បែកធ្លាយ! អ៊ុយក្រែន ៖ លោកពូទីន ទៅទស្សនកិច្ចផ្ទាល់នៅក្រុងម៉ារីប៉ូល ជាអ្នកក្លែងបន្លំ
អ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែនចំអក
អ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែនចំអក
អ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែនចំអកអំពីរឿងបានបញ្ជូនពូទីនក្លែងក្លាយ (អ្នកបន្លំខ្លួនជាលោកពូទីន) ធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់ទៅកាន់ទីក្រុងម៉ារីប៉ូល តាមរយៈការសង្កេតឃើញពីចង្កាដែលមានរាងខុសៗប្លែកពីគ្នា។
បុរសខ្លាំងរុស្ស៊ី បានលេចវត្តមានដោយផ្ទាល់យ៉ាងភ្ញាក់ផ្អើលនៅទីក្រុងរងការបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់របស់រុស្សី។ គាត់ត្រូវបានថតដោយទូរទស្សន៍រដ្ឋរុស្ស៊ី ដែលកំពុងបើកឡានជុំវិញទីក្រុងរងការបំផ្លាញ និងបានជួបជាមួយអ្នកស្រុកក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមចាប់ផ្តើមកាលពី១២ខែមុន។ ជាមួយដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ទីក្រុងម៉ារីប៉ូល ត្រូវបានគេប្រៀបធៀបទៅនឹងអ្វីដែលធ្វើឡើងដោយមេដឹកនាំផ្តាច់ការណាស៊ី អាដុល ហ៊ីត្លែរ នៅទីនោះ អំឡុងសង្គ្រាមលោកលើកទី២។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា លោកពូទីនបានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែម៉ារីប៉ូល ដែលត្រូវបានបំផ្លាញដោយសារតែសង្គ្រាម។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ បុរសវ័យ៧០ឆ្នាំរូបនេះ ត្រូវបានសើចចំអកដោយមន្ត្រីអ៊ុយក្រែន ដែលដឹកនាំលោក Anton Gerashchenko តាមរយៈការបង្ហោះរូបចង្កាលោកពូទីនចំនួន៣រូប ដែលមានសភាពខុសៗប្លែកពីគ្នា ហើយថែមទាំងបានចោទសួរថា តើពួកគេដូចគ្នាឬអត់?
ពាក់ព័ន្ធជាមួយរឿងនេះ ចារកម្មយោធាអ៊ុយក្រែន បានអះអាងថា លោកពូទីនកំពុងប្រើប្រាស់មនុស្ស៣នាក់ផ្សេងគ្នា ដែលបានធ្វើការវះកាត់កែសម្ផស្ស ដើម្បីឱ្យមើលទៅដូចលោកពូទីនពិតប្រាកដបះបិត។ ហើយពួកគេក៏ជឿថា លោកពូទីនបាននិងកំពុងប្រើប្រាស់អ្នកជំនួស ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្លូវរដ្ឋផងដែរ។
យ៉ាងណាមិញ បើទោះបីជាមានការអះអាងពីសំណាក់ចារកម្មយោធាអ៊ុយក្រែនបែបនេះក្តី ប៉ុន្តែអ្វីទាំងអស់ស្ថិតនៅដំណាក់កាលនៃការប៉ាន់ស្មានតែប៉ុណ្ណោះ ហើយមិនទាន់មានអ្វីត្រូវបានបញ្ជាក់នៅឡើយនោះទេ៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ