ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្ពានដែក​វែង នៅ​អូរ​សោម ខេត្តពោធិសាត់ ដោយសារ​រថយន្ត​ដឹក​ថ្ម

1 ឆ្នាំ មុន

ខេត្តពោធិសាត់ ៖ សេចក្តីរាយការណ៍​ព័ត៌មាន បានអោយ​ដឹង​ជាបឋម​ថា នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣​នេះ ស្ពានដែក​វែង​មួយ​កន្លែង ឆ្លងកាត់​ស្ទឹង នៅ​អូ​សោម…

ខេត្តពោធិសាត់ ៖ សេចក្តីរាយការណ៍​ព័ត៌មាន បានអោយ​ដឹង​ជាបឋម​ថា នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣​នេះ ស្ពានដែក​វែង​មួយ​កន្លែង ឆ្លងកាត់​ស្ទឹង នៅ​អូ​សោម ស្រុក​វាល​វែង ខេត្តពោធិសាត់ បាន​បាក់​ស្រុត​អស់​មួយ​កំណាត់ ដោយ​សារ​រថយន្ត​ដឹក​ថ្ម​ មួយ​គ្រឿងរបស់​ក្រុមហ៊ុន​ចិន ។

លោក​វីរ​សេនីយ៍​ឯក ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​តាម​រយៈ​ទូរ​សព្ទ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ថ្ម​ក្លាវ៉ែត របស់​ក្រុមហ៊ុន​ចិនមួយ ដែល​កំពុង​ធ្វើ​ផ្លូវជាតិ លេខ​១០​ថ្មី ។

លោក​អធិការ​នគរបាល​ស្រុក​វាល​វែង បាន​បន្ត​ថា អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម បង្ក​ឲ្យ​បាក់​ស្ពាន​វែង​នេះ មានឈ្មោះ​វី ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខរ​បរជា​កម្មករ​ក្រុមហ៊ុន​ធ្វើ​ផ្លូវថ្នល់ ។

ទោះជា​យ៉ាងណា លោក​អធិការ បាន​បញ្ជាក់​ថា ករណី​នេះ មិន​បង្ក​ឲ្យ​មាន​របួស​ដល់​អ្នកបើកបរ ឬ​អ្នក​ដទៃ​នោះ​ឡើយ ។

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន បាន​និង​កំពុង​ស្ទូច​រថយន្ត​ដឹក​ថ្ម ចេញពី​ស្ពាន ។ ចំពោះ​ការ​ធ្វើ​ចរាចរណ៍ គឺ​អាច​ធ្វើ​ដំណើរ​ទៅ​មក បាន​នៅ​លើ​ស្ពានថ្ម ដែល​កំពុង​សាងសង់ ប៉ុន្តែ​ធ្វើ​ដំណើរ​បាន​តែ​រថយន្ត​តូច និង​ម៉ូតូ តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ