ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឡើង​ច្រៀង​មួយ​បទ​ធ្វើ​ឱ្យ​កក្រើក​ពេញ​រោងការ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទុះ​ការ​ចាប់អារម្មណ៍​ទៅ​លើ​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កម្ពុជា កញ្ញា ម៉ៃ យ៉ា ដែល​ទើបតែ​ទទួល​បាន​ជ័យ​លា​ភី​នៅ​ក្នុង​កម្មវិធី

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​ទៅ​លើ​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កម្ពុជា កញ្ញា ម៉ៃ យ៉ា ដែល​ទើបតែ​ទទួល​បាន​ជ័យ​លា​ភី​នៅ​ក្នុង​កម្មវិធី Miss Queen Cambodia 2023 ដែល​ទើបតែ​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៨ ខែមីនា​កាលពី​កន្លង​ទៅ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រី​ស្រស់ ម៉ៃ​យ៉ា បាន​ទៅ​មង្គលការ​គេ រួច​ក៏​ឆ្លៀត​ដាក់​មួយ​បទ ធ្វើ​អោយ​អ្នកគាំទ្រ​លាន់មាត់​ពេញ​រោងការ​តែ​ម្តង ក្រោយ​ពេល​បកស្រាយ​បទ «​ក្រមុំ​ដេក​យំ មេម៉ាយ​ដេក​សើច​» ដែល​ជា​សំនៀង​ដើម​របស់​លោក គង់ ចំរើន និង​កញ្ញា ឈី​ន រតនៈ​។

ជា​ការ​កត់សម្គាល់ មាន​បងប្អូន​មហាជន​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​មួយ​នេះ បាន​នាំ​គ្នា​រាំ​លេង​យ៉ាង​សប្បាយ​រីក​ជាមួយ​ស្រី​ស្រស់ ម៉ៃ​យ៉ា ដែល​បាន​ធ្វើ​អោយ​កម្មវិធី​មួយ​នេះ កាន់តែ​មាន​ភាព​អធិកអធម និង​ភាព​អ៊ូរ​អរ​មួយ​កម្រិត​ទៀត​។

តាម​រយៈ​បទ​ដែល​កញ្ញា​បាន​ធ្វើការ​បកស្រាយ​នេះ មាន​បងប្អូន​មហាជន​ជា​ច្រើន​នៅ​បណ្តាញ​សង្គម Tik Tok បាន​សរសើរ​ថា ពីរោះ ជាមួយ​ទេព​កោសល្យ​ដែល​កញ្ញា​មាន ទាំង​រូបរាង និង​សម្លេង​ពី​ធម្មជាតិ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​ស្រី​ស្រស់​ម្ចាស់​ជ័យ​លា​ភី​បវរកញ្ញា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រូប​នេះ បាន​និយាយ​ថា «​កញ្ញា​ពិតជា​អគុណ​ខ្លាំង​ណាស់ ដែល​សរសើរ​ពី​ខ្លួន​កញ្ញា ក្រោយ​ពេល​ដែល​ធ្វើការ​បកស្រាយ​បទ​មួយ​នេះ​រួច​។ ទន្ទឹង​នឹង​ការ​កោតសរសើរ ក៏​មាន​រិះគន់​ពី​បងប្អូន​មហាជន​មួយ​ចំនួន​តូច​ផង​ដែរ ប៉ុន្តែ​មិន​ថី្វ​ទេ សម្រាប់​កញ្ញា ដោយ​កញ្ញា​នឹង​ទទួលយក​ការ​រិះគន់​ទាំង​អស់នេះ មក​កែប្រែ​ខ្លួន​របស់​កញ្ញា​អោយ​ល្អ​ប្រសើរ​ឡើង ថែម​មួយ​កម្រិត​ទៀត​។ តាម​រយៈ​បទ​ដែល​កញ្ញា​បាន​ធ្វើការ​បកស្រាយ​នេះ កញ្ញា​ក៏​ពុំ​នឹក​ស្មាន​ដែល​ថា ទទួល​បានការ​គាំទ្រ​ពី​មហាជន​ច្រើន ព្រោះ​នេះ​អាច​ជា​បទ​ដែល​កញ្ញា​ចូល​ចិត្ត ដូច​ជា​បទ ក​ន្ទ្រឹ​ម និង​សម័យ​ជាដើម​។

ស្រី​ស្រស់ ម៉ៃ​យ៉ា បាន​បន្ត​ថា សព្វ​ថ្ងៃនេះ កញ្ញា​ជា​តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូត សម្រាប់​ទាក់ទង​នឹង​ចម្រៀង កញ្ញា​ក៏​ស្រឡាញ់​ចូល​ចិត្ត ដោយ​អាច​និយាយ​បាន​ថា ចម្រៀង​ក៏​ជា​ផ្នែក​មួយ​ដែល​មាន​ភាព​ទាក់ទង​ផង​ដែរ​។ ប៉ុន្តែ​កញ្ញា​មិន​ធ្លាប់​ប្រកួត​ផ្នែក​ចម្រៀង​នោះ​ទេ ដោយ​កញ្ញា​គិត​ថា សម្លេង​របស់​កញ្ញា​នៅ​មាន​កម្រិត ដូចដែល​បងប្អូន​មហាជន​ធ្លាប់​រិះគន់​កញ្ញា​ថា នៅ​ស្ទើរ​កន្លែង​នេះ និង​កន្លែង​នោះ​ជាដើម​។

គួរ​រំលឹក​ផង​ដែរ​ថា ស្រី​ស្រស់ ម៉ៃ​យ៉ា ក៏​ធ្លាប់​បង្ហាញ​សមត្ថភាព​ផ្នែក​ចម្រៀង ដោយ​ការ Cover បទ​ចម្រៀង​ជា​ច្រើន​បទ​ផង​ដែរ ដូច​ជា​បទ «​ផាមួង​ក​ទា​» បទ​«​ប្រុស​អើយ​ប្រុស​ឆ្លាត​» និង​បទ «​ទៅ​លេង​អារញ្ញ​» ជាដើម ដោយ​តាម​រយៈ​បទ​ទាំង​អស់នេះ ក៏​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ផង​ដែរ​ពី​សំណាក់​មហាជន​។

បើ​ទាក់ទង​ជាមួយនឹង​ការ​ប្រកួត ស្រី​ស្រស់​ដែល​ជា​ម្ចាស់​មកុដ​លេខ​១ ម៉ៃ យ៉ា បាន​ទម្លាយ​អោយ​ដឹង​ថា កញ្ញា​នឹង​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ឆាប់​នេះ​ៗ ដោយ​កញ្ញា​បាន​ធ្វើការ​សន្យា​ថា កញ្ញា​នឹង​ព្យាយាម​ពាំនាំ​អ្វី​ដែល​ខ្មែរ​មាន ជា​ពិសេស​បង្ហាញ​សមត្ថភាព​របស់​កញ្ញា​អោយ​ជាតិ​សាសន៍​គេ​បានឃើញ​។ ជា​ចុង​ក្រោយ​ស្រី​ស្រស់ ម៉ៃ​យ៉ា អគុណ​ពុក​ម៉ែ​បងប្អូន​ដែល​តែងតែ​គាំទ្រ​កញ្ញា ទាំង​ការ​សរសើរ និង​ការ​រិះគន់ ទោះបី​ជាំ​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​កញ្ញា​ទទួលយក​ទាំងអស់ ដើម្បី​អោយ​ខ្លួន​កញ្ញា​ទទួល​ន​បាន​ភាព​ជោគជ័យ​៕ ដោយ ៖ លី​ហួ គី​ម​ឆាយ

@maiyammy7

Replying to @youyou2581 សម្លេងសុីនច្រៀងបានប៉ុណ្ណឹងចាត់ទុកថាសំណាងហេីយអូន បេីច្រៀងពិរោះជាងនេះអាចចាប់អាជីបតារាចម្រៀងមួយទៀតមេីលទៅ😁😁😁

♬ original sound – user2360059669925 – Maiya-ម៉ៃយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ