន់​ក៏​ប្រហែលជា​ចាប់ផ្តើម​នៅ​ក្នុង​ជាលិកា Glandular Tissue (Invasive Lobular Carcinoma) ឬ​ជាលិកា ឬ​កោសិកា​ផ្សេង​ៗ​ទៀត​ក្នុង​សុដន់​។

អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា មាន​កត្តា​អ័រម៉ូន របៀប​រស់នៅ និង​បរិស្ថាន​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​បាន​។ ប៉ុន្តែ​វា​នៅ​តែ​មិន​ច្បាស់​ថា ហេតុ​អ្វី​បានជា​អ្នកខ្លះ​មិន​មាន​កត្តា​ប្រឈម​មុខ​បែរជា​កើត​មហារីក ខណៈ​ពេល​ដែល​អ្នកមាន​កត្តា​ប្រឈម​មុខ​មិនកើត​ទៅ​វិញ​៕