ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្រឡាយ​បឹង​ត្របែក​មួយ សំរាម​រាប់​តោន​ទៅ​ហើយ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ម៉ោង ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​កណ្តាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ម៉ោង ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​ទទួល​រង​ការ​លិចលង់​យ៉ាង​ខ្លាំង ហើយ​ការ​លិចលង់​នេះ​វា​បណ្តាល​មក​ពី​កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស គួប​ផ្សំគ្នា ដែល​កត្តា​មនុស្ស​មាន​ច្រើន​ជាង​កត្តា​ធម្មជាតិ ។

ជាក់ស្តែង​ពេល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​កាយ និង​ស្ដារ​សំរាម​នៅ​ក្នុង​ប្រឡាយ​បឹង​ត្របែក​បាន​ជិត​២០០​ឡាន ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខ្វះ​ការ​យល់​ដឹង យកស​ម្រាម​ទៅ​បោះចោល​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​នោះ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា កន្លង​មកនេះ ភ្លៀង​បាន​បង្អុ​ល​ឡើងជា​ច្រើន​ម៉ោង បណ្ដាល​ឲ្យ​តំបន់​ជា​ច្រើន​នៅ​កណ្តាល​ក្រុង​ទទួល​រង​ការ​លិចលង់​យ៉ាង​ខ្លាំង ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ថាប័ន​ពាក់ព័ន្ធ រួម​និង​អាជ្ញាធរ​ដែនដី​ផង​នោះ បាន​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​នេះ ដោយ​មន្ត្រី​មូលដ្ឋាន​បាន​ដឹកនាំ​គ្នា​ចុះ​កាយ​សំរាម​ចេញពី​មាត់​លូ និង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ខ្លះ​ទៀត បាន​យក​គ្រឿង​មក​ស្ដារ​តាម​ប្រឡាយ​មេ​ផង​ដែរ ។

ចំណែក​ប្រឡាយ​បឹង​ត្របែក​វិញ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាយ និង​ស្ដារ​សំរាម ដោយ​ដឹក​ចេញ​បាន​ចំនួន​១៨៥​ឡាន​ហើយ នៅ​មិន​ទាន់​អស់​ទៀត ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គ្រប់គ្រង​សំរាម និង​កុំ​បោះ​សំរាម​ចូល​ប្រឡាយ លូ បន្ត​ទៀត ត្រូវ​រួម​គ្នា ដើម្បី​ឲ្យ​បរិស្ថាន​ល្អ​ទាំងអស់​គ្នា និង​មិន​មានការ​លិចលង់​ដែល​បង្ក​ឡើង​ដោយសារ​ការ​កកស្ទះ​សំរាម​ក្នុង លូ បន្ត​ទៀត ៕