រាជធានីភ្នំពេញ៖ តារាកំប្លែងស៊ូយ៉ា ដែលបងប្អូនតែស្គាល់តាមបណ្តាញសង្គម ដូចជាហ្វេកប៊ុក និងTik Tok ដោយតារារូបនេះ កាន់ទទួលបានភាគល្បីល្បាញតាមរយៈការសម្តែងរបស់ខ្លួននៅក្នុងក្រុមរបស់ពូណុយ និងការសម្តែងផ្សេងៗទៀត ។
![Picture]()
ជាការកត់សម្គាល់ បងប្អូនមហាជនជាច្រើនធ្លាប់តែទទួលបានសំណើច និងភាពសប្បាយរីករាយ ប៉ុន្តែពុំធ្លាប់ដឹងនោះទេថា តារាកំប្លែងដ៏ក្មេងខ្ចីរូបនេះ មានជីវិតបែបណាមុនចូលសិល្បៈ ជាពិសេស រូបរាងតែងម្តងថាតើធ្លាប់មានការរើសអើងដែល ឬទេទាក់ទងជាមួយរូបរាងមួយនេះ? លើសពីនេះ ថាតើស៊ូយ៉ាចេះសម្តែងកំប្លែងនេះមកពីណា ថាតើនរណាជាអ្នកបង្រៀន?
![Picture]()
តាមរយៈបទសម្ភាសជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាពដោយប្អូន សុខ រិទ្ធីយ៉ា ហៅ ស៊ូយ៉ា បានជម្រាបអោយដឹងថា កាលពីប្អូនមិនទាន់បានចូលប្រឡូកក្នុងសិល្បៈជីវិតរបស់ប្អូនពិតជាលំបាកជាខ្លាំង ដោយរកព្រឹកខ្វះល្ងាច និងគ្មានលុយកាក់ សម្រាប់ការចាយវាយគ្រប់គ្រាន់នោះឡើយ។
![Picture]()
ស៊ូយ៉ា ដ៏កម្សត់រូបនេះបានពោលបន្តថា គ្រាមួយនោះ ឪពុកម្តាយប្អូនពិតជាពិបាកជាខ្លាំង ដោយក្រោយម្តាយឆ្លងទន្លេរួច កំណើតប្អូនពៅរបស់ប្អូន ដោយពុំមានលុយកាក់សម្រាប់ចាយវាយនោះឡើយ សូម្បីតែទឹកដោះគោ និងរបស់របប្រើប្រាស់ផ្សេងៗ គឺគ្មានសម្រាប់ការប្រើប្រាស់ឡើយ។ សម្រាប់ប្អូនផ្ទាល់ ក៏ពុំអាចជួយជាអ្វីអោយបានច្រើននោះដែរ ដោយមូលហេតុប្អូននៅក្មេងខ្ចី ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកលុយ ហើយក៏ពុំមានបងប្អូនមហាជនស្គាល់ ។
![Picture]()
លុះក្រោយមក ប្អូនក៏ទទួលបានការហាត់រៀនពីឪពុកទាក់ទងនឹងកំប្លែង ដោយប្រិយមិត្តខ្លះ ពិតជាបានស្គាល់ហើយ នោះគឺនាយប្រហិត ដែលជាឪពុករបស់ស៊ូយ៉ា ដែលតែងបណ្តុះបណ្តាលកូនអោយដើរតាមគន្លងរបស់ខ្លួនរហូតទទួលបានភាពជោគជ័យ និងការគាំទ្រមកដល់សព្វថ្ងៃនេះ ។
![Picture]()
បើទាក់ទងជាមួយរូបរាងវិញ ប្អូនក៏ពុំមានការលាក់លៀមអ្វីនោះទេ ដោយប្អូនបានប្រាប់ថា ដៃ ជើង និងភ្នែករបស់ប្អូន គឺមានបញ្ហាតាំងពីកំណើតមកម្ល៉េះ។ បើទោះបីជាភ្នែក ដៃ ជើងមានបញ្ហាក៏ដោយ ក៏ប្អូនពុំដែលអាក់អន់ក្នុងចិត្ត ពោលមានតែការតាំងចិត្ត លើកទឹកចិត្តខ្លួនឯងបន្ថែម ដូចជាសព្វថ្ងៃនេះប្អូនទទួលបានល្បីល្បាញដូចសព្វថ្ងៃនេះ គឺដោយសារតែភ្នែក ដៃ ជើងរបស់ប្អូនហើយដែលជាភាពទាក់ទាញមួយសម្រាប់បងប្អូនមហាជន ។ លើសពីនេះ ប្អូនក៏អរគុណពុកម៉ែបងប្អូនជាខ្លាំងដែលតែងលើកទឹកចិត្តដល់ប្អូន និងក្រុមគ្រួសារ។
![Picture]()
គួររម្លឹកដែលថា ស៊ូយ៉ាដែលមានឈ្មោះពិតថា សុខ រិទ្ធីយ៉ា រូបនេះ ទទួលបានភាពល្បីល្បាយដំបូងតាមរយៈការចាប់ផ្តើមលេង Tik Tok ជាមួយឪពុកដែលនាយប្រហិត ។ លុះក្រោយមក ក៏តារាកំប្លែងពូណុយឃើញតាមបណ្តាញសង្គមដូច្នេះ ក៏មានចិត្តអាណិតស្រឡាញ់ក៏ហៅថតជាមួយរហូតមកដល់សព្វថ្ងៃនេះ។ ជា
ចុងក្រោយ ស៊ូយ៉ា ពិតជាអរគុណសម្រាប់ការគាំទ្រនាពេលកន្លងមក ប្រសិនបើគ្មានការគាំទ្រពីពុកម៉ែបងប្អូននោះទេ ប្អូនក៏ពុំទទួលបានភាពល្បីល្បាញដូចថ្ងៃនេះនោះដែរ។
![Picture]()
លើសពីនេះ ប្អូនក៏មានសារផ្តាំផ្ញើបងប្អូនមួយចំនួនដែលមានរូបរាងកាយដូចប្អូន ពុំត្រូវអស់សង្ឃឹមនោះឡើយ ត្រូវលើកទឹកចិត្តអោយខ្លួនឯងអោយច្រើនៗ ទើបនាំអោយជីវិតរបស់យើងកាន់តែល្អប្រសើរឡើង៕ ដោយ ៖
(លីហួ គីមឆាយ)
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ