រាជធានីភ្នំពេញ ៖ ថ្មីៗនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមិនស្ទើរនោះទេ ទៅលើក្មេងប្រុសមួយរូបមានឈ្មោះថា «ក្ដឹប» ដែលបានសាងនៅការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលបឃើញរូបគេបានលេចវត្តមាននៅក្នុងកម្មវិធីដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ស ដ៏ក្រអួនក្រអៅគួរអោយទាក់ទាញ ជាមួយនឹងការដើរដំណើរទឹកមុខបែបជឿជាក់យ៉ាងលេចធ្លោ ប្រៀបបីដូចជាហ្វេសសិនអញ្ចឹង ហើយបើក្រឡេកមើលមួយភ្លែតដូចបរទេសណាស់ រហូតធ្វើអោយគ្រប់គ្នាស្ងើចសរសើរមិនដាច់ពីរមាត់តែម្ដង។
រហូតមានពូកម៉ែបងប្អូនជាច្រើនបាននាំគ្នាស្ទុះទៅថត យកទៅបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Tik Tok ជាហូរហែពីមួយទៅមួយ ហើយក៏មានអ្នកចូលទៅខមិនបញ្ចេញមតិនិយាយលើកឡើងអំពីរូបគេយ៉ាងព្រោងព្រាតបែបនេះថា «យាយមែន គាត់ដើរឡើងញាក់ម៉ង» «ឡាញ់កូននឹងណាស់ មានអំណោយទាន» «កូនហ្នឹងគួរអោយស្រលាញ់ មានអំណោយទាន មើលមួយភ្លែតស្មានតែកូនបរទេសតាស»។
![Picture]()
អ្នកខ្លះទៀតបាននិយាយបន្តថា «ហ្វេនអូនក្តិបម៉ង តាមគ្រប់វីដេអូ តស៊ូតាំងពីក្មេង ចេះរកលុយជួយគ្រួសារ» «ស្រឡាញ់ចូលចិត្តគាត់ណាស់ មើលគាត់ម្ដងៗសើចឡើងរឹងពោះ» «អូនក្តិប ជាក្មេងគួរអោយស្រលាញ់ណាស់ មើលមកគួរអោយចូលចិត្តម៉ង» «ឆុតម៉ែកូនកុំអោយចាញ់គ្នា ដំណើរក្ដឹបចេញមកម៉ូឌែលម៉ង» «idol លេងមួយក្បាច់នឹងញាក់សាច់» «ជឿជាក់ស្អាតឡើងជឿជាក់ ថាមពលពេញខ្លួនមានដុងពេញតែម្ដង ចូលចិត្តកូននឹងណាស់» «Wow សូមសរសើរកូននឹង ជូនពរកកូនជោគជ័យ»។
ចំណែកមួយចំនួនទៀតលើកឡើងចំៗថា «យាយទៅកម្មវិធីនឹងចាប់អារម្មណ៍ឈុតគាត់ជាងគេ ដូចកូនសត្វចៀមគួរឲ្យស្រលាញ់» «មើលម៉ិចមើលទៅមិនខ្ចីខ្វល់ សំខាន់អូនខ្ជូត មិនខ្ចីលើកដៃជំរាបសួរ»។
យ៉ាងណាមិញ បើយើងនាំគ្នាក្រឡេកមកដឹងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្មេងប្រុសវ័យក្មេងដែលគ្រប់គ្នាបានស្គាល់ថា ជាក្ដិបរូបនេះផងដែរ ពីមួយថ្ងៃទៅមួយថ្ងៃ រូបគេកាន់តែមានភាពល្បីល្បាញ ហើយសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់មិនថា ក្មេងចាស់ប្រុសស្រីនោះឡើយ សុទ្ធសឹងតែស្រលាញ់ចូលចិត្តរូបគេ។ ជាពិសេសនៅអត្តចរិត ការរួសរាយរាក់ទាក់ និងការគោរពចាស់ទុំជាដើមផងដែរ។
មិនតែប៉ុណ្ណោះ កុមារា ក្ដឹប រូបនេះ មិនត្រឹមតែជាក្មេងល្អតែមួយមុខនោះទេ តែបើនិយាយអំពីសមត្ថភាព ជាមួយនឹងទេពកោសល្យរបស់គេវិញ ក៏មិនធម្មតាប៉ុន្មាននោះដែរ។ ទាំងការនិយាយស្ដី ដើរតួកំប្លុកកំប្លែង ជាមួយនឹងសម្ដីចាក់ទឹកមិនលេច វោហារស័ព្ទមិនចេះរីងស្ងួត តាមរយៈការលេងនៅវីដេអូខ្លីៗ រហូតដល់ថ្នាក់ធ្វើអោយពុកម៉ែបងប្អូនជាច្រើនបានមើល និងទស្សនា ហើយនាំគ្នាសើចចុកពោះគ្រប់ៗគ្នាតែម្ដង។ នេះយើងអាចនិយាយបានថា ត្រឹមតែអាយុប៉ុណ្ណឹងសោះ តែសមត្ថភាពរបស់គេ ក៏មិនចាញ់បងៗរៀមច្បងប៉ុន្មាននោះឡើយ រហូតរូបគេអាចឆក់យកបេះដូងទស្សនិកជនស្ទើរតែពាសពេញប្រទេសកម្ពុជា៕ ដោយ ៖ សុភា ដានេត
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ