ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ ស្តេច​យាង​និវត្ត​មក​ដល់​មាតុប្រទេស​វិញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ទាំង​ទ្វេ យាង​និវត្ត​មក​ដល់​មាតុប្រទេស​វិញ ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព នា​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​យាង​ទៅ​រដ្ឋធានី​ប៉េ​កាំ​ង ប្រទេស​ចិន ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជ​សុខភាព នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ។

យាង និង​អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​យាង​មក​ដល់​របស់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី រួម​មាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ព្រះ​ញាតិវង្សានុវង្ស​ជា​ច្រើន​រូប និង​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ